ក្នុងអំឡុងខែកញ្ញា ដល់ខែតុលា ជារៀងរាល់ឆ្នាំ នៅកន្លែងជាច្រើននៅភូមិភាគប៉េកខាងកើត-ពាយ័ព្យ តំបន់វាលទំនាបខាងកើតស្រូវទុំស្រស់ស្អាត វាលស្រែជម្រាលភ្នំព័ណ៌មាសចែងចាំង។
Hoang Su Phi ខេត្ត Ha Giang
វាល់ស្រែជម្រាលភ្នំ Hoang Su Phi ត្រូវបានទទួលស្គាល់ថាជារមណីយដ្ឋានទេសភាពជាតិនៅវៀតណាមនាឆ្នាំ ២០១២ និងជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅខេត្ត Ha Giang។
វាល់ស្រែជម្រាលភ្នំ Hoang Su Phi ខេត្ត Ha Giang ។ រូបថត៖ VOV |
ពេលវេលាដ៏ល្អបំផុតដើម្បីគយគន់វាលស្រែស្រូវទុំនៅទីនេះគឺប្រហែលខែកញ្ញា វាលស្រែជម្រាលភ្នំស្រស់ស្អាតណាស់។
ឈរនៅកណ្តាលធម្មជាតិដ៏ធំសម្បើម របស់ខេត្ត Ha Giang វាល់ស្រែជម្រាលភ្នំ Hoang Su Phi គឺជាស្នាដៃដ៏អស្ចារ្យ ដែលអាចផ្តល់ឱ្យលោកអ្នកនូវអារម្មណ៍មិនអាចបំភ្លេចបាននៅពេលគយគន់ទេសភាព។ រូបថត៖ VOV
2. Mu Cang Chai (Yen Bai)
វាល់ស្រែជម្រាលភ្នំ Mu Cang Chai ស្ថិតនៅលើជម្រាលភ្នំដែលមានផ្ទៃដីប្រហែល ២ ២០០ ហិកតា។ មានកន្លែងទាក់ទាញជាច្រើនសម្រាប់លោកអ្នកគយគន់ វាល់ស្រែជម្រាលភ្នំ Mu Cang Chai ដូចជា ជ្រលងភ្នំ Tu Le, La Pan Tan, Khau Pha ។
រូបថត៖ hanoimoi.vn
នៅទីនេះភ្ញៀវទេសចរអាចថតរូបដ៏ស្រស់ស្អាត។
រូបថត៖ VOV
3. Tu Le (Yen Bai)
បើប្រៀបធៀបនឹង Mu Cang Chai វាលស្រែនៅ Tu Le មិនសូវធំសម្បើមឡើយ ប៉ុន្តែ Tu Le មានភាពទាក់ទាញផ្ទាល់ខ្លួន។ វាលស្រែស្រូវដំណើបទុំក្រអូបនៅ Tu Le មានសម្រស់ដ៏ស្រស់ស្អាត ដែលទាក់ទាញចិត្តមនុស្ស។
រូបថត៖ TTXVN
ជាធម្មតា នៅរដូវស្លឹកឈើជ្រុះ វាលស្រែស្រូវដំណើបទុំ លាយឡំជាមួយវាលស្រែ ពណ៌បៃតងពីរបីកន្លែងផ្សេងទៀត នឹងក្លាយជាពេលវេលាគយគន់ស្រូវទុំទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។
រូបថត៖ Anh Tuan
៤. Sa Pa ខេត្ត Lao Cai
ក្នុងនាមជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនៅតំបន់ភ្នំភាគពាយ័ព្យ ក្នុងរដូវស្លឹកឈើជ្រុះ Sa Pa (Lao Cai) មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយសារអាកាសធាតុត្រជាក់ស្រួលប៉ុណ្ណោះទេ ថែមទាំងដោយសារតែវាលស្រែជម្រាលភ្នំដ៏ស្រស់ស្អាតទៀតផង
រូបថត៖ TTXVN
ភ្ញៀវទេសចរអាចគយគន់វាលស្រែស្រូវទុំ ហើយសម្របខ្លួនជាមួយធម្មជាតិ។
រូបថត៖ TTXVN
ចំណុចទាក់ទាញនៃទេសចរណ៍ Sa Pa គឺភ្ញៀវទេសចរអាចជ្រើសរើសកន្លែងស្នាក់នៅ និង Homestay ជាច្រើនដែលអ្នកនាក់ពេញចិត្ត ព្រោះនៅទីនេះសេវាកម្មទេសចរណ៍អភិវឌ្ឍន៍លឿនជាងគោលដៅផ្សេងទៀតជាច្រើន។
រូបថត៖ TTXVN
5. Bac Son ខេត្ត Lang Son
រដូវស្រូវទុំនៅ Bac Son ក៏ជាពេលវេលាដែលអាកាសធាតុដ៏អំណោយផលបំផុតក្នុងឆ្នាំ ពោលគឺងាយស្រួលសម្រាប់ភ្ញៀវទេសចរទស្សនាធម្មជាតិ និងគយគន់សម្រស់ដ៏ប្រណិតនៃភ្នំ និងព្រៃឈើ។
រូបថត៖ VOV
វាលស្រែ Bac Son ស្ថិតនៅលើភ្នំថ្មកំបោរ ដែលព័ទ្ធជុំវិញដោយភូមិរបស់ជនជាតិ Tay, Nung និង Dao។
រូបថត៖ VOV
ក្រៅពីបានទស្សនាទេសភាពដ៏ស្រស់ស្អាតនៃរដូវស្រូវទុំ នេះក៏ជាឱកាសសម្រាប់ភ្ញៀវទេសចរស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសាររបស់បងប្អូនជនជាតិ។
6. Pu Luong ខេត្ត Thanh Hoa
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Pu Luong បានក្លាយទៅជាគោលដៅ "ពេញនិយម" ដែលត្រូវបានភ្ញៀវទេសចរបរទេសជាច្រើននិយមចូលចិត្ត។
រូបថត៖ laodong.vn
ភ្ញៀវទេសចរក៏អាចជ្រើសរើស Trekking ឆ្លងកាត់ Pu Luong ដើម្បីគយគន់ស្រូវទុំនិងស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់។
រូបថត៖ laodong.vn
7. Tam Coc - Bich Dong ខេត្ត Ninh Binh
ពេលវេលាដ៏ល្អបំផុតដើម្បីគយគន់ស្រូវទុំនៅ Tam Coc គឺចាប់ពីខែកញ្ញាដល់ខែតុលា។
មានចម្ងាយត្រឹមតែ ១០៤ km ពីទីក្រុងហាណូយ លោកអ្នកអាចជិះឡានមកទីនេះដើម្បីទស្សនារូងភ្នំដ៏វិសេសវិសាល។
រូបថត៖ hanoimoi.vn
8. Y Ty ខេត្ត Lao Cai
នេះជាកន្លែងមួយសម្រាប់ទស្សនា "រដូវស្រូវទុំ" ដែលភ្ញៀវទេសចរមិនគួររំលងនៅពេលមកដល់ខេត្ត Lao Cai ។
ដោយត្រូវបានប្រៀបទៅនឹងទេសភាពឋានសួគ៌នៅចំកណ្តាលភ្នំដ៏មហិមា រាលស្រែជម្រាលភ្នំទុំលាក់ខ្លួននៅក្នុងពពកពណ៌សអណ្តែត។ កន្លែងនេះគឺជាគោលដៅសម្រាប់អ្នកដែលចូលចិត្តវាលស្រែជម្រាលភ្នំ។ រូបថត៖ baoquocte.vn