Kinh Bac -ដើមកំណើតនៃខឿនអារិយធម៌ Dai Viet
TO TUAN -  
(VOV WORLD) /  
|
Vovworld- Bac Ninh គឺស្ថិតនៅកណ្តាលនៃភូមិភាគដីសណ្តរទន្លេ Hong ភាគខាង
ជើងវៀតណាម ។នេះជាតំបន់ដីមានទិដ្ឋភាពដ៍ល្អឆើតឆាយមានភាពងាយស្រួល
ក្នុង ការដោះដូរសេដ្ឋកិច្ចវប្បធម៏ក៍ដូចជាក្នុងការធ្វើដំណើរ ។Bac Ninh នៅជាស្រុក
កំណើតនៃបណ្តាទំនុកចម្រៀងQuan ho(ទំនុកនៃបទចម្រៀងប្រជាប្រិយ៍ )ដែល
បានអង្គការវិទ្យាសាស្រ្តអប់រំអង្គការសហប្រជាជាតិ(UNESCO)បញ្ចូលក្នុងបញ្ជីរាយ
នាមបេតិកភណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សលោក។វត្តវិហារប្រាសាទនិងចេតេយ្យជា
ច្រើនដែលបានសាងសង់ឡើងនៅទីនេះក្រោមរបបសក្តិភូមិនានាបានក្លាយទៅជាទី
កន្លែងទេសចរណ៍ប្រវត្តិសាស្រ្តដ៍សំខាន់សំរាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។មកទ
ស្សនាកំសាន្តនៅ Bac Ninh ភ្ញៀវទេសចរមិនអាចរំលងវិហារDoដ៍ល្បីឈ្មោះនៅភូមិ
Dinh Bang។នេះជាទីតាំងសំរាប់ការសំរាកចុងក្រោយរបស់ស្តេចLyចំនួន៨អង្គ។បណ្តាស្តេចLyបានមានគុណបំណាច់ដ៍ធំសម្បើមក្នុងការបង្កើតរដ្ឋ Dai Viet ដែល
បានអភិឌ្ឍន៍ដ៍រុងរឿងកាលពីសតវត្សរ៍ទី១១ដល់ទី១៣។លោក Nguyen Thac Kim
កមា្មភិបាលគ្រប់គ្រងមណ្ឌលកេរ្តិ៍តំណែលវិហារDoអោយដឹងថា៖“ រាជកាលបណ្តា
ស្តេច Ly បានកសាងខឿនរាជានិយម១ឯកភាពប្រទេសជាតិ១ឯកភាពនិង
រដ្ឋអំណាច១ឯកភាព។ពីនោះបណ្តាស្តេច Lyកសាង មូលដ្ឋានសេ្ឋកិច្ចសង្គមវប្បធម៌
ធ្វើជាគ្រឹះស្ថានសំរាប់ខឿនវប្បធម៌និង អារយ្យធម៌ Dai Vietក្រោយនោះ។ បណ្តាស្តេច Lyនៅបង្កើតកងកំលាំងយោធាខ្លាំងមាំមួន១ទៀត។ពេលប្រទេសជាតិមានសន្តិភាព
ប្រជាជនធ្វើការបង្កបង្កើនផល។ហ។រីឯមានសង្គ្រាមពូកគេជាទាហាន។អាស្រ័យ
អនុវត្តគោលនយោបាយនេះ បណ្តាស្តេច Lyកសាងបានខឿនសេដ្ឋកិច្ចមាំមួនផង
និងការពារបាន ដែនដីផង។ “
|
បុណ្យភូមិ(រូបថតVNA) |
ខែត្រBac Ninhនៅជាដំបន់១មានភូមិរបរសិប្បកម្មល្បីឈ្មោះនិងភូមិសិល្បះប្រជា
ប្រិយ៍ដូចជាភូមិរបរគំនូរDong Hoភូមិចម្រៀងtru Thanh Tuongឬភូមិរបាំតុក្តាទឹក
Bui Xa(ស្រុក Thuan Thanh) ។ ជាពិសេសនៅស្រុក ThuanThanhមានសំណង់ស្ថា
បត្យកម្មជាច្រើនដែលផ្សាភ្ជាប់ជាមួយនឹងការបង្កើតនិងការអភិវឌ្ឍន៍ពុទ្ឋសាសនានៅ
វៀតណាមទៀតផង។នោះជាវត្ត Dauនិងវត្ត But Thap។បងNguyen Huu Nam កម្មាភិបាលវប្បធម៌ស្រុក Thuan Thanhអោយដឹងថា៖“ But Thapជា វត្តចំណាស់
បំផុតនៅ ខែត្រBac Ninh។សំណង់ស្ថាបត្យកម្មចម្លាក់ពិសេសជាច្រើននៅបានថែរក្សា
នៅទីនេះ។ក្នុងនោះមានរូបសំណាក់ព្រះម៉ែនិងចេតេយ្យBut Thap។ “
|
សាលាភូមិDinh Bang |
ខឿនអារិយធម៌ Kinh Bacនាសព្វថ្ងៃនៅបានបង្ហាញក្នុងប្រពៃណីវប្បធម៌របៀបរស់
របស់ប្រជាជននៅដំបន់ជនបទនិមួយៗមកដល់ទីនេះភ្ញៀវទេសចរបានសង្កេតឃើញ
ស្លាកស្នាមប្រវត្តិសាស្រ្តដ៍អង់អាចក្លាហាននៃប្រទេសជាតិវៀតណាម។ហើយពេល
ចាកចេញពីទឹកដីនេះនាមដ្ឋានឈ្មោះភូមិសាស្រ្តចារឹកដិតជាប់ក្នុងសន្តានចិត្តជារៀង
រហូត៕
TO TUAN
-VOV WORLD