Deep water soloing – វិញ្ញាសាកីឡាប្រថុយប្រថាន
PHUONG LIEN -  
(VOV WORLD) /  
|
Deep water soloing នៅឈូងសមុទ្ធ Lan Ha កោះ Cat Ba ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ (Image: vietclimb.vn) |
ឈូងសមុទ្ធ Lan Ha កោះ Cat Ba ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ នាដើមខែឧសភាអាកាសធាតុក្តៅកាន់តែឡើងៗ។គ្មានខ្សែក្រវ៉ាត់ការពារ។
គ្នានស្រោមដៃឬញញួរពូថៅសំរាប់ការឡើងភ្នំទេ។ មានតែបាតដៃទទេស្បែក
ជើងជំនាញជញ្ជាំងភ្នំត្រង់នៅពីខាងមុខនិងសមុទ្រខៀវស្រងាត់នៅខាងក្រោម។ បេះដូងមិនរន្ធត់វិញ្ញាណបោះមុត Caroline ភ្ញៀវទេសចរណ៍បរទេសមួយនាក់
រួមជាមួយបណ្ដាមិត្តកំពុងព្យួរខ្លួននៅលើចំរាក់កំពូលភ្នំ។
- Caroline! លោតចុះមក!
- មួយ! ពី ! បី!
- អស្ចារ្សណាស់! លោតអស្ចារ្សណាស់!
ចា! Caroline រួមជាមួយមិត្តភ័ក្តរបស់ខ្លួនកំពុងលេងកីឡា Deep water soloing -
ឡើង ភ្នំនិងលោតចូលក្នុងសមុទ្រ។ នេះគឺជាវិញ្ញាសាកីឡារប្រថុយប្រថាន
ដែលទើបនឹង ជ្រៀបចូលមកវៀតណាមក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ហើយ
ទាក់ទាញការចូលរួម ជាច្រើនរបស់អ្នកនិយមចូលចិត្តប្រថុយប្រថាន។ ក្នុងការហ្វឹកហាត់វិញ្ញាសាកីឡានេះជាលើកដំបូង មិត្តគ្រាន់តែត្រូវការមាន
ឧបកណ៍ជាសារវ័ន្ធចំនួន ៣ គឺ៖ ស្បែកជើង ឡើងភ្នំមួយគូ hardness (ខ្សែ
សុវត្ថិភាព) និងខ្សែពួរ ប៉ុណ្ណោះ។ រាល់ជំនាញ ឡើងភ្នំចាំបាច់នឹងត្រូវបាន
ជូនដំណឺងមុនពេលមិត្តធ្វើដំណើរ។ ប្រសិនបើ មិត្តដឹង ច្បាស់លាស់អំពី
ជំនាញពោលខាងលើ មិត្តនឹងមិនជួបការលំបាកណាមួយឡើយក្នុងការឡើង
ភ្នំ។ ផ្លូវឡើងភ្នំត្រូវបានបែងចែកតាមកំរិតលំបាក (កំរិតពី ១ ដល់ ១០)។ ចំពោះ
អ្នកឡើងភ្នំជំនាញ គេត្រូវការស្បែកជើងមួយគូរតែប៉ុណ្ណោះ។ លោក Pablo Yang ជនជាតិអាមេរកមួយនាក់ដែលមានបទពិសោធន៍ឡើងភ្នំលើសមុទ្រ បានចែក រំលែកថា៖
“ការចាប់អារម្មណ៍ឡើងភ្នំដោយទទេចម្លែកអស្ចារ្យហយណាស់! មានអារម្មណ៍
ថាមាន សេរីភាពជាងខ្លាច។ ជាពិសេសនៅឈូងសមុទ្រ Lan Ha ទេសភាពភ្នំ
និងសមុទ្រស្អាតអស្ចារ្យក្នុងពេលឡើងភ្នំ។ ចំណុចលេចធ្លោម្ប៉ាងទៀតដែល
អាចរកឃើញនៅកោះ Cat Ba គឺភ្នំថ្មកំបោរ។ ផ្ទៃមុខនៃភ្នំប្រភេទនេះបង្កលក្ខណៈ
ងាយស្រួលសំរាប់ការ ឡើងភ្នំ។ ចំពោះខ្ញុំ ការឡើងភ្នំមិនត្រឹមតែជាវិញ្ញាសាកីឡា
ហ្វឹកហាត់ល្បឿននិងកំលាំង ពលំប៉ុណ្ណោះទេថែមទាំងការវិភាគផ្លូវឡើងទៀត
ផង។ នេះគ៏ជាវិញ្ញាសា កីឡាល្វតល្វន់គួរឲ្យចាប់ចិត្ត ផងដែរ។ អ្នកឡើងភ្នំទន់
ភ្លន់ដូចអ្នករាំដែរ។”
|
លោក Pablo Yang ជនជាតិអាមេរកមួយនាក់ដែលមានបទពិសោធន៍ឡើងភ្នំលើសមុទ្រ
(Image: Pablo Yang) |
មានអារម្មណ៍ថា៖ សាចដុំឡើងរឹងឯងដណ្តើមខ្លាំងញ៉ាប់ៗ។ បណ្ដាអ្នកឡើងភ្នំ
នៅបន្តដំណើររបស់ខ្លួនលើជញ្ជាំងភ្នំត្រង់មុតនិងគគ្រាត។ ការជក់ចិត្តរបស់អ្នក
ឡើងភ្នំត្រូវបានបង្កើនខ្លាំងថែមទៀតតាមការកំណត់ផ្លូវពិបាក។ ដោយសារ
គេនឹងថា៖ ក្នុងការសាកល្បងនិមួយៗ គេនឹងរកឃើញប្រការអ្វីៗថ្មី ដូចជា៖ កំណត់ផ្លូវថ្មីឬរបៀបឡើងភ្នំថ្មី។ បានជា នេះគឺជាប្រការគួរឲ្យទាក់ទាញបំផុត
ចំពោះអ្នកចូលចិត្តប្រថុយប្រថានដូច លោក Pablo។
“ការឡើងភ្នំអាចធ្វើឲ្យមិត្តចូលចិត្ដ! នេះគ៏ជាវិញ្ញាសាកីឡាដែលចំណាយថោក
បើប្រៀបនឹងវិញ្ញាសាកីឡាផ្សេងៗដូចជា៖ជិះកង់ការឡើងភ្នំ។ មិត្តគ្រាន់តែលៃ
ទុកប្រាក់ចំនួនពី១លានដល់២លានដុង (ប្រហែល ៨០ ដុល្លា អាមេរិក) ដើម្បី
ទិញឧបករណ៍ឡើងភ្នំដែលអាចប្រើប្រាស់ក្នុងមួយជីវិត។ ក្រៅពីនោះ តំលៃ
សំរាប់កញ្ចប់ឡើងភ្នំលើសមុទ្រសរុបប្រមាណ ១ លានដុង រួមមានចំណាយ
សំរាប់រថយន្តពីទីក្រុងហាណូយដល់កោះ Cat Ba សោហ៊ុយជិះកប៉ាល់ទឹក។ ការឡើងភ្នំជួយឧបត្ថម្ភមិត្តយល់បន្ថែមអំពីកាយរបស់ខ្លួននិងមានសុខភាព
ខ្លាំងជាង។ កីឡាករ ឡើងភ្នំជំនាញអាចព្យួរខ្លួនលើជញ្ជាំងភ្នំដោយដៃទទេ។
មិត្តជឿដែរឬទេ?”
|
Nguyen Ngoc Phuong Chi បុគ្គលិកខុទ្ទកាល័យសហប្រតិបត្តិការអន្តរជាតិនៃសម្ព័ន្ធ
ក្រុមហ៊ុនទូរគមនាគមន៍ Viettel (Image: Nguyen Ngoc Phuong Chi) |
ការព្រួយបារម្មគឺជាការចាប់អារម្មណ៍របស់មិត្តនារី Nguyen Ngoc Phuong Chi បុគ្គលិកខុទ្ទកាល័យសហប្រតិបត្តិការអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍
Viettel ក្នុងពេលលេងវិញ្ញាសាកីឡានេះ។ ប៉ុន្តែ ការលំបាកសាកល្បងមិនអាច
រារាំងមិត្ត នារីនេះបានឡើយ។
“ខ្ញុំចង់ដំណើការសាកល្បងប្រការថ្មីស្វែងដល់ប្រការថ្មី។ ក្នុងពេលឃើញកីឡាករ
ឡើង ភ្នំ ខ្ញុំមានអារម្មណ៍ថា៖ គេកំពុងហោះហើរ។ អញ្ជើញនិងខ្ញុំចង់ឡើងភ្នំដូច
គេ។ DWS គឺជារបៀបសាកល្បងឆ័ន្ទៈរបស់ខ្លួននិងជួយរកឆ្នះលើខ្លួនឯង។ កីឡារ
សំរាប់មនុស្សទាំងឡាយដោយហេតុនេះនារីអាចចូលរួមផងដែរ។ មនុស្សម្នាក់
គប្បីជ្រើសរើសកំរិតឡើងភ្នំឲ្យសមស្របសំរាប់ខ្លួន។”
|
Deep water soloing – វិញ្ញាសាកីឡាប្រថុយប្រថាន (Image: Pablo Yang) |
ការឡើងភ្នំនៅសមុទ្រ - មិត្តមិនត្រូវការមានការឆ្កួតដើម្បីលេងវិញ្ញាសាកីឡានេះ។ ប្រការដែលមិត្តត្រូវការគឺការប្តេជ្ញាចិត្តនិងការសាកល្បងចំពោះខ្លួនឯង។ នារដូវក
ក្តៅ នេះ មិត្តនឹងលេង DWS ដែរឬទេ?៕
PHUONG LIEN
-VOV WORLD