ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា

(VOVWORLD) - ទីកន្លែងប្រវត្តិសាស្ត្រឆ្នាំនោះ បានផ្លាស់ប្តូរច្រើន ប៉ុន្តែនៅតែរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសជាតិ។

ស្ពាន Long Bien បង្គោលដងទង់ហាណូយ វិមាន Bac Bo Phu រោងមហោស្រពហាណូយ ផ្សារ Dong Xuan ស្ថានីយ៍រថភ្លើងហាណូយ... ជាទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់ជាមួយទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា)។ រយៈពេលជាង ៧០ ឆ្នាំបានកន្លងផុតទៅ កន្លែងប្រវត្តិសាស្ត្រទាំងនេះបានផ្លាស់ប្តូរច្រើន ប៉ុន្តែនៅតែរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន ដែលជានិមិត្តរូបនៃឯករាជ្យ ស្មារតីជាតិ សេចក្ដីស្នេហាជាតិ និងឆន្ទៈដ៏អង់អាចក្លាហាន។

ស្ពាន Long Bien
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 1
ស្ពាន Long Bien មានអាយុកាលជាង ១០០ ឆ្នាំមកហើយ និងជា “សាក្សីប្រវត្តិសាស្ត្រ” សម្រាប់ព្រឹត្តិការណ៍សំខាន់ៗរបស់រដ្ឋធានីហាណូយ។ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៥៤ ទាហានបារាំងចុងក្រោយបានដកខ្លួនចេញពីហាណូយ តាមរយៈស្ពាន Long Bien កងទ័ព និងប្រជាជនវៀតណាមបានគ្រប់គ្រងរដ្ឋធានីទាំងស្រុង។ រូបថត៖ VOV ចរាចរណ៍
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 2
មកទល់នឹងពេលនេះ ក្រោយរយៈពេល ៧០ ឆ្នាំនៃការរំដោះរដ្ឋធានី ស្ពានប្រវែងជាង ២ គីឡូម៉ែត្រដែលសាងសង់ដោយជនជាតិបារាំងនោះ នៅតែត្រូវបានអភិរក្ស និងបានក្លាយទៅជានិមិត្តសញ្ញាមួយនៃទីក្រុងហាណូយដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ រូបថត៖ VOV

បង្គោលដងទង់ហាណូយ

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 3
នៅឆ្នាំ ១៩៤៥ បដិវត្តខែសីហាបានទទួលជោគជ័យ ហើយទង់ក្រហមផ្កាយមាសត្រូវបានបង្ហូតជាលើកដំបូងនៅលើបង្គោលដងទង់ហាណូយ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤ ទង់ជាតិបានបក់រវិចៗនៅលើកំពូលបង្គោលដងទង់ម្ដងទៀត។ ពិធីគោរពទង់ជាតិនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ នៅបង្គោលដងទង់ហាណូយបានកត់ត្រានូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ប្រជាជាតិវៀតណាម៖ រដ្ឋធានីហាណូយត្រូវបានរំដោះ។ រូបថត៖ baogiaothong.vn
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 4
ឆ្លងកាត់ពេលវេលា ជំនះលើភាពសាហាវនៃធម្មជាតិ និងការបំផ្លិចបំផ្លាញដោយសង្គ្រាម ហើយធ្វើជាសាក្សីសម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនរបស់ប្រទេសជាតិ បង្គោលដងទង់ហាណូយ បានក្លាយជានិមិត្តរូបនៃឆន្ទៈឯករាជ្យរបស់ប្រជាជាតិវៀតណាម។ រូបថត៖ tienphong.vn

វិមាន Bac Bo Phu

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 5
វិមាន Bac Bo Phu ដែលបច្ចុប្បន្នជាផ្ទះសំណាក់រដ្ឋាភិបាល គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងក្នុងរដ្ឋធានីដែលកងទ័ពប្រជាជនវៀតណាមចូលគ្រប់គ្រងដំបូងគេនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។ រូបថត៖ Kinhtedothi.vn
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 6
ក្នុងរយៈពេលមួយសតវត្សកន្លងមកនេះ វិមាន Bac Bo Phu (ផ្ទះសំណាក់រដ្ឋាភិបាល) បានធ្វើជាសាក្សីនៃការឡើងចុះជាច្រើននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ រូបថត៖ Kinhtedothi.vn

រោងមហោស្រពហាណូយ

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 7
រោងមហោស្រពហាណូយជាទីកន្លែងដែលបានបន្លឺសំឡេងស៊ីរ៉ែន ជាសញ្ញានៃពិធីបង្ហូតទង់ជាតិជាប្រវត្តិសាស្ត្រនៅវេលាម៉ោង១៥ ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៥៤។ នេះគឺជាមជ្ឈមណ្ឌលវប្បធម៌ដ៏សំខាន់មួយរបស់រដ្ឋធានី ដែល មានសកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈជាប្រចាំ។ រូបថត៖ VTC News
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 8
រោងមហោស្រពហាណូយត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ ១៩០១ និងសម្រេចនាឆ្នាំ ១៩១១។ ក្រោយរយៈពេលជាង ១០០ ឆ្នាំ កន្លែងនេះគឺជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបប្រវត្តិសាស្ត្ររបស់រដ្ឋធានី។ រូបថត៖ tienphong.vn

ខ្លោងទ្វារ Doan Mon

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 9
ខ្លោងទ្វារ Doan Mon - ព្រះបរមរាជវាំង Thang Long គឺជាកន្លែងប្រមូលផ្ដុំរបស់កងទ័ពប្រជាជនវៀតណាមនៅពេល ចូលគ្រប់គ្រងរដ្ឋធានីនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។ រូបថត៖ hoangthanhthanglong.com
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 10
ខ្លោងទ្វារ Doan Mon គឺជាខ្លោងទ្វារធំមួយ ដែលនាំទៅកាន់ព្រះបរមរាជវាំង។ ឆ្លងកាត់ការឡើងចុះក្នុងប្រវត្តិសាស្ត្រ ព្រះបរមរាជវាំង Thang Long នៅតែជាគោលដៅទេសចរណ៍ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ រូបថត៖ hoangthanhthanglong.com

ស្ថានីយ៍រថភ្លើងហាណូយ

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 11
ស្ថានីយ៍រថភ្លើងហាណូយគឺជាកន្លែងមួយក្នុងចំណោមកន្លែងដំបូងដែលកងទ័ពប្រជាជនវៀតណាម ទទួលគ្រប់គ្រងពីបារាំង។ សំណង់នេះត្រូវបានសាងសង់ និងសម្រេចនៅប៉ុន្មានឆ្នាំដើមសតវត្សទី ២០ ដោយមានទ្រង់ទ្រាយធំបំផុតនៅឥណ្ឌូចិននៅសម័យនោះ។ រូបថត៖ tienphong.vn
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 12
ស្ថានីយ៍នេះនៅតែមានភាពអ៊ូអរមមាញឹកជាមួយនឹងរថភ្លើងចេញដំណើរទាំងយប់ទាំងថ្ងៃអស់រយៈពេល ៧០ ឆ្នាំមកហើយ។ ពីទីនេះ អ្នកដំណើរអាចទិញសំបុត្ររថភ្លើងទៅកាន់តំបន់ជាច្រើនក្នុងប្រទេស។ រូបថត៖ baophapluat.vn

ផ្សារ Dong Xuan

ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 13
ផ្សារ Dong Xuan ជាកន្លែងដែលកងទ័ពគ្រប់គ្រងរដ្ឋធានីបានឆ្លងកាត់ដើម្បីមកប្រមូលផ្តុំនៅព្រះបរមរាជវាំង។ រូបថត៖ Bao Trung/toquoc.vn
ទីកន្លែងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់នឹងទិវារំដោះរដ្ឋធានីហាណូយនាថ្ងៃទី ១០ ខែតុលា - ảnh 14
សព្វថ្ងៃនេះ ផ្សារ Dong Xuan មិនត្រឹមតែជាកន្លែងលក់ដូរទំនិញដ៏មមាញឹករបស់ពាណិជ្ជករប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញភ្ញៀវទេសចរបរទេសមកវៀតណាមទៀតផង។

 

ប្រតិកម្មទៅវិញ

ផ្សេងៗ