Dien Bien សព្វថ្ងៃ។

                          

Dien Bien សព្វថ្ងៃ។ - ảnh 1
ទីក្រុង​Dien Bien សព្វថ្ងៃ(រូបថតអិនធឺណែត)

Vovworld-ជ័យជំនះប្រវត្តិសាស្រ្តទី៧ឧសភាមុននេះ៦០ឆ្នាំបាន​បើកចេញទំព័រថ្មី
សំរាប់ស្រុកកំណើតDien Bienរបស់ជនរួមជាតិ Thai- Mong-Daoជាដើម។មកដល់
ខែត្រ Dien Bien សព្វថ្ងៃនេះអ្នកណាក៍បានសង្កេតឃើញការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា
នៅទីនេះដែរ។សំណង់ទ្រង់ទ្រាយធំនិងតូច​ដុះឡើងជាបន្តបន្ទាប់។ការតុបតែងលំអរ
ទង់ជាតិផ្កានិងពាក្យស្លោកដើម្បីអបអរសាទរលើកទី៦០នៃទិវាជ័យជំ​នះDien Bien
Phu  បានរៀបចំឡើង។លោក Le Van Lanអាយុ៨៣ឆ្នាំជាភ្ញៀវទេសចរ១រូបមកពី
ខែត្រThanh Hoa ភាគកណ្តាលវៀតណាមចែករំលែកថា៖“  នេះជាលើកទី២ហើយ
ដែលខ្ញុំមកទស្សនា ទីក្រុងDien Bien។ប៉ុន្តែខ្ញុំនៅមានចំណាប់អារម្មណ៍រំជួលចិត្ត
និងគោរពពលិកម្មរបស់បណ្តវីរះយុទ្ឋជនពលីដែលបូជាឈាមស្រស់សាច់ស្រស់
ដើម្បីរំដោះស្រុកកំណើត។ប្រៀបធៀបនឹងឆ្នាំមុនៗទីក្រុងបាន  មានការផ្លាស់ប្តូរ
យ៉ាងច្រើន។  “
ឯលោក Pham Ba Mien​រស់នៅនៅសង្កាត់ Tan Thanhទីក្រុងDien Bienអោយដឹងថា៖លោកមានមោទនភាពយ៉ាងខ្លាំងពេលបានសង្កេតឃើញការផ្លាស់ប្តូររបស់ខែត្រ
 Dien Bienជារៀងរាល់ថ្ងៃ។លោកមិនអាចបំភ្លេចបានបណ្តាខែថ្ងៃដែលរដ្ឋអំណាច
និងប្រជាជន Dien Bienបញ្ចេញកំលាំងកាយចិត្តរួមដៃកសាងភូមិស្រុកឡើងវិញ។
លោកអោយដឹងថា៖“នាគ្នានោះយើងខ្ញុំជួបការលំបាកលំបិនជាច្រើនណាស់។ នៅទី
នេះគ្មានផ្លួវ ចូលក្នុងភូមិទេ។ប៉ន្តែឥឡូវនេះជីវភាពរស់នៅបានមានការផ្លាស់ប្តូរទាំង
ខាងសម្ភារះនិងស្មារតី។នៅស្រុកនានារាប់ទាំងស្រុក Muong Te ជាស្រុកឆ្ងាយដាច់
ស្រយាល១ក៍មានផ្លូវរថយន្តទៅកាន់ភូមិផង​ដែរ។“

​​​​​​​​​​​​​​​                       

Dien Bien សព្វថ្ងៃ។ - ảnh 2
ឃុំMuong Phang ស្រុកDien Bien(រូបថតអិនធឺណែត)

៦០ឆ្នាំបានកន្លងផុតទៅហើយ។Dien Bienកំពុងបោះជំហានយ៉ាងមាំមួនលើផ្លូវកាត់
បន្ថយភាពក្រីក្រដោយសារមានការជួយឧបត្ថម្ភពីរដ្ឋក្នុងនោះមានកម្មវិធីឧបត្ថម្ភអំពី
ដីផលិតកម្មដីស្នាក់នៅនិងទឹកស្អាតនិងកម្មវិធីជួយឧបត្ថម្ភបណ្តាស្រុកក្រីក្ររបស់
រដ្ឋាភិ​បាល។លោកស្រី Lo Thi Se នៅឃុំMuong Phang ស្រុកDien Bienអោយដឹងថា៖
“ ជីវភាពរស់នៅសព្វថ្ងៃនេះគឺធូធាគ្រាន់បើហើយ។ មានអគ្គិសនីបំភ្លឺទឹកស្អាតហូរ
ចូលក្នុងគ្រួសារនិមួយៗ​មានបាយមានសាច់ហូបចុកយ៉ាងពេញលេញ។មុននេះ
គ្មានបាយហូបនិងគ្មានសំលៀកបំពាក់ទេ។    “
តាមលោក  Nguyen Huu Hiep  អនុប្រធានគណះកម្មាធិការប្រជាជនស្រុកMuong
Ang ថា៖ក្រោយរ​យះពេល៣ឆ្នាំលាតត្រដាងអនុវត្តជួយហឧបត្ថម្ភបណ្តាស្រុកក្រីក្រ
របស់រដ្ឋាភិបាលនៅក្នុងភូមិសាស្រ្តមានបន្ថែមគ្រួសារចំនួន១១០០គ្រួរទទួលបានការ
ឧបត្ថម្ភអំពីផ្ទះនៅនិងគ្រួសារចំនួន១០៥០០គ្រួរទទួលបានការឧបត្ថម្ភក្នុងផលិតកម្ម។
 លោក  Nguyen Huu Hiep អោយដឹងថា៖“ទុនជំនួយបានជួយប្រជាជនអនុវត្តការងារ
កាត់បន្ថយភាពក្រីក្រដ៍ល្អ។អត្រាគ្រួសារក្រីក្របានបន្ថយពី៦៨%នាឆ្នាំ២០១១ចុះត្រឹម
៤៧%នាសព្វថ្ងៃ។គោលដៅរបស់Muong Ang ដល់ឆ្នាំ២០១៥គឺអត្រាគ្រួសារក្រីក្រមាន
ប្រមាណ៤០%។      “

​​​​​​​​​​​​                    

Dien Bien សព្វថ្ងៃ។ - ảnh 3
រូបថតអិនធឺណែត

ពីឥឡូវដល់ឆ្នាំ២០១៥Dien Bienប្រមូលជំរុញខ្លាំងការរៀបចំរចនាសម្ព័នសេដ្ឋកិច្ច
ឡើងវិញរក្សាល្បឿនគំណើន GDP មធ្យម១២%ក្នុង១ឆ្នាំនិងប្រាក់ចំណូលមធ្យមគិត
តាមមនុស្សមនាក់មាន១១០០ដុល្លារអាមេរិកក្នុង១ឆ្នាំ។អត្រាគ្រួសារក្រីក្រមានតែ
១៥%​ប៉ុណ្ណោះ។លោក Pham Xuan Coi អនុប្រធានគណះកម្មាធិការប្រជាជនខែត្រ
 Dien Bien លើកច្បាស់ថា៖“ ការងារកាត់បន្ថយភាពក្រីក្រជាភារកិច្ចសំខាន់១របស់
ខែត្រនាពេល​ខាងមុខ។  រួមជាមួយនោះយើងខ្ញុំក៍បង្កើនការងារឃោសនាសំរាប់
ប្រជាជនយល់បាននូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការឈានឡើងរួចផុតពីភាព
ក្រីក្រនិងអនុវត្តកម្មវិធីប្រកបដោយជោគជ័យ។  “
ទោះបីជានៅជួបប្រទះនឹងការលំបាកសាកល្បងជាច្រើនក្តីប៉ុន្តែសមិទ្ឋិដែលខែត្រ
សម្រេចបានថ្ងៃនេះនឹងជាគ្រឹះស្ថានមាំមួនសំរាប់តំបន់ដីដ៍វីរភាពនេះជំរុញខ្លាំងកិច្ច
ការកាត់បន្ថយភាពក្រីក្រនិងក្លាយទៅជាខេត្តអភិវឌ្ឍន៍១ក្នុងចំណោមខេត្តអភិវឌ្ឍន៍
នៅភាគពាយ័ព្យនៃមាតុ​ប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ