Muong Lo៖ តំបន់ដីនៃឯតទគ្គកម្មដ៏វិសេសវិសាលជាច្រើន

(VOVWORLD) - Muong Lo ខេត្ត Yen Bai ភាគខាងជើងវៀតណាម ត្រូវបានចាត់ទុកថា ជាស្រុកកំណើតរបស់ជនជាតិ Thai ខ្មៅ ដោយមានខឿនវប្បធម៌ពោរពេញទៅ ដោយអត្តសញ្ញាណវប្បធម៌។ ទីនេះមិនត្រឹមតែមានសោភ័ណភាពដ៏ស្រស់បំព្រង ប៉ុណ្ណោះទេ ថែមទាំងមានឯតទគ្គកម្មដ៏វិសេសវិសាលជាច្រើនគួរឲ្យចាប់អារម្មណ៍ យ៉ាងខ្លាំងទៀតផង។
Muong Lo៖ តំបន់ដីនៃឯតទគ្គកម្មដ៏វិសេសវិសាលជាច្រើន - ảnh 1 ឈុតសម្ដែងរបាំ Xoe ដោយទ្រង់ទ្រាយធំបំផុតនៅវៀតណាម

និយាយដល់ Muong Lo គឺនិយាយដល់របាំ xoe បុរមបុរាណចំនួន៦ក្បាច់ ដែល ជាប្រភពដើមនៃរបាំ xoe ទាំង៣៦នៃតំបន់ប៉ែកពាយ័ព្យ។ ភ្ញៀវទេសចរដែលមក ដល់ Muong Lo មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានទស្សនាកំសាន្តឈុត សម្ដែងរបាំ xoe បុរមបុរាណដែលបានក្លាយទៅជាឯតទគ្គកម្មវៀតណាម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣។ នេះជាឈុតសម្ដែងរបាំ xoe ដោយ ទ្រង់ទ្រាយធំបំផុតតាំងពីមុនមក ដោយមានការចូលរួមរបស់នាដករនាដការិនី ចំនួន២០១៣នាក់ ដែលបានសម្ដែងរបាំ xoe បុរមបុរាណទាំង៦ក្បាច់ក្នុងរយៈពេល៤៥ នាទី។ របាំ xoe ទាំង៦ក្បាច់នេះមានឈ្មោះថា៖ Kham khen (មានន័យថា ចាប់ដៃគ្នា) Don hon (ដើរថយក្រោយ) Pha xi (ចែកជាបួន) Nhom khan (បោះកន្សែង) Kham khan moi lau (លើកកន្សែងអញ្ជើញផឹកស្រា) និង Om lom top mu (ទះដៃដើរជុំវិញ)។ សិប្បករ Lo Van Bien អ្នកស្រាវជ្រាវនិងស្ដាររបាំ xoe បុរម បុរាណឡើងវិញ បានឲ្យដឹងថា៖

“ខ្ញុំបាទមានក្ដីសប្បាយរីករាយយ៉ាងក្រៃលែង ពិសេសគឺជនរួមជាតិនិង សិប្បករសិប្បការិនីរាប់ពាន់នាក់ចូលចិត្តយ៉ាងខ្លាំងណាស់។ ព្រោះថា នេះជាជន ជាតិរបស់គេ ជារបាំរបស់គេ បានជាគេត្រូវគោរពអភិរក្សយ៉ាងហ្មត់ចត់”។

Muong Lo៖ តំបន់ដីនៃឯតទគ្គកម្មដ៏វិសេសវិសាលជាច្រើន - ảnh 2ស្ពកបាយដំណើប ៥ ពណ៌តាមរូបរាងវាលស្រែកាំជណ្ដើរ 

កាលពីឆ្នាំ២០០៨ ជនរួមជាតិជាជនជាតិ Thai នៅទីរួមខេត្ត Nghia Lo ក៏ មានផលិតផលមួយទៀតដែលត្រូវបានទទួលស្គាល់ជាឯកទគ្គកម្ម Guiness វៀតណាម។ នោះគឺ ស្ពកបាយដំណើប ៥ ពណ៌ដ៏ធំបំផុតដោយមានទម្ងន់១,៣តោន រយៈទទឹង២,៩ម៉ែត្រ និងកម្រាស់៣០សាំងទីម៉ែត្រ។ ដើម្បីធ្វើឡើងស្ពកបាយ ដំណើបនេះ គ្រួសារជនជាតិ Thai ចំនួន២០០គ្រួសារ បានប្រើប្រាស់រុក្ខជាតិ ឱសថប្រមាណ២០០គីឡូក្រាម ដើម្បីចម្រាញ់យកទឹកពណ៌។ តាមទស្សនៈទានរបស់ជនជាតិ Thai នៅ Muong Lo ថា ស្ពកបាយដំណើប ៥ ពណ៌ ជានិមិត្តរូបនៃផ្កាជើងគោ ដែលជាផ្កាពិសេសដោយឡែកមួយប្រភេទនៃ តំបន់ប៉ែកពាយ័ព្យវៀតណាម។ ម្ហូបបាយដំណើប ៥ ពណ៌នេះក៏ជានិមិត្តសញ្ញានៃ ធាតុទាំង៥របស់យើងផងដែរ។ តាមរយៈមុខម្ហូបដ៏ពិសេសនេះ ប្រជាជន នៅទីនេះចង់បង្ហាញនូវបំណងប្រាថ្នាអំពីសេចក្ដីស្នេហាដ៏ស្មោះត្រង់និងការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ចំពោះឪពុកម្ដាយ។ លោកស្រី Dieu Thi Sieng នៅភូមិ Deu 2 ឃុំ Nghia An ទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖

“មុខម្ហូបបាយដំណើប ៥ ពណ៌ មានពណ៌ក្រហម ពណ៌ស្វាយ ពណ៌លឿង ពណ៌ខៀវ និងពណ៌សរ។ តាមរយៈមុខម្ហូបនេះ ជនជាតិ Thai បានសម្ដែងនូវ គោលបំណងចង់ទទួលបានភាពសម្បូរធូធារ ភាពកក់ក្ដៅ ភាពសុភមង្គលក្នុង គ្រប់ប្រការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។

Muong Lo៖ តំបន់ដីនៃឯតទគ្គកម្មដ៏វិសេសវិសាលជាច្រើន - ảnh 3ខែនធំបំផុតនៅវៀតណាម


ចំពោះជនជាតិ Thai នៅ Muong Lo ខែនជាឧបករណ៍ភ្លេងដើម្បីតភ្ជាប់ មនោសញ្ចេតនា ជាព្រលឹងនៃបទចម្រៀងនិងរបាំប្រជាប្រិយ និងក៏ជានិមិត្តរូប វប្បធម៌ដ៏វិសេសវិសាលមួយផងដែរ។ សូរសម្លេងខែនក៏ជាសូរសម្លេងដែលផុសចេញពីដួងចិត្ត ជាមនោសញ្ចេតនារបស់ជនរួមជាតិនៅទីនេះផងដែរ។

ដើម្បីលើកតម្កើងតំលៃរបស់ខែន នៅក្នុងសប្ដាហ៍វប្បធម៌ ទេសចរណ៍ Muong Lo ឆ្នាំ២០១៧ ទីរួមខេត្ត Nghia Lo បានដំឡើងខែនមួយដែលមានទំហំ ធំបំផុតនៅប្រទេសវៀតណាម ដោយមានកំពស់២ម៉ែត្រ រយៈទទឹង៥ម៉ែត្រ ដើម្បីដាក់ តាំងបង្ហាញចំពោះភ្ញៀវទេសចរពីគ្រប់ទិសទី។ ប្រការពិសេសនៃខែននេះ គឺវាមិន មែនជាទម្រង់ដាក់តាំងបង្ហាញទេ តែវាជាខែនពិតៗមួយដែលត្រូវបានលេងដោយ ព្រមៗគ្នាដោយសិប្បករចំនួន៥ នាក់ ដើម្បីអមចង្វាក់របាំ xoe របស់ នាកដរនាដការិនីរាប់ពាន់នាក់។

តាមលោកស្រី Hoang Thi Hong Hanh អនុប្រធានគណៈកម្មាធិការប្រជា ជនទីរួមខេត្ត Nghia Lo បានឲ្យដឹងថា ការបង្កើតឡើងឯតទគ្គកម្មដ៏វិសេសវិសាល នាពេលកន្លងទៅ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការអភិរក្សតំលៃវប្បធម៌ប្រពៃណីនៃតំបន់ទៀតផង។

“យើងខ្ញុំមានគោលបំណងចង់ជំរុញខ្លាំងការផ្សព្វផ្សាយអំពីតំលៃវប្បធម៌នា នានៃតំបន់ ក៏ដូចជាឧត្តមភាពនិងសក្ដានុភាពក្នុងវិស័យទេសចរណ៍ ដើម្បីទាក់ ទាញការវិនិយោគទុនចូលក្នុងការកសាង Muong Lo ក្លាយទៅជាមណ្ឌល ទេសចរណ៍ស្នូលនៃខេត្ត”។

ការរៀបចំពិធីបុណ្យ Muong Lo និងបង្កើតឯតទគ្គកម្មនោះ ក៏ជាឱកាស ជួយ ឲ្យមនុស្សគ្រប់រូបមានមោទនៈភាពនិងសេចក្ដីស្នេហាយ៉ាងខ្លាំងក្លាថែមទៀតចំពោះស្រុកកំណើត ហើយប្ដេជ្ញាចិត្តរួមដៃកសាងទីរួមខេត្ត Nghia Lo ឲ្យកាន់តែ សម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ