ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅលើពិភពលោក នាថ្ងៃទី១៦ ខែមករា

(VOVWORLD) - នាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺថ្មីនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានស្រូបយកជាងពាក់កណ្ដាលនៃករណីឆ្លងជំងឺសរុបក្នុងមួយថ្ងៃនៅលើពិភពលោក ដោយសាររីរុសបំប្លែងថ្មី Omicron ។ 
ស្ថានភាពជំងឺរាតត្បាតកូវីដ១៩ នៅលើពិភពលោក នាថ្ងៃទី១៦ ខែមករា - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ VNA)

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹក ថ្ងៃទី ១៦ ខែមករា (ម៉ោងនៅវៀតណាម) នៅលើពិភពលោកមានអ្នកជំងឺកូវីដ ១៩ សរុបជាង ៣២៦,៥ លាននាក់ និងមានអ្នកស្លាប់ជាង ៥,៥ លាននាក់។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកទាំងមូលបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២,៣ លាននាក់ ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺថ្មីខ្ពស់បំផុត បន្ទាប់មកគឺប្រទេសបារាំង ឥណ្ឌា អ៊ីតាលី និងអាហ្សង់ទីន។ នាបច្ចុប្បន្ននេះ ករណីឆ្លងជំងឺថ្មីនៅសហរដ្ឋអាមេរិក និងអឺរ៉ុបបានស្រូបយកជាងពាក់កណ្ដាលនៃករណីឆ្លងជំងឺសរុបក្នុងមួយថ្ងៃនៅលើពិភពលោក ដោយសាររីរុសបំប្លែងថ្មី Omicron ។ នៅឈីលី រីរុសបំប្លែងថ្មី Omicron ក៏បានបណ្តាលឱ្យចំនួនករណីឆ្លងជំងឺថ្មីប្រចាំថ្ងៃរបស់ប្រទេសនេះបានកើនឡើងដល់ ៩ ២០០ នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ