អឺរ៉ុបកត់ត្រាករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ជាង ១០០ លានករណី

(VOVWORLD) - ក្នុងនោះមានមនុស្សជាង ៥,៤៥ លាននាក់បានស្លាប់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនជាងគេ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

 

យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថាក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ជាង ១,១ លាននាក់ និងមានអ្នកស្លាប់ជាង ៣៧០០ នាក់ ។ ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅលើពិភពគឺ ២៨៩,៦ លាននាក់

ក្នុងនោះមានមនុស្សជាង ៥,៤៥ លាននាក់បានស្លាប់។ ចាប់តាំងពីពេលផ្ទុះជំងឺរាតត្បាតមក សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនជាងគេ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

យោងតាមការស្ថិតិបានឲ្យដឹងថាអឺរ៉ុបបានក្លាយទៅជាចំណុចកណ្តាលនៃជំងឺរាតត្បាតម្តងទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ទ្វីបនេះកំពុងប្រឈមមុខនឹងការកើនឡើងនៃការឆ្លងវីរុសបំប្លែងខ្លួន Omicron។ បច្ចុប្បន្ននេះ ប្រទេស និងដែនដីចំនួន ៥២ នៅអឺរ៉ុបដែលលាតសន្ធឹងពីឆ្នេរសមុទ្រអាត្លង់ទិករហូតដល់ Azerbaijan និងរុស្ស៊ីបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០០ ០៧៤ ៧៥៣ ករណីក្នុងរយៈពេលពីរឆ្នាំកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ