ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ កុម្ភៈ នៅវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួន ១៨៣ ៧២៩ ៤៦៦ ដូសជូនប្រជាជនហើយ។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ កុម្ភៈ  នៅវៀតណាម - ảnh 1សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA)

នាថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៨ កុម្ភៈដល់ម៉ោង ១៦ ថ្ងៃទី ៩ កុម្ភៈ វៀតណាមបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ២៣ ៩៥៣ នាក់ នៅតាមខេត្តក្រុងចំនួន ៦២ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ មានករណីស្លាប់ចំនួន ៩៣ នាក់។ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ២ ១៩៦ ៦០២ នាក់ផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួន ១៨៣ ៧២៩ ៤៦៦ ដូសជូនប្រជាជនហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ