Hoi An ក្នុងក្រសែផ្នែករបស់ភ្ញៀវទេសចរបរទេស

Vovworld- ទោះបីជាមកទស្សនាមណ្ឌលវិថីបុរាណ Hoi An  ជាច្រើនលើកជាច្រើនសារ
ក្តីប៉ុន្តែខ្ញុំជានិច្ចកាលមានចំណាប់អារម្មណ៍ចំឡែកថ្មីទាំងស្រុងពេលមកដល់ទីនេះម្តងៗ។
ចាប់តាំងពីពេលបោះជំហានជើងលើវិថីបុរាណ Hoi An  ភ្ញៀវទេសចរមានអារម្មណ៍ថាខ្លួន
បានវិលត្រឡប់ចូលបរិយាកាសនៃសតវត្សរ៍ទី១៦និងទី១៧។កន្លែងដែលគ្មានសូរសំលេង
អ៊ូអនៃយានជំនិះបច្ចុប្បន្នកាល Hoi An នាំមកនូវចំណាប់អារម្មណ៍ស្រឡះស្រឡំ ។លោក
 Luong Dinh Duongជាជន១នាក់រស់នៅវិថីបុរាណអោយដឹងថា៖ទោចក្រយានយន្តហាម
មិនអោយធ្វើដំណើរនៅវិថីបុរាណនៅម៉ោងមួយចំនួនក្នុងថ្ងៃ។ប្រការនេះបានធ្វើឲ្យតំបន់
នេះមានភាពសុខ្តមរមនាសុខសានត្រាណជាងនេះទៅទៀត។

                      

Hoi An ក្នុងក្រសែផ្នែករបស់ភ្ញៀវទេសចរបរទេស - ảnh 1
វិថីបុរាណ Hoi An ខែត្រQuang Nam


តាមក្រសែភ្នែករបស់ភ្ញៀវទេសចរបរទេសគឺវិថីបុរាណមានភាពស្រស់ស្អាតនៅគ្រប់ពេល
វេលា។លោកស្រី Mara Landoriជាស្ថបត្យការីនីជនជាតិអ៊ីតាលីអោយដឹងថា៖“ខ្ញុំចូលចិត្ត
ដើរលេងកំសាន្តនៅHoi An នាពេលព្រឹកពីព្រោះថានេះជាពេលវេលាពុំសូវមានមនុស្ស ម្នាជាច្រើននិងមានតែពលការីនីប៉ុណ្ណោះ។ខ្ញុំអង្គុយគយគន់ទេសភាព​មើលមនុស្សម្នាបើក​ហាងលក់ទំនិញ។ចំពោះខ្ញុំនេះជាខណះដែលHoi An មានភាពស្រស់ស្អាតបំផុត។     “
ឯលោកស្រី Kiara  ជាភ្ញៀវទេសចរអ៊ីតាលី១រូបចែករំលែកថា៖ តាមការឧទ្ទេសនាមរបស់
មិត្តភក្តិថា Hoi Anជាទីកន្លែងដែលមានសោភណ្ឌភាពដ៍ល្អស្អាតអស្ចារ្យនិងជាទីកន្លែងមក
ដល់មិនអាចរំលងនេះជាហេតុផលដែលខ្ញុំមាន​វត្តមាននៅទីនេះ។លោកស្រី រៀបរាប់ថា៖“  ខ្ញុំសម្គាល់ឃើញថា៖ Hoi Anពិតជាស្អាត អស្ចារ្យ។ខ្ញុំមិនអាចគិតបានថា៖អ្វីៗនៅទីនេះគឺ
អស្ចារ្យដល់ប៉ណ្ណឹងសោះ។ខ្ញុំចូលចិត្តក្បូក្បាច់រចនាស្ថាបត្យកម្មនៃផ្ទះនានានៅHoi An។
អ្នក Hoi An មានទឹកចិត្តស្រឡាញ់កក់ក្តៅចំពោះភ្ញៀវទេសចរ។ខ្ញុំចូលចិត្តរស់នៅនៅទី
នេះ។ “

                 

Hoi An ក្នុងក្រសែផ្នែករបស់ភ្ញៀវទេសចរបរទេស - ảnh 2
ភាពសុខ្តមរមនាសុខសានត្រាណលើវិថីបុរាណ Hoi An(រូបថតVOV)

ផ្ទៀងស្តាប់អ្នកម្តាយឧទ្ទេសនាមអំពីមណ្ឌលវិថីបុរាណ Hoi  An  កុមារាFracescoស្តែងការ
ពេញចិត្តដោយទឹកមុខញញឹមជានិច្ច។Fracescoសប្បាយចិត្តយ៉ាងក្រៃលែងនៅពេលឈរ
ជើងនៅHoi Anជាលើកដំបូង។Fracescoអោយដឹងថា៖“Hoi Anពិតស្អាតណាស់។ខ្ញុំបានទៅ
ទស្សនានៅកន្លែងជាច្រើនក្នុងនោះមានវត្តអារ៉ាមផង។ខ្ញុំបានអ្នកមគ្គុទេសឧទ្ទេសនាមអំពី
បញ្ហានានាដ៍គួរឲ្យទាក់ទាញ។ខ្ញុំចូលចិត្តតំបន់ដីនេះ។”
នាពេលយប់Hoi Anបានគ្របដណ្តប់ស្បៃរាត្រីផ្លិបផ្លេតដ៍ស្រស់ស្អាត ។បងស្រី​Sandra ភ្ញៀវ
ទេសចរមកពី Latvia អោយដឹងថា៖“ នារាត្រីHoi  An  គឺប្លែកពីពេលព្រឹក។គ្រប់វិថីលំអរ
ដោយភ្លើងពណ៌ចែ​ងចាំងដ៍គួរឲ្យចាប់អារម្មណ៍    “។

                    

Hoi An ក្នុងក្រសែផ្នែករបស់ភ្ញៀវទេសចរបរទេស - ảnh 3
ផ្សាររាត្រី(រូបថតVOV)

ជាពិសេសនាច្ងៃកើតជារៀងរាល់ខែ​ទីក្រុងផ្តាច់អគ្គិសនីទាំ​ងស្រុ​ង Hoi  An កាន់តែស្អាត ដោយភ្លើងគ្រប់ពណ៌ចែ​ងចាំងដ៍គួរឲ្យចាប់អារម្មណ៍  ។ចរន្តមនុស្សលើវិថីកាន់តែបាន
កើនឡើង។ភ្ញៀវទេសចរណ៍គ្រប់ជនជាតិគ្រប់ពណ៏សម្បុលដើរគយ​គន់វិថីនិង​លង់ខ្លួន
ក្នុងល្បែងលេងកំសាន្តនានាដែលប្រព្រឹត្តទៅតាមដងវិថីឬទទួលទានម្ហូបអាហានារាត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ