ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង  ៤៩ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៨០៨ ពាន់នាក់។ បន្ទាប់មកឥណ្ឌា និង ប្រេស៊ីល។
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលោក - ảnh 1រូបថត៖ ក្រសួងសុខាភិបាល

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ២ ថ្ងៃទី ៤ ធ្នូ (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ២៦៥ លាននាក់ ដែលក្នុងនោះមានអ្នកជំងឺជាង ៥ លាននាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង  ៤៩ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៨០៨ ពាន់នាក់។ បន្ទាប់មកឥណ្ឌា និង ប្រេស៊ីល។

គួរកត់សម្គាល់ថាប្រទេសជាច្រើនទៀតបានកត់ត្រាវត្តមាននៃវីរុសបំប្លេងខ្លួនថ្មី Omicron គឺរូម៉ានី និងឈីលី។ នៅអាហ្រ្វិកខាងត្បូង ដែលជាប្រទេសដំបូងគេដែលរកឃើញវីរុសបំប្លេងខ្លួនថ្មី Omicron គឺចំនួនករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពី ៤៣៧៣ ករណីនៅថ្ងៃទី ៣០ ខែវិច្ឆិកាដល់ ១៦ ៣៦៦ ករណីនៅថ្ងៃទី ៤ ខែធ្នូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ