ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៨ មេសានៅវៀតណាមបន្តថយចុះយ៉ាងខ្លាំង
(VOVWORLD) - ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅមានករណីជាសះស្បើយចំនួន ៦០ ៦០៩ នាក់។
យោងតាមព្រឹត្តិបត្រព័ត៌មានអំពីជំងឺរាតត្បាតកូវីដ ១៩ របស់ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា នាថ្ងៃទី ៨ ខែមេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ថ្មីជាង ៣៩៣០០ ករណីនៅតាមខេត្តក្រុងចំនួន ៦២ ពោលគឺថយចុះជាង ៦ ៥០០ករណី បើប្រៀបធៀបនឹងថ្ងៃទី ៧ ខែមេសា។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅមានករណីជាសះស្បើយចំនួន ៦០ ៦០៩ នាក់។
គិតត្រឹមថ្ងៃទី ៨ ខែមេសា អត្រាគ្របដណ្តប់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលទទួលបានដូសទី ១ នៅវៀតណាមគឺសម្រេចបាន ១០០% ហើយអត្រាចាក់ដូសទី ២ សម្រេចបាន៩៩,៨% និងដូសទី ៣ សម្រេចបាន ៥០,៤% ផងដែរ៕