Lai Chau - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទធិស្នាល និង គួរឲ្យទាក់ទាញ

(VOVWORLD) - នារយៈពេលកន្លងទៅ ជំងឺរាតត្បាតកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធំធេងដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទេសចរណ៍ ក្នុងនោះមានផ្នែកទេសចរណ៍របស់ខេត្ត Lai Chau ផងដែរ។ បន្ទាប់ពីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ១២៨ ស្ដីពី បទប្បញ្ញត្តិបណ្តោះអាសន្ន "សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព" នោះ ផ្នែក ទេសចរណ៍ខេត្ត Lai Chau មានដំណោះស្រាយជាច្រើនឆ្ពោះទៅរកសុវត្ថិភាព ស្និទ្ធស្នាល និងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ
ទាំងជាតិ និងអន្តរជាតិផងដែរ។
Lai Chau - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទធិស្នាល និង គួរឲ្យទាក់ទាញ - ảnh 1ស្ពានកញ្ចក់នាគពពក គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ដែលជាគោលដៅសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន (រូបថត៖ VOV)

អញ្ជើញមកដល់មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May និងក្លោងទ្វារឋានសួគ៌ O Quy Ho នោះ ភ្ញៀវទេសចរក៏បានសម្របខ្លួនជាមួយធម្មជាតិទស្សនាក្លោងទ្វារឋានសួគ៌ ទីធ្លាពពក សួនឋានសួគ៌ ឡើងជិះជណ្តើរយន្តឆ្លងបាតភ្នំ និងទស្សនាស្ពានកញ្ចក់ដ៏ខ្ពស់បំផុតនៅវៀតណាម។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍ល្បែងលេងកម្សាន្តផ្សងព្រេងជាច្រើននៅលើច្រាំងថ្មចោទដែលមានកម្ពស់ជាង ២ ២០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ។ លោក Nguyen Ngoc Son កម្មាភិបាលគ្រប់គ្រងតំបន់ទេសចរណ៍ ក្រោងទ្វាឋានសួរ O Quy Ho បានឲ្យដឹងថា៖ ដោយមានផ្ទៃដីជាង ៥០ ហិកតា ជាមួយនឹងជួរបុគ្គលិកមគ្គុទ្ទេសក៍ប្របដោយវិជ្ជាជីវៈនោះ មណ្ឌលទេសចរណ៍របស់អង្គភាពនឹងក្លាយទៅជាគោលដៅមកដល់ប្រកបដោយសុវត្ថិភាព និងស្និទ្ធស្នាលសម្រាប់ភ្ញៀវទេសចរណ៍។ ដូច្នេះហើយ បរិមាណភ្ញៀវទេសចរ ដែលមកទស្សនាក្លោងទ្វា O Quy Ho ក្នុងរយៈពេលពីរខែ ដើមឆ្នាំ មានចំនួនច្រើនជាងច្រើនដង បើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នេះគឺជាសញ្ញាសប្បាយរីករាយចំពោះអង្គភាព ក៏ដូចជាមណ្ឌល និងគោលដៅទេសចរណ៍នានារបស់មូលដ្ឋានក្នុងឆ្នាំ ២០២២។ លោក Nguyen Ngoc Son បានឲ្យដឹងថា៖ “ចាប់តាំងពីចុងឆ្នាំ ២០២១ មក ភ្ញៀវទេសចរលែងមានអារម្មណ៍ខ្លាចក្រែងរអែងចិត្តអំពីបញ្ហាធ្វើដំណើរឆ្ងាយ និងហ្វូងមនុស្សច្រើនកកកុញទៀតឡើយ ហើយមានអារម្មណ៍សប្បាយរីករាយ នៅពេលដែលរដ្ឋបានបើកទ្វារឡើងវិញ ដោយបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ គិតត្រឹមចុងឆ្នាំ ២០២១ មកបរិមាណភ្ញៀវទេសចរមកទស្សនាគោលដៅទេសចរណ៍របស់យើងខ្ញុំបានកើនឡើងយ៉ាងខ្លាំងក្លា។ ក្នុងឱកាសចុងសប្ដាហ៍ ឬថ្ងៃបុណ្យទាន ជាមធ្យមយើងខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ១ ៥០០ នាក់ទៅ ១៦០០ នាក់ ហើយនាថ្ងៃធម្មតាគឺយើងខ្ញុំបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណពី ៥០០ នាក់ទៅ ៦០០ នាក់ផងដែរ”។

យោងតាមតួរលេខស្ថិតិរបស់មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា បរិមាណភ្ញៀវទេសចរអញ្ជើញមកទស្សនាខេត្តក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២២ សម្រេចបានជាង ១០ ម៉ឺននាក់ កើនជាង ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ក្រៅពីបរិមាណភ្ញៀវទេសចរសេរីនោះ នារយៈពេលកន្លងទៅ បណ្ដាមណ្ឌលទេសចរណ៍ឆ្លងបទពិសោធន៍ គយគន់ទេសភាពដែលមានលក្ខណៈផ្សងព្រេង និងគោលដៅទេសចរណ៍វប្បធម៌ សហគមន៍នៅតាមភូមិស្រុកនានាក៏កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករតាមទួរ និងខ្សែនានា។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ Lai Chau គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល គួរឲ្យទាក់ទាញ និងសម្របខ្លួនប្រកបដោយភាពបត់បែនជាមួយជំងឺរាតត្បាតកូវីដ ១៩ គឺជាសារ ដែលផ្នែកទេសចរណ៍ខេត្តមានបំណងចង់ផ្ដាំផ្ញើជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិក្នុងឆ្នាំ ២០២២។ ដើម្បីអនុវត្តន៍គោលដៅនេះ ខេត្ត Lai Chau បានសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍ ដើម្បីរៀបចំក្រុមភ្ញៀវទេសចរ Famtrip ជាមួយនឹងសមាជិកជាក្រុមហ៊ុនទេសចរណ៍ អញ្ជើញមកទស្សនា ឆ្លងបទពិសោធន៍ ហើយបច្ចុប្បន្ននេះ បណ្ដាសកម្មភាពរបស់ទួរទេសចរណ៍នេះមកកាន់ខេត្ត Lai Chau កាន់តែច្រើនផងដែរ។ លោក Tran Quang Khang បានឲ្យដឹងថា៖ “ក្នុងឆ្នាំ២០២២ មន្ទីរនឹងបន្តសម្របសម្រួលជាមួយអគ្គនាយកដ្ឋានទេសចរណ៍ ដើម្បីរៀបចំក្រុមភ្ញៀវទេសចរ Famtrip ដើម្បីចាត់បញ្ជូនសហគ្រាសទេសចរណ៍របស់ខេត្តនានាមកធ្វើការសិក្សាស្រាវជ្រាវ សំដៅបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលខេត្ត Lai Chau មានគុណសម្បត្តិ ដូចជាបង្កើតទួរទេសចរណ៍ឡើងកំពូលភ្នំនៅខេត្ត Lai Chau ទេសចរណ៍អេកូឡូស៊ីបាតបឹង  ទេសចរណ៍កសិកម្មដែលផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយកសិផលដ៏វិសេសវិសាល និងជាប្រៀបខ្លាំងរបស់ខេត្ត។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានត្រៀមរៀបចំលក្ខខ័ណ្ឌចាំបាច់ ដើម្បីត្រៀមខ្លួនជាស្រេចទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ វិលត្រឡប់មកទស្សនាខេត្តឡើងវិញផងដែរ”។

Lai Chau - គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទធិស្នាល និង គួរឲ្យទាក់ទាញ - ảnh 2គោលដៅទេសចរណ៍ដែលមានទេសភាពនៅកណ្ដាលវាលគឺពេញនិយមសម្រាប់ភ្ញៀវទេសចរ  (រូបថត៖ VOV)

ផ្នែកទេសចរណ៍ខេត្ត Lai Chau កំពុងរីកចម្រើន ខណៈពេលដែលបរិមាណភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិបានមកដល់ខេត្តកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ នេះគឺជាលទ្ធផលនៃគោលដៅដ៏ត្រឹមត្រូវក្នុងកម្មវិធីតភ្ជាប់អភិវឌ្ឍន៍ទេសចរណ៍នៃខេត្តភាគពាយ័ព្យទាំង៨ និងទីក្រុងហូជីមិញក្នុងឆ្នាំ២០២២។ បណ្ដាមណ្ឌល និងគោលដៅទេសចរណ៍សុទ្ធតែបានឆ្ពោះទៅរកទីផ្សារប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល និងគួរឲ្យទាក់ទាញ និង បង្កើតកម្លាំងចលករជំរុញផ្នែកសេដ្ឋកិច្ចដទៃទៀតរួមគ្នាអភិវឌ្ឍន៍ ក៏ដូចជា រួមចំណែកថែរក្សា និងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណីរបស់បណ្ដាក្រុមជនរួមជាតិក្នុងភូមិសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ