ស្ថានភាពជំងឺរាតត្បាតនាថ្ងៃទី ៣១ ខែកក្កដានៅវៀតណាម

(VOVWORLD) - នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ៦ លានដូសជូនប្រជាជនហើយ។
ស្ថានភាពជំងឺរាតត្បាតនាថ្ងៃទី ៣១ ខែកក្កដានៅវៀតណាម - ảnh 1សកម្មភាពប្រយយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖nhandan.com.vn)

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតត្រឹមម៉ោង ១៩ ថ្ងៃទី ៣០ ខែកក្កដា ដល់ម៉ោង ៦ ថ្ងៃទី ៣១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ០៦០ នាក់ (នៅទីក្រុងហូជីមិញមាន ករណីឆ្លងជំងឺថ្មីចំនួន ២ ៥០៣ នាក់)។

ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី ៣១ ខែកក្កដា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៤១ ១២២ នាក់ ក្នុងនោះមានករណីឆ្លងជំងឺជាសះស្បើយចំនួន ៣៥ ៤៨៤ នាក់។

នាបច្ចុប្បន្ននេះ វៀតណាមបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ជិត ៦ លានដូសជូនប្រជាជនហើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ