អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh

(VOVWORLD) - អស់រយៈពេលជិត ១០ ឆ្នាំមកនេះ ក្លឹប Quan ho សម្រាប់កុមារបានរួមចំណែករីកសាយភាយសេចក្តីស្រឡាញ់ប្រភេទសិល្បៈប្រពៃណីនេះដល់សហគមន៍ ហើយរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 1

ក្លឹប quan ho សម្រាប់កុមារនៅឃុំ Hoan Son ស្រុក Tien Du (ខេត្ត Bac Ninh) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយអ្នកស្រី Nguyen Thi Nguyen រួមជាមួយនឹងការណែនាំយ៉ាងយកចិត្តទុកដាក់របស់សិល្បៈករសិល្បៈការិនីនានា។ រហូតមកដល់ពេលនេះ ក្មួយៗដែលជាសមាជិកក្លឹបសុទ្ធតែអាចសម្ដែងនៅចំពោះមុខមហាជនបានហើយ។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 2

តាំងពីកុមារភាព អ្នកស្រី Nguyen បានស្រឡាញ់បទចម្រៀងប្រជាប្រិយ Quan ho តាមរយៈទំនុកច្រៀងរបស់លោកយាយ បងស្រី ហើយពេលធំឡើងអ្នកស្រីបានចូលរួមក្នុងក្លឹប Quan Ho របស់ភូមិ។ ក្នុងដំណើរការធ្វើសកម្មភាព ដោយឃើញថា កុមារជាច្រើននៅក្នុងភូមិឃុំក៏ជក់ចិត្តនឹងការច្រៀង Quan ho ដែរ ប៉ុន្តែគ្មានកន្លែងហ្វឹកហាត់ នាងបានបង្កើតក្លឹប Quan ho សម្រាប់កុមារឃុំ Hoan Son ដើម្បីបង្រៀនដោយមិនគិតថ្លៃដល់ក្មួយៗ។ ដំបូងឡើយ ក្លឹបមានសមាជិកចំនួន ១០ នាក់។ ក្រោយរយៈពេលជិត ១០ ឆ្នាំ ក្លឹបបានទាក់ទាញសមាជិកជាង ៣០ នាក់ដែលមានអាយុពី ៤ ទៅ ១៧ ឆ្នាំ។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 3

“កាលពីដើមដំបូង ក្លឹបបានជួបការលំបាកជាច្រើនដោយសារតែខ្វះមូលនិធិប្រតិ
បត្តិការ។ ម្យ៉ាងវិញទៀត ប្អូនៗនៅក្មេងនៅឡើយ ដូច្នេះហើយជួបការលំបាកក្នុងវិធីសាស្ត្របង្រៀន។ ទោះជាយ៉ាងណាក៏ដោយ ដោយក្តីស្រឡាញ់ចំពោះកុមារ និងការជក់ចិត្តនឹងចម្រៀង Quan Ho នាងខ្ញុំជានិច្ចកាលបង្រៀនដោយអស់ពីចិត្ត គួបផ្សំការបង្រៀនច្រៀងជាមួយល្បែងកំសាន្ត ដើម្បីឲ្យថ្ងៃរៀនក៏ជាថ្ងៃសប្បាយដែរ”។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 4

កុមារក្នុងក្លឹប Quan ho ឃុំ Hoan Son ស្រុក Tien Du ខេត្ត Bac Ninh។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 5

អ្នកស្រី Nguyen Thi Nguyen កែសម្រួលសម្លៀកបំពាក់សម្រាប់កូនសិស្សមុនពេលសម្តែងក្នុងថ្នាក់រៀន។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 6

ការអញ្ជើញស្លឹកម្លូផ្លែស្លា ជាពិធីការដែលមិនអាចខ្វះបានក្នុងសកម្មភាពវប្បធម៌ Quan Ho។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 7
អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 8

ក្លឹបតែងតែប្រជុំជីវភាព ២ ពេលនៅរសៀលថ្ងៃពុធ និងថ្ងៃអាទិត្យ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នៅកិច្ចប្រជុំជីវភាពនោះ ប្អូនៗស្លៀកពាក់សម្លៀកបំពាក់ច្រៀងចម្រៀង Quan ho ប្រពៃណី អង្គុយស្តាប់អ្នកគ្រូបង្រៀនចម្រៀងយ៉ាងយកចិត្តទុកដាក់។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 9
អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 10

ក្នុងពិធីបុណ្យ Lim ក្លឹប Quan Ho កុមារឃុំ Hoan Son ស្រុក Tien Du ខេត្ត Bac Ninh បានទាក់ទាញហើយទទួលបានការសរសើរយ៉ាងច្រើនពីភ្ញៀវទេសចរដែលមកទស្សនា និងរីករាយជាមួយពិធីបុណ្យ ហើយការសម្តែងចម្រៀងប្រជាប្រិយQuan Ho Bac Ninh បានធ្វើឲ្យភ្ញៀវទេសចរជាច្រើនកុះករចាប់អារម្មណ៍យ៉ាងខ្លាំង។

អញ្ជើញទៅទស្សនាកន្លែងបណ្តុះទេពកោសល្យច្រៀង quan ho នៅខេត្ត Bac Ninh - ảnh 11

ជាមួយនឹងការអភិវឌ្ឍនៃសង្គម និងការលេចចេញនូវប្រភេទតន្ត្រីផ្សេងៗគ្នាជាច្រើន ជំនាន់វ័យក្មេងច្រើនតែមិនយកចិត្តទុកដាក់ដល់បទចម្រៀងប្រជាប្រិយទៀតឡើយ។ ការដែលក្លឹប Quan ho សម្រាប់កុមារ ត្រូវបានបង្កើតឡើងនិងកាន់តែអភិវឌ្ឍន៍បែបនេះ គឺជាគំរូមួយក្នុងចំណោមគំរូដែលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការចិញ្ចឹមបីបាច់សេចក្ដីស្រឡាញ់ចំពោះចម្រៀងប្រជាប្រិយក្នុងជំនាន់វ័យក្មេង ព្រមទាំងបញ្ជាក់ពីទិសដៅត្រឹមត្រូវក្នុងការងារអភិរក្ស និងផ្សព្វផ្សាយ Quan Ho Bac Ninh នៅក្នុងសហគមន៍ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ