ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅលើពិភពលិកនាថ្ងៃទី ៣ ខែមិថុនា
(VOVWORLD) - គិតត្រឹមម៉ោង ១ ថ្ងៃទី៣ ខែមិថុនា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ១៧២ លាននាក់ ក្នុងនោះមានអ្នកជំងឺជាង ៣,៧ លាននាក់ត្រូវស្លាប់។
ព្យាបាលអ្នកជម្ងឺក្នុងក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់ (រូបថតៈ IRNA / VNA) |
គិតតាមតំបន់ នាបច្ចុប្បន្ននេះ អាស៊ីបានឈានមុខគេ ដោយមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៥១ ៦៩៣ ៥៦៥ នាក់ ក្នុងនោះមានអ្នកជំងឺជិត ៧០០ ពាន់នាក់ត្រូវស្លាប់។ នៅអឺរ៉ុប ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ទ្វីបនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជាង ៥១ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ១ ៣០០ នាក់។ តំបន់អាមេរិកខាងជើងក្នុងរយៈពេល ២៤ ម៉ោងកន្លេងទៅបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ជិត ៣៤ ពាន់នាក់ ក្នុងនោះមានករណីស្លាប់ជាង ៧០០ នាក់ផងដែរ៕