Ha Long - ទីក្រុងថ្មីនៅលើឆ្នេរបេតិកភ័ណ្ឌ

(VOVWORLD) - ស្ថិតនៅលើឆ្នេរនៃឈូងសមុទ្រ Ha Long ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក២លើក Ha Long ជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញនៅភាគខាងជើងប្រទេសវៀត ណាម ដោយមានទេសភាពធម្មជាតិស្រស់ត្រកាលនិងហេដ្ឋារចនាសម្ព័ន្ធទំនើបៗ។ ដោយសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទីក្រុង Ha Long បាននិងកំពុងតែរក្សាយ៉ាងរឹងមាំនូវតួនាទីជាកម្លាំងចលករអភិវឌ្ឍ នៃខេត្ត Quang Ninh ព្រមទាំងរួមចំណែកនាំរូបភាព វៀតណាមខិតមកជិត មិត្តភក្តិអន្តរជាតិផងដែរ។
Ha Long - ទីក្រុងថ្មីនៅលើឆ្នេរបេតិកភ័ណ្ឌ - ảnh 1ទិដ្ឋភាពនៅទីក្រុងសមុទ្រ Ha Long (រូបថត៖ VOV) 

  ជិះរថយន្តលើផ្លូវជុំវិញឆ្នេរសមុទ្រដោយប្រវែង៤គីឡូម៉ែត្រនៅតំបន់ទេសចរណ៍ Bai Chay អ្នកស្រី Mai Hong Lien មិនអាចមិនកោត សរសើរចំពោះការរីកចម្រើននៃទីក្រុង Ha Long បានឡើយ។ ផ្លូវធំទូលាយ ម្ខាងជាឆ្នេរសមុទ្រដែលលាតសន្ធឹងដោយវាលខ្សាច់ពណ៌សក្បុស ហើយម្ខាងទៀតជាទីក្រុង ដ៏រីកចម្រើនជាមួយនឹងសំណង់ដ៏ល្អប្រណិតគួរអោយចាប់អារម្មណ៍។ វិល ត្រឡប់ទៅទីក្រុង Ha Long ក្រោយរយៈពេល៣ឆ្នាំ អ្នកស្រី Lien បានចែករំលែកថា៖

        “Ha Long មានការផ្លាស់ប្ដូរថ្មីជាច្រើន ស្អាតនិងទំនើបណាស់។ ត្រឹម តែធ្វើដំណើរតាមផ្លូវជុំវិញឆ្នេរសមុទ្រនេះ យើងអាចទស្សនាគោលដៅ ទេសចរណ៍ល្បីល្បាញនានានៃទីក្រុងដូចជា ឆ្នេរសមុទ្រ ស្ពាន Bai Chay ភ្នំ Bai Tho មជ្ឈមណ្ឌលពាណិជ្ជកម្ម សារមន្ទីរ ព្រមទាំងអាចទស្សនាទេស ភាពសូរិយាអស្ដងគត់ អរុណរះទូកនាវារត់ទៅវិញទៅមក រ៉ូម៉ង់ទិកណាស់”។

        ជារៀងរាល់ឆ្នាំ ផ្លូវហាយវៃ Ha Long – Hai Phong Ha Long – Van Don ព្រលានយន្តហោះអន្តរជាតិ Van Don កំពង់ផែអន្តរជាតិ Ha Long បានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមចំណែកនាំ រូបភាពទីក្រុងសមុទ្រនេះខិតមកជិតមិត្តភក្តិអន្តរជាតិ។ ក្នុងឆ្នាំ២០១៩ ខេត្ត Quang Ninh ទទួលបានភ្ញៀវទេសចរមកទស្សនាចំនួន១៤លាននាក់ ក្នុង នោះភាគច្រើនគឺមកដល់ Ha Long។ ទីក្រុងបានជំរុញខ្លាំងនូវការងារការពារ បរិស្ថានសមុទ្រ បំផុសចលនាបញ្ឈប់ការប្រើប្រាស់គ្រឿងប៉្លាស្ទិកដែល ប្រើតែម្ដងនៅលើឈូងសមុទ្រ Ha Long សំដៅលើកកំពស់មនសិការរបស់ សហគមន៍។ លោក Garret Miller ភ្ញៀវទេសចរមកពីអាមេរិកបានអោយដឹងថា៖

        “ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយសារឈូងសមុទ្រ Ha Long បាន ចេញបទបញ្ញត្តិលុបបំបាត់ កាកសំណល់ប៉្លាស្ទិក ដើម្បីជៀសវាងការប៉ះពាល់ ទៅលើសមុទ្រ។ មានគោលដៅទេសចរណ៍ដ៏ល្បីល្បាញផ្សេងៗជាច្រើន លើពិភពលោកបានធ្វើការយ៉ាងដូច្នេះ។ ដើម្បីអភិវឌ្ឍបេតិកភ័ណ្ឌនេះប្រកប ដោយចីរភាពគឺត្រូវការមានការផ្លាស់ប្ដូរដ៏យូរអង្វែងនេះជាពុំខាន”។

Ha Long - ទីក្រុងថ្មីនៅលើឆ្នេរបេតិកភ័ណ្ឌ - ảnh 2 ស្ពាន Bai Chay នៅទីក្រុង Ha Long

       នាសព្វថ្ងៃ Ha Long កំពុងឈរចំពោះមុខកាលានុវត្តភាពថ្មី។ ទីក្រុង នឹងក្លាយទៅជានគរក្រោមឱវាទខេត្តដ៏ធំបំផុតលើទូទាំងប្រទេស ក្រោយពី រួមបញ្ចូលជាមួយស្រុក Hoanh Bo នៅជាប់គ្នា។ លោក Dang Huy Hau អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានអោយដឹងថា ការរួមបញ្ចូលនេះជាព្រឹត្តិការណ៍ដ៏មានលក្ខណៈប្រវត្តិសាស្ត្រចំពោះខេត្ត Quang Ninh។ លោកបានថ្លែងថា៖

        “ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទីក្រុង Ha Long អភិវឌ្ឍយ៉ាងឆាប់រហ័ស ហេតុ ដូច្នេះត្រូវការមានប្រភពធនធានច្រើនថែមទៀតដើម្បីបន្តអភិវឌ្ឍ។ ស្រុក Hoanh Bo ស្ថិតនៅជាប់នឹង Ha Long ហើយមានធនធានធម្មជាតិនិង ធនធានមនុស្សដ៏សម្បូរបែប។ ដូច្នេះហើយ ការរួមបញ្ចូលអង្គភាពទាំង២ នេះទៅជាអង្គភាពរដ្ឋបាលតែមួយ នឹងបើកចេញឱកាសអភិវឌ្ឍដ៏ធំធេង សម្រាប់តំបន់ទាំងមូល”។

        ទីក្រុងថ្មីនឹងមានទំហំផ្ទៃដីធំជាង៤ដង។ Ha Long មាន “សមុទ្រប្រាក់” ស្រាប់ហើយ ឥឡូវមាន “ព្រៃមាស” បន្ថែមទៀតនៃតំបន់អភិរក្សធម្មជាតិ Dong Son – Ky Thuong មានបន្ថែមវប្បធម៌ដ៏សម្បូរបែបរបស់បណ្ដាជន ជាតិជាបងប្អូន មានបន្ថែមដីធ្លី ទីផ្សារ ប្រភពផ្គត់ផ្គងកសិផល ឧស្សាហ កម្ម និងសេវាកម្ម ជាដើម។ លោក Tran Duc Lam លេខាគណៈកម្មាធិការបក្ស ទីក្រុង Ha Long បានអោយដឹងថា៖

        “នៅពេលរួមបញ្ចូលរួចហើយ ការងារដំបូងដែលខេត្ត Quang Ninh បញ្ជាដឹកនាំអោយអនុវត្តនោះគឺត្រូវត្រួតពិនិត្យឡើងវិញនូវផែនការមេ អោយ បានស្របទៅតាមទិសដៅអភិវឌ្ឍរួមនៃទីក្រុង Ha Long ក្នុងនោះសំខាន់ បំផុតគឺកិច្ចការពារបរិស្ថាន។ ទីក្រុង Ha Long នឹងស្នើអោយរៀបចំរចនា សម្ព័ន្ធមូលដ្ឋានផលិតកម្មឡើងវិញ ជាពិសេសគឺមូលដ្ឋានមិនស្និទ្ធស្នាលនឹងបរិស្ថាន”។

        ដោយមានការគាំទ្ររបស់មជ្ឈឹម ការប្ដេជ្ញាចិត្តខ្ពស់របស់ប្រព័ន្ធនយោ បាយនិងការស្រុះចិត្តគំនិតរបស់ប្រជាជន ទីក្រុង Ha Long នឹងមានជំហាន អភិវឌ្ឍដ៏សក្តិសមជាពុំខាន។ លោក Tran Nam Hoa ពលរដ្ឋម្នាក់នៅទីក្រុង Ha Long ជឿជាក់ថា៖

        “ប្រជាជនគាំទ្រយ៉ាងខ្លាំងហើយសប្បាយរីករាយណាស់។ ទីក្រុង Ha Long ថ្មីនឹងក្លាយទៅជាទីក្រុងពិសេសមួយជាពុំខានឡើយ។ យើងខ្ញុំសង្ឃឹម ថា នឹងទទួលបានការយកចិត្តទុកដាក់ច្រើនថែមទៀតដើម្បីបង្កើតសន្ទុះ អភិវឌ្ឍ ក្លាយទៅជាទីក្រុងទេសចរណ៍ដ៏អារិយ្យធម៌ ស្អាត បៃតង ហើយ ជីវភាពរស់នៅរបស់ប្រជាជនមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។

        ក្នុងឆ្នាំ២០២០ ទីក្រុង Ha Long នឹងបន្តកសាងផ្លូវថ្នល់ កំពង់ផែ តំបន់ នគរ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីស្រឡាងបន្ថែមទៀត។ ការងារនេះនឹងជួយ ពង្រីកធនធានធម្មជាតិ ប្រៀបខ្លាំងប្រកួតប្រជែង កសាងពាណិជ្ជសញ្ញា ដ៏វិសេសវិសាល ចម្លែកអារម្មណ៍ និងគួរអោយទាក់ទាញនៅលំដាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ