ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit
(VOVWORLD) - មិនត្រឹមតែមានសួនផ្លែឈើ និងតំបន់អេកូទេសចរណ៍ធម្មជាតិប្លែកៗប៉ុណ្ណោះទេ ខេត្ត Vinh Long ក៏ល្បីឈ្មោះសម្រាប់ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit ដែលត្រូវបានគេស្គាល់ដល់ជា "នគរក្រហម"។
របរផលិតក្បឿងសេរ៉ាមិច Mang Thit (ស្រុក Mang Thit ខេត្ត Vinh Long - តាមដងទន្លេ Co Chien) ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។ នេះគឺជាកន្លែងផលិតក្បឿងសេរ៉ាមិចដ៏ល្បីល្បាញបំផុត និងធំជាងគេនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long ។ រូបថត៖ Cao Ky Nhan/toquoc.vn
ត្រូវបានដាក់ឈ្មោះថា "នគរក្រហម" ភូមិក្បឿងសេរ៉ាមិច Mang Thit មានទីតាំងនៅច្រាំងទន្លេទាំងសងខាង។ រូបភាព៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Vinh Long
ដំបូលរោងនីមួយៗ ជួរឥដ្ឋនីមួយៗ រូបភាពភ្លឺចែងចាំង ជាមួយនឹងទេសភាពធម្មជាតិនៃទន្លេដ៏វិសេសវិសាលរបស់ភូមិក្បឿងសេរ៉ាមិច ពិតជាមិនអាចបំភ្លេចបានទេ។ រូបថត៖ mangthit.vinhlong.gov.vn
នេះជាបេតិកភណ្ឌសហសម័យដ៏ពិសេសមួយដែលមានតែនៅខេត្ត Vinh Long ប៉ុណ្ណោះ។ រូបថត៖ gomsuhoanggia.vn
អ្វីដែលពិសេសនោះ គឺទីតាំងផលិតក្បឿងសេរ៉ាមិច Mang Thit នៅតែប្រើប្រាស់ឡដុតបុរាណ ឡនីមួយៗមានកំពស់ពី ៥-១២ ម៉ែត្រ ប្រើប្រាស់សម្ភារៈអង្កាម បង្កើតបានជាស្ថាបត្យកម្មខុសប្លែក។ រូបថត៖ Thanh Cong/VOV
ក្បឿងសេរ៉ាមិច Mang Thit ត្រូវបានផលិតចេញពីស្រទាប់ដីឥដ្ឋដែលបង្កើតឡើងដោយដីល្បាប់នៃទន្លេ Co Chien ។ រូបថត៖ Thanh Cong/VOV
ក្បឿងសេរ៉ាមិចត្រូវបានយកចេញពីឡ។ រូបថត៖ Thanh Cong/VOV
តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ភូមិទាំមូលមានទីតាំងផលិតប្រហែល ១.០០០ ដែលមានឡដូតប្រហែល ៣.០០០ ។ ទោះជាយ៉ាងណាក៏ដោយ "នគរក្រហម" បានដួលរលំនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយសារតែតម្លៃផលិតកម្មខ្ពស់ពេក ហើយទម្លាប់របស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរ។ បច្ចុប្បន្ននេះនៅសល់តែជាង ១.០០០ឡប៉ុណ្ណោះ។ រូបថត៖ thamhiemmekong.com
បច្ចុប្បន្ននេះ ខេត្ត Vinh Long កំពុងអភិវឌ្ឍន៍តាមទិសដៅរក្សាតម្លៃភូមិសិប្បកម្ម រួមទាំងប្រែក្លាយឡឥដ្ឋសេរ៉ាមិចដែលនៅសេសសល់ ទៅជាគោលដៅទេសចរណ៍ភូមិសិប្បកម្មទូទៅ តាមគម្រោងបេតិកភណ្ឌសហសម័យ Mang Thit។ រូបថត៖ vinhlongtourist.vn
រូបថត៖ fantasea.vn
ពីភូមិសិប្បកម្មប្រពៃណីមួយ ផូមិសិប្បកម្មធ្វើក្បឿងសេរ៉ាមិចនៅខេត្ត Vinh Long ឥឡូវនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ រូបថត៖ vinhlongtourist.vn