Buon Ma Thuot - ទីក្រុងទំនើបនិងស្រស់បំព្រង
(VOVWORLD) - Buon Ma Thuot គឺជាប្រភពដើមនៃគ្រាប់កាហ្វេវៀតណាម ហើយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៃតំបន់ Tay Nguyen ដែលជាតំបន់ដីថ្មីរបស់ជនជាតិជាង ៤០ ក្រុមមកពីគ្រប់ទិសទីនៃប្រទេសជាតិ។ Buon Ma Thuot បាន និងកំពុងក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ដែលមានភាពរស់រវើក ទំនើប និងពោរពេញទៅដោយលក្ខណៈប្រវត្តិសាស្ត វប្បធម៌ប្រពៃណី។
ភូមិ AKo Dhong បានផ្លាស់ប្ដូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ |
ភូមិ AKo Dhong នៅសង្កាត់ Tan Loi ទីក្រុង Buon Ma Thuot បានផ្លាស់ប្ដូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ នារយៈពែលប៉ុន្មានថ្ងៃកន្លងទៅ ផ្ទះវែងប្រពៃណីរាប់សិបខ្នងរបស់ជនជាតិ Ede ត្រូវបានសាងសង់ឡើង។ លោក Ama Jenni ជាងសំណង់ម្នាក់ បានឲ្យដឹងថា នេះគឺជាផ្ទះមួយក្នុងចង្គោមផ្ទះ សួនច្បារ ដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធ ព្រឹទ្ធាចារ្យភូមិ លោក Ama H’Rin ដែលជាអ្នកមានគុណូបការៈបង្កើត និងកំណត់អត្តសញ្ញាណរបស់ភូមិ Ako Đhông មរតកដល់សហគមន៍ជនជាតិ E-de នៅទីនេះ និងសម្រាប់ទីក្រុង Buon Ma Thuot ដ៏ស្រស់បំព្រង និងពោរពេញទៅដោយអត្តសញ្ញាណ។ លោក Ama Jenny មានជំនឿជាក់ថា ដោយមានគុណតម្លៃប្រពៃណីដ៏សំបូរបែបនោះ ទីកន្លែងនេះនឹងត្រូវបានសង្គមទាំងមូលស្គាល់ដល់៖ “យើងខ្ញុំបានស្តារឡើងវិញនូវផ្ទះវប្បធម៌ដើម្បីអភិរក្សកេរ្តិ៍ឈ្មោះរបស់ព្រឹទ្ធាចារ្យភូមិ លោក Ama H’Rin។ ដូច្នេះហើយ ប្រជាជននឹងអញ្ជើញមកទីនេះ ហើយបានឃើញថាគ្រួសារយើងខ្ញុំកំពុងថែរក្សាវប្បធម៌។ ទន្ទឹមនឹងនេះសង្គមនឹងជួយសម្រួលដល់យើងខ្ញុំ ពោលគឺ នៅពេលអញ្ជើញមកទស្សនានោះភ្ញៀវទេសចរនឹងមើលឃើញគុណតម្លៃនៅទីនេះ ហើយត្រៀមខ្លួនជាស្រេចចូលរួមអភិរក្សវប្បធម៌ផងដែរ”។
AKo Dhong មានន័យថា “ប្រភពដើម” តាមភាសា E-de ដូច្នេះហើយ មានប្រភពទឹកហូរពេញមួយឆ្នាំ ហើយមានព្រៃឈើស្រស់ខៀវស្រងាត់ពេញរដូវទាំង ៤។ ធម្មជាតិដ៏ស្រស់បំព្រងព័ទ្ធជំវិញផ្ទះវែង ដែលត្រូវបានជួសជុលកែលម្អអសរ់រយៈពេល ៣ ជំនាន់មកហើយ រូមទាំង វប្បធម៌ Ê-đê ប្រពៃណី ពោរពេញទៅដោយអត្តសញ្ញាណ។ ប្រការទាំងនេះបានប្រែក្លាយ ភូមិ Ako Dhong ទៅជាគោលដៅទេសចរណ៍ដ៏វិសេសវិសាលរបស់ខេត្ត Dak Lak។ ចូលរួមខ្សែសង្វាក់សេវាកម្មទេសចរណ៍នៅខេត្តនោះ ប្រជាជន E-de នៅភូមិ Ako Dhong មិនត្រឹមតែបានវិនិយោគលើហាងកាហ្វេ Ê-đê ដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងបានបោះទុនវិនិយោគជាច្រើនទៀតផង។ លោកស្រី H’Kjap Nie ពលរដ្ឋម្នាក់ បានសាងសង់មណ្ឌលទេសចរណ៍ Ako Ea ដោយមានលំហសហគមន៍រាប់ពាន់ ម៉ែត្រការ៉េ ជាមួយស្តង់លក់វត្ថុអនុស្សាវរីយ៍ បន្ទប់ស្នាក់នៅជាច្រើនកន្លែងដែលត្រូវបានសាងសង់ដោយវត្ថុធាតុដើមពីធម្មជាតិ បានក្លាយទៅជាគោលដៅអេកូឡូស៊ី វប្បធម៌សម្រាប់អ្នកភូមិ និងក្រុមអ្នកទេសចរជាច្រើនមកពីគ្រប់ខេត្ត ក្រុង។ លោកស្រីបានសំណេះសំណាលថា៖ “បច្ចុប្បន្នតំបន់ Tay Nguyen មានជនជាតិភាតរៈចំនួន ៤៧ ក្រុម ហើយមានក្រុមជនជាតិជាច្រើន ដែលបានរស់នៅទីនេះ ប៉ុន្តែយើងមិនទាន់យល់ដឹងច្បាស់លាស់អំពីពួកគេឡើយ។ ខ្ញុំមានគោលបំណងថា នៅពេលអញ្ជើញមកដល់ទីនេះ ភ្ញៀវទេសចរគ្រប់រូបសុទ្ធតែបានចាត់ទុកថា នេះគឺជាផ្ទះរបស់ខ្លួន ដើម្បីឆ្លងកាត់បទពិសោធន៍ស្នាក់នៅ ហូបចុក និងក្រេបយកវប្បធម៌នៅទីនេះផងដែរ”។
វិថីសៀវភៅ-កាហ្វេ តែងតែមានទេសភាពស្រស់ស្អាត |
នាប៉ុន្មានឆ្នាំកន្លងទៅ Buon Ma Thuot មានល្បឿននគរូបនីយកម្មយ៉ាងឆាប់រហ័ស ប៉ុន្តែនៅតែរក្សាបានទេសភាពបៃតងស្អាត និងស្រស់បំព្រងផងដែរ។ នៅតាមជ្រុងផ្លូវនីមួយៗ សួនឧទ្យាននីមួយៗ និងទីលាននីមួយៗ គឺសុទ្ធតែត្រូវបានយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ដើម្បី ឆ្ពោះទៅរកផលប្រយោជន៍សហគមន៍។ នគរូបនីយកម្មនៅ Buon Ma Thuot ក៏រួមចំណែក ដោះស្រាយបញ្ហាសង្គមមួយចំនួនយ៉ាងល្អប្រសើរទៀតផង។ ដូចជានាបច្ចុប្បន្ននេះ វិថីសៀវភៅ-កាហ្វេ តែងតែមានទេសភាពស្រស់ស្អាត មានក្លិនក្រអូប ហើយជាកន្លែងសុខដុមនីយកម្មខាងសេដ្ឋកិច្ច វប្បធម៌ និងសង្គម។ ក្រោយរយៈពេល ៤ ឆ្នាំ នៃការសងសង់មក វិថីសៀវភៅ-កាហ្វេ Buon Ma Thuot បានក្លាយទៅជាទីកន្លែងជួបសំណេះសំណាលគួរឱ្យចាប់អារម្មណ៍សម្រាប់ពាណិជ្ជករ ហើយជាកន្លែងសម្រាប់អ្នកនិពន្ធនិងកវីនៅខេត្ត Dak Lak រៀបចំពិធីបង្ហាញសៀវភៅថ្មីជាដើម។ យោងតាមលោក Hoang Van Huu នាយកក្រុមហ៊ុនកាហ្វេ Miss E De ដែលជាសមាជិកនៃវិថីសៀវភៅ-កាហ្វេបានឲ្យដឹងថា៖ “កក្តាជោគជ័យដើមដំបូងនៃវិថីសៀវភៅ-កាហ្វេគឺមកពីគោលនយោបាយរបស់មូលដ្ឋាន ពោលគឺអនុញ្ញាតឱ្យសហគ្រាសវិនិយោគលើវិថីនេះ។ ទន្ទឹមនឹងនេះ អាជ្ញាធម៌បានចេញគោលនយោបាយបើកចំហសម្រាប់សហគ្រាស ដើម្បីជួយរីកសុះ សាយវប្បធម៌អាន វប្បធម៌មូលដ្ឋាន និងកាហ្វេផងដែរ”។
លោក Vu Van Hung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានឲ្យដឹងថា Buon Ma Thuot ត្រូវបានអភិវឌ្ឍន៍តាមទិសដៅអេកូឡូស៊ី - អត្តសញ្ញាណ - ភាពវៃឆ្លាត ដោយមានកម្លាំងផ្ទៃក្នុង ដើម្បីកសាងទីក្រុងឱ្យដូចការរំពឹងទុក។ លោកបានសំណេះសំណាលថា៖ “ការិយាល័យនយោបាយបានស្នើឲ្យកសាង Buon Ma Thuot ឲ្យក្លាយទៅជាទីក្រុងបៃតង អេកូឡូស៊ី អត្តសញ្ញាណ និងវៃឆ្លាត នាពេលអនាគត។ យើងខ្ញុំបន្តអនុវត្តន៍ការធ្វើកំណែទម្រង់បែបបទរដ្ឋបាល លើគ្រប់វិស័យ ដើម្បីបង្ករលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាជន និងសហគ្រាស។ ជាពិសេសបរិយាកាសអំណោយផលនឹងទាក់ទាញគម្រោងអភិវឌ្ឍន៍នគរសម្រាប់ Buon Ma Thuot ផងដែរ”។
រួមជាមួយបណ្ដាគម្រោងសំខាន់ៗរបស់រដ្ឋដែលត្រូវបានសិក្សាស្រាវជ្រាវ និងវិនិយោគនោះ វិនិយោគិន សហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនក៏បានបោះទុនវិនិយោគដល់ Buon Ma Thuot ផងដែរ។ គម្រោងទាំងធំនិងតូចរាប់សិប ដែលមានទឹកប្រាក់រាប់លានលានដុង ត្រូវបានវិនិយោគិនឯកជនលើកសំណើរអនុវត្តន៍ គឺកាន់តែជួយ Buon Ma Thuot ក្លាយទៅជាទីក្រុងដ៏ស្រស់បំព្រងនៅតំបន់ Tay Nguyen ផងដែរ៕