ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នាថ្ងៃទី ៩ ខែឧសភា នៅលើពិភពលោក
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត កូវីដ ១៩ ដោយមានករណីឆ្លងជំងឺសរុបជាង ៣៣,៤៥ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥៩៥ ៥០០ នាក់។
អ្នកជំងឺកូវីដ ១៩ នៅឥណ្ឌា (រូបថត៖ AP) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គឹតត្រឹមម៉ោង ១ ថ្ងៃទី ៩ ខែឧសភា (ម៉ោង UTC) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៥៨,៣ លាននាក់ ក្នុងនោះមានអ្នកជំងឺជិត ៣,៣ លាននាក់ត្រូវស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត កូវីដ ១៩ ដោយមានករណីឆ្លងជំងឺសរុបជាង ៣៣,៤៥ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥៩៥ ៥០០ នាក់។ បន្ទាប់មកគឺឥណ្ឌា ពោលគឺកាលពីថ្ងៃទី ៨ ខែឧសភា ប្រទេសនេះបានរកឃើញករណីឆ្លងជំងឺជាង ៤០៩ ០០០ នាក់ ហើយមានករណីស្លាប់ជាង ៤១០០ នាក់ (កម្រិតខ្ពស់បំផុតនៅលើពិភពលោក) ផងដែរ៕