(VOVWORLD) - ជំនះពុះពារលើស្ថានភាពរងការបំផ្លិចបំផ្លាញនៃសម័យសង្គ្រាម ក្រោយរយៈពេល ៧០ឆ្នាំនៃការរំដោះ ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានរីកចម្រើន និងក្លាយជាទីក្រុងពោរពេញដោយកម្លាំងរស់។
នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ១៩៩២ ក្រុមប្រឹក្សារដ្ឋមន្ត្រី (រដ្ឋាភិបាល) បានចេញសេចក្តីសម្រេចលេខ ១៣០ ស្តីពីការបង្កើតទីក្រុង Dien Bien Phu ចំណុះខេត្ត Lai Chau (បច្ចុប្បន្នជាខេត្ត Dien Bien)។
រហូតដល់ឆ្នាំ ២០០៣ ទីក្រុង Dien Bien Phu ត្រូវបានទទួលស្គាល់ថាជាទីក្រុងថ្នាក់ទី ៣ ហើយក្លាយជាទីក្រុងចំណុះខេត្ត Dien Bien ជាផ្លូវការ។
មកដល់ទីក្រុង Dien Bien សព្វថ្ងៃនេះ ភ្ញៀវទេសចរជាច្រើននៅតែមានការតំជួលចិត្ត ចំពោះភស្តុតាងប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃយុទ្ធនាការ Dien Bien Phu "ល្បីល្បាញលើទ្វីបទាំងប្រាំ - រញ្ជួយភពផែនដី"។
បូជនីយដ្ឋានយុទ្ធជនពលីជាតិ A១
បច្ចុប្បន្ននេះ ទីក្រុង Dien Bien Phu កំពុងខិតខំប្រឹងប្រែងពង្រីកតម្លៃប្រវត្តិសាស្ត្រ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ - វិស័យសេដ្ឋកិច្ចមុខព្រួញក្នុងតំបន់។
សារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu - លើកតម្កើងតម្លៃប្រវត្តិសាស្ត្រនៃជ័យជំនះដ៏ “ល្បីល្បាញលើទ្វីបទាំងប្រាំ - រញ្ជួយភពផែនដី"។
ជ្រុងមួយនៃផ្ទាំងគំនូរ Panorama នៅក្នុងសារមន្ទីរជ័យជំនះប្រវត្តិសាស្ត្រ Dien Bien Phu បានកត់ត្រាទិដ្ឋភាពទាំងមូលនៃយុទ្ធនាការនេះ។
ដោយអនុវត្តបានយ៉ាងល្អនូវសក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន សេដ្ឋកិច្ចសង្គមនៃទីក្រុងនេះមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។
មកទល់នឹងពេលនេះ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនក្នុងទីក្រុងបានកើនឡើងដល់ ៦៤លានដុង/មនុស្សម្នាក់/ឆ្នាំ។
គម្រោងធំៗជាច្រើនត្រូវបានបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ ដូចជាគម្រោងផ្លូវ ៦០ម៉ែត្រ (ផ្លូវ៧/៥); គម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសក្របខ័ណ្ឌតាមបណ្តោយផ្លូវ៦០ម៉ែត្រ; កម្មវិធីទីក្រុងភ្នំភាគខាងជើង និងកន្លែងតាំងទីលំនៅថ្មីៗ។
បង្កើតរូបរាងថ្មីដ៏ធំទូលាយ និងស្រស់ស្អាតជាងមុន។
ពហុកីឡដ្ឋានខេត្ត Dien Bien ជាកន្លែងប្រព្រឹត្តិទៅព្យុហយាត្រា និងក្បួនដង្ហែរំលឹកខួបលើកទី ៧០ឆ្នាំ នៃជ័យជំនះ Dien Bien Phu ។
ការវិនិយោគនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបានរួមចំណែកកាត់បន្ថយពេលវេលាធ្វើដំណើរពីទីក្រុង Dien Bien ទៅកាន់ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងមូលដ្ឋាននានាទូទាំងប្រទេស បើកចេញឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ និងទាក់ទាញការវិនិយោគមកទីក្រុង។
ទីក្រុង Dien Bien Phu បច្ចុប្បន្នត្រូវបានគេប្រៀបប្រដូចទៅនឹង "សំពៅកំពុងបើកក្តោង"។ រដ្ឋាភិបាលនិងប្រជាជនបណ្តាជនជាតិនៅក្នុងតំបន់បានរួបរួមគ្នា និងប្តេជ្ញាខិតខំដល់ឆ្នាំ២០២៥ សម្រេចបានលក្ខណៈវិនិច្ឆ័យនៃតំបន់ទីក្រុងថ្នាក់ទី ២ ហើយឆាប់ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងសេវាកម្មនៃតំបន់ភាគពាយ័ព្យ៕