បណ្ដាគ្រូពេទ្យនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅស្រុក Binh Xuyen
Hoang Hung/TTXVN -  
(VOVWORLD) - ទោះជាស្រុក Binh Xuyen ខេត្ត Vinh Phuc ក្លាយទៅជាតំបន់ក្ដៅគគុក ដោយបានរកឃើញករណីឆ្លងជំងឺ Covid-19 ជាច្រើននៅវៀតណាម ហើយ ឃុំ Son Loi នៃស្រុកនេះត្រូវបានធ្វើចត្តាឡីស័កទាំងស្រុងក្នុងអំឡុង ពេល២០ថ្ងៃក៏ដោយ ប៉ុន្តែបណ្ដាវេជ្ជបណ្ឌិតនៅតែធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីថែទាំសុខភាពសម្រាប់អ្នកជំងឺ។
បុគ្គលិកសុខាភិបាលត្រៀមរៀបចំថតកាំរស្មីអ៊ិចសម្រាប់អ្នកជំងឺនៅតំបន់ដាក់ដាច់ដោយឡែកពិសេស។
ក្រុមវេជ្ជបណ្ឌិតគ្រប់រូបត្រូវស្លៀកពាក់សម្លៀកបំពាក់ការពារការឆ្លងមេរោគ។
វេជ្ជបណ្ឌិតសាកសួរសុខទុក្ខអ្នកជំងឺនៅតំបន់ដាក់ដាច់ដោយឡែកនៃមូលដ្ឋានពិនិត្យពហុមុខវិជ្ជា Quang Ha។
អ្នកជំងឺសង្ស័យឆ្លង Covid-19 នៅមូលដ្ឋានពិនិត្យជំងឺ Quang Ha។
អ្នកសង្ស័យឆ្លងជំងឺត្រូវបានយកគំរូឈាមធ្វើតេស្ត
បុគ្គលិកសុខាភិបាល Nguyen Thi Hang នៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតខេត្ត Vinh Phuc ពិនិត្យមើលគំរូតេស្ត។
ការបាញ់ថ្នាំកំចាត់មេរោគនៅមូលដ្ឋានពិនិត្យជំងឺ Quang Ha។
វេជ្ជបណ្ឌិតទៅសាកសួរសុខទុក្ខនិងពិនិត្យជំងឺឲ្យអ្នកជំងឺ។
Hoang Hung/TTXVN