(VOVWORLD) -ពីទីក្រុងVinh ខេត្តNghe An ភាគកណ្ដាលវៀតណាមធ្វើដំណើរតាមផ្លូវខេត្តលេខ៤៩ប្រមាណជាង១៣គីឡូម៉ែត្រគឺទៅដល់ភូមិSen ឬហៅថាKim Lien (ផ្កាឈូក)ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ។ទីកន្លែងនេះនៅរក្សាបាននូវលំហវប្បធម៌ប្រវតិ្តសាស្រ្តឯកសារនិងវត្ថុតាងជាច្រើនទាក់ទិនដល់កុមារភាពរបស់លោកប្រធានហូជីមិញ។
ពីទីក្រុងVinh ខេត្តNghe An ភាគកណ្ដាលវៀតណាមធ្វើដំណើរតាមផ្លូវខេត្តលេខ៤៩ប្រមាណជាង១៣គីឡូម៉ែត្រគឺទៅដល់ភូមិSen ឬហៅថាKim Lien (ផ្កាឈូក)ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ។ទីកន្លែងនេះនៅរក្សាបាននូវលំហវប្បធម៌ប្រវតិ្តសាស្រ្តឯកសារនិងវត្ថុតាងជាច្រើនទាក់ទិនដល់កុមារភាពរបស់លោកប្រធានហូជីមិញ។
ប្រធានហូជីមិញ(១៨៩០ - ១៩៦៩)កើតនៅក្នុងគ្រួសារស្នេហាជាតិមួយនៅភូមិ Hoang Tru ឃុំKim Lien ស្រុកNam Dan ខេត្តNghe An។ឱពុករបស់លោកគឺលោកតាអនុបណ្ឌិត Nguyen Sinh Sac និងម្ដាយលោកគឺយាយ Hoang Thi Loan។មនោសញ្ចេតនាគ្រួសាររួមជាមួយប្រពៃណីវប្បធម៌នៃស្រុកកំណើតបានរួមចំណែកបង្កើតឡើងចរិយាសម្បតិ្តនិងសតិអារម្មណ៍របស់លោកហូជីមិញ ដែលត្រូវបានប្រសិទ្ធិនាមជាវីរជនរំដោះជាតិ និងអ្នកវប្បធម៌ពិភពលោក។
ស្រុកកំណើតរបស់លោកប្រធានហូជីមិញនាបច្ចុប្បន្នបានក្លាយទៅជាមណ្ឌលកេរដំណែល Kim Lienចំណុះឃុំចំនួនពីរគឺឃុំ Kim Lien និងឃុំNam Giangស្រុកNam Dan ខេត្តNghe An។តាមលោក Tran Dinh Ha ជាកម្មាភិលបាលមួយរូបនៅមន្ទីរទេសចរណ៍ខេត្តNghe Anបានឲ្យដឹងថា
“មណ្ឌលកេរដំណែល Kim Lienរួមមានទាំងស្រុកកំណើតខាងឱពុកនិងខាងម្ដាយរបស់លោកប្រធានហូជីមិញនោះគឺភូមិ Kim Lien និងភូមិ Hoang Truដែលមានចំងាយពីគ្នា ពីរគីឡូម៉ែត្រ។នៅក្នុងមណ្ឌលកេរដំណែលនេះមានផ្នូររបស់យាយHoang Thi Loanត្រូវជាម្ដាយរបស់លោកប្រធានហូជីមិញរួមជាមួយវត្ថុតាងផ្សេងៗទៀតដែលទាក់ទិនដល់កុមារភាពរបស់លោក”។
ភូមិ Hoang Truដែលជាស្រុកកំណើតខាងម្ដាយរបស់លោកប្រធានហូជីមិញនោះមានទិដ្ឋភាពសាមញ្ញដូចទៅនឹងភូមិស្រុកដទៃនៅប្រទេសវៀតណាមដែរ។នេះជាកន្លែងដែលលោកត្រូវបានប្រសូតនិងបានមាតាចិញ្ចឹមបីបាច់នៅកុមារភាព។ផ្ទះរបស់លោកមានក្លោងទ្វារធ្វើអំពីឬស្សី មានជួរដើមស្លាខៀវស្រងាត់នៅខាងមុខ។នៅក្នុងផ្ទះល្វែងប្រក់ស្បូវនេះមានតាំងបង្ហាញអង្រឹង កីតម្បាញនិងគ្រែរបស់កុមារNguyen Sinh Cung ជាឈ្មោះរបស់លោកប្រធានហូជីមិញពេលកុមារភាព។វត្ថុទាំងអស់នៅដដែលហើយធ្វើឲ្យអ្នកផងនឹកគិតដល់រូបភាពនៃមនុស្សមហិមាតែមានជីវភាពសាមញ្ញមួយរូប។អ្នកស្រីNguyen Thi Hang ជាភ្ញៀវទេសចរមួយនាក់បានថ្លែងថា
“ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងនៅពេលមកទស្សនាទីកន្លែងនេះជាទីលំនៅរបស់លោកប្រធានហូជីមិញ។ទិដ្ឋភាពស្រុកស្រែគឺសុខសាន្តត្រាណហើយវត្ថុតាងពីអតីតកាលដែលផ្សាភ្ជាប់នឹងជីវភាពរស់នៅរបស់លោកប្រធានហូជីមិញបានជួយឲ្យខ្ញុំយល់ដឹងបន្ថែមពីមនោសញ្ចេតនារបស់លោកចំពោះស្រុកកំណើតនិងមាតុប្រទេស”។
រីឯនៅស្រុកកំណើតខាងឱពុកភូមិKim Lien នៅជើងភ្នំDai Hue មានផ្ទះរបស់លោកតាអនុបណ្ឌិតNguyen Sinh Sacដែលជាឱពុករបស់លោកប្រធានហូជីមិញ។នៅក្នុងផ្ទះនេះនៅរក្សាបាននូវវត្ថុតាងមានតំលៃប្រវតិ្តសាស្រ្តដូចជា បន្ទះក្ដារ គ្រែ ធុងដាក់ស្បៀង ទូខោអាវនិងស្ពកធ្វើអំពីឈើលាបថ្នាំខ្មៅជាដើម។នៅក្នុងបរិវេណផ្ទះមានចំការ កន្លែងដំដែកនិងអណ្ដូងទឹកជាដើម។
ផ្ទះរបស់គ្រួសារលោកប្រធានហូជីមិញ
|
ឃុំKim Lien ស្រុកNam Dan ខេត្តNghe Anស្រុកកំណើតរបស់លោកប្រធានហូជីមិញជាមោទនភាពរបស់ប្រជាពលរដ្ឋ Nghe An និយាយដោយឡែកនិងប្រជាជនវៀតណាមទាំងមូលនិយាយរួម។ជារៀងរាល់ឆ្នាំមណ្ឌលកេរដំណែល Kim Lienទទួលភ្ញៀវទេសចររាប់លាននាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា។លោក Tran Dinh Ha កម្មាភិលបាលមួយរូបនៅមន្ទីរទេសចរណ៍ខេត្តNghe Anបានឲ្យដឹងទៀតថា
“ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ខេត្តNghe Anបានជួសជុលសំណង់មួយចំនួនដែលក្នុងនោះមានផ្ទះអ្នកជិតខាងរបស់គ្រួសារលោកប្រធានហូជីមិញ។ទន្ទឹមនឹងនោះរៀបចំការសំដែងបទចំរៀងប្រជាប្រិយ Vi damល្បីៗរបស់ទឹកដី Nghe An ផង។ជារៀងរាល់ឆ្នាំខេត្តNghe Anទទួលភ្ញៀវទេសចរប្រមាណ២លាននាក់មកទស្សនាមណ្ឌលកេរដំណែល ”។
មកទស្សនាកេរដំណែល Kim Lien ក្រៅពីសំដែងនូវការគោរពកោតសរសើរចំពោះលោកប្រធានហូជីមិញ វីរបុរសរំដោះជាតិ និងអ្នកវប្បធម៌ពិភពលោកនោះភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិនៅស្វែងយល់ពីផ្នត់វប្បធម៌លេចធ្លោរបស់ទឹកដីNghe An ទៀតផង។ចំពោះយុវជនវិញ ស្រុកកំណើតរបស់លោកប្រធានហូជីមិញជាអាស័យដ្ឋានសំរាប់អប់រំពីប្រពៃណីស្នេហាជាតិ រៀនសូត្រនិងធ្វើតាមគំរូសិលធម៌ និងរចនាបទហូជីមិញ៕