Hue និងកិត្តិនាមទីក្រុង Festival

(VOVWORLD) - ចាប់ផ្ដើមពីមហោស្រពប្រាស្រ័យរវាងទីក្រុង Hue (វៀតណាម)និង Codev (បារាំង) កាលពីឆ្នាំ១៩៩២ Festival Hue ត្រូវបានរៀបចំឡើងជាលើកដំបូងនៅ ទីក្រុង Hue នាឆ្នាំ២០០០។ តាំងពីនោះមក Festival Hue បានប្រព្រឹត្តទៅជាប្រចាំ២ឆ្នាំ ម្ដង នាំ Hue ក្លាយទៅជាទីក្រុង Festival របស់វៀតណាម។
Hue និងកិត្តិនាមទីក្រុង Festival - ảnh 1 ទិដ្ឋភាពនៃពិធីបើក Festival Hue លើកទី១០ (រូបថត៖ Lan Anh)

  ក្រោយពី Festival ចំនួន១០លើកបានរៀបចំឡើងនោះ Festival Hue នាសព្វថ្ងៃជាទីជួបប្រាស្រ័យរបស់ក្រុមសិល្បៈមកពីប្រទេសនិងតំបន់ដែនដី ប្រមាណ៥០នៅទ្វីបទាំង៥។ ការចូលរួមយ៉ាងច្រើនកុះកររបស់ក្រុមសិល្បៈល្បី ល្បាញនៅគ្រប់ទិសទីលើពិភពលោកបានលើកកំពស់កេរ្តិ៍ឈ្មោះរបស់ Festival Hue។ លោកស្រី Nguyen Thu Thuy អនុប្រធានដេប៉ាដឺម៉ង់ទេសចរណ៍ មហា វិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្ត្រ សកលវិទ្យាល័យជាតិហាណូយ បានវាយតំលៃថា៖

“ក្នុងចំណោមបណ្ដា Festival របស់វៀតណាមនាបច្ចុប្បន្ននោះ គឺ Festival Hue ជាព្រឹត្តិការណ៍ដែលបានមានប្រវត្តិសាស្ត្រចាស់ជាងគេ។ ក្រៅពីនោះ Festival Hue ក៏ជារូបសណ្ឋានសមាហរណកម្មមួយ ព្រោះថា Festival Hue មានការរៀនសូត្រពីរូបសណ្ឋានរៀបចំ Festival នៅប្រទេសបារាំង អង់គ្លេសនិង អូស្ត្រាលី។ ពិសេសគឺ Festival Hueមានចរិតលក្ខណៈសមាហរណកម្មដ៏ខ្លាំងក្លា អំពីបច្ចេកវិទ្យារៀបចំ”។

ទីក្រុង Hue មានទីតាំងភូមិសាស្ត្រដែលប្រមូលផ្ដុំទាំងព្រៃភ្នំ វាលទំនាបនិង ទន្លេបឹងបួ ហើយមានលក្ខណៈធម្មជាតិដ៏ងាយស្រួលដោយប្រព័ន្ធអេកូឡូស៊ីដ៏ សម្បូរបែប។ នេះជាលំហល្អឥតខ្ចោះដើម្បីរៀបចំ Festival និងសកម្មភាពវប្បធម៌ កីឡាជាច្រើនប្រភេទ។ មានចម្ងាយចំនួន៦៧៥គ.មពីរដ្ឋធានីហាណូយនិងចម្ងាយ ១០៦០គ.មពីទីក្រុងហូជីមិញ ទីក្រុង Hue មានការតភ្ជាប់យ៉ាងល្អរវាងធនធាន វប្បធម៌ប្រពៃណីជាមួយទេសចរណ៍។ លោកស្រី Le Thi Mai ភ្ញៀវទេសចរមួយ រូបមកទស្សនាទីក្រុង Hue បានសំណេះសំណាលថា៖

“ទីក្រុង Hue មានចរិតលក្ខណៈបុរាណៗដ៏ស្អាតអស្ចារ្យណាស់។ ហៅនេះ ជាទីក្រុង Festival គឺត្រូវហើយ ព្រោះថានេះជាមជ្ឈមណ្ឌលដើម្បីទាក់ទាញភ្ញៀវ ទេសចរ”។

ក្នុងអំឡុងជិត៤០០ឆ្នាំ (១៥៥៨-១៩៤៥) ទីក្រុង Hue ជារាជធានីនៃរាជ្សវង្ស ស្ដេចត្រាញ Nguyen ចំនួន៩រាជ្សវង្សនៅភាគខាងត្បូងប្រទេស ជារាជធានីនៃរជ្ជកាល Tay Son ហើយបន្ទាប់នោះជារាជធានីនៃប្រទេសឯកភាពមួយក្រោមរជ្ជកាល ស្ដេច Nguyen ១៣រាជ្សវង្សទៀត។ Hue នាសព្វថ្ងៃនៅតែថែរក្សានូវបេតិកភណ្ឌ វប្បធម៌រូបីនិងអរូបីយ៍ជាច្រើនដែល ជានិមិត្តរូបនៃបញ្ញានិងព្រលឹងរបស់ប្រជាជាតិ វៀតណាម។ លេចធ្លោបំផុតគឺមណ្ឌលកេរ្តិ៍ដំណែលអតីតរាជធានី Hue ដែល បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

Hue និងកិត្តិនាមទីក្រុង Festival - ảnh 2បរមរាជវាំងបុរាណនៅទីក្រុង Hue 

ទន្ទឹមនឹងបរមរាជវាំង ប្រាសាទ និងប្រាង្គតម្កល់សពដ៏ប្រណិតឆើតឆើយនោះ Hue ក៏ មានវត្តបុរាណៗរាប់រយកន្លែងទៀតផង។ ដោយសារធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌ ដ៏ស្វាហាប់នោះ គឺពុទ្ធសាសនានិងខុងជឺនិយមបានលាយឡំទៅក្នុងប្រពៃណីរបស់ Hue ហើយពូនជ្រុំឲ្យសតិអារម្មណ៍មួយខាងជំនឿសាសនា ទស្សនវិជ្ជានិង សីលធម៌ដ៏វិសេសវិសាល ព្រមទាំងប្រសូត្រឡើងប្រព័ន្ធពិធីបុណ្យនិងតូរ្យតន្ត្រីដ៏ សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌នៅតំបន់ដីនេះ។

បេតិកភណ្ឌវប្បធម៌ Hue ជាគ្រឹះស្ថានសំរាប់ festival ហើយ festival ជួយ ឲ្យសាធារណៈជនជាច្រើនថែមទៀតមកទស្សនាបេតិកភណ្ឌ Hue វិញ។ ជោគ ជ័យនៃ Festival Hue តាំងពីមុនមកជាមូលដ្ឋានដើម្បីរដ្ឋាភិបាលអនុញ្ញាតឲ្យ កសាង Hue ក្លាយទៅជាទីក្រុង festival របស់វៀតណាម។ លោក Le Thanh Ha ពលរដ្ឋ Hue មួយនាក់ បានចែករំលែកថា៖

“ប្រសិនបើ Hue អភិវឌ្ឍន៍ដោយឈរលើគ្រឹះស្ថានបេតិកភណ្ឌរបស់ខ្លួន ដើម្បីក្លាយទៅជាទីក្រុង festival នោះ គឺយើងនឹងរក្សាបាននូវតំលៃវប្បធម៌ផង ហើយជួយឲ្យប្រជាជន Hue ទទួលបានផលប្រយោជន៍ពីបេតិកភណ្ឌនោះទៀត ផង។ នោះគឺបំណងប្រាថ្នារបស់ខ្ញុំ”។

Hue ជាទីប្រមូលផ្ដុំនៃតំលៃល្អអស្ចារ្យទាំងអស់របស់ប្រទេសជាតិ។ ទីនេះ មានសោភណភាពស្រស់បំព្រងផង ហើយពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ជាតិទៀតផង។ Festival Hue ពិតជាឱកាសដើម្បីនាំភ្ញៀវទេសចរពីគ្រប់ ទិសទីមកទស្សនានិងស្វែងយល់អំពីតំលៃបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៅ តំបន់ដីអតីតរាជធានីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ