Muong Lo ទឹកដីវប្បធម៌របស់ជនរួមជាតិជនជាតិThai ខ្មៅ
DINH TUAN – VINH PHONG -  
(VOVWORLD) /  
VOVWORLD_វាលស្រែMuong Lo ចំណុះទីរួមខេត្តNghia Lo ខេត្ត
Yen Bai ភូមិភាគខាងជើងវៀតណាមដែលដីមានជីជាតិល្អហើយល្បីឈ្មោះ
ទៅដោយសារតែអង្ករឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ស្ថិតនៅកណ្ដាលតំបន់
ព្រៃភ្នំតែ ស្រែMuong Loមានសណ្ឋានដីរាបស្មើហើយជាទឹកដីរបស់ជនរួម
ជាតិជនជាតិភាគតិចមួយចំនួនដែលមានវប្បធម៌ពោរពេញទៅដោយ
អត្តសណ្ញាណជាតិ។
មានចំងាយ៨០គីឡូម៉ែត្រពីខាងលិចទីក្រុង Yen Bai Muong Loជា
វាលស្រែធំទី២នៅតំបន់ព្រៃភ្នំភូមិភាកខាងជើងវៀតណាមក្រោយតែវាល
ស្រែMuong Thanh នៅខេត្ត Dien Bien ប៉ុណ្ណោះ។នៅMuong Loមាន
ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ពិសេសគឺមានវាលស្រែកាំជណ្ដើរលើខ្នងភ្នំ
និងជ្រោះNam Thia ហូរកាត់ជ្រលងភ្នំ។
Muong Loជាកន្លែងរស់នៅរបស់ជនរួមជាតិជនជាតិចំនួន១៧ក្នុង
នោះជនជាតិ Thai ខ្មៅបានមកតាំងទីលំនៅពីយូរណាស់មកហើយ ព្រម
ទាំងមានចំនួនច្រើនបំផុត។តាមអ្នកស្រីHa Thi Thu ជាជនជាតិ Thaiមួយ
រូបនៅភូមិNghia An ឃុំPhu Nham ស្រុកVan Chan ខេត្តYen Baiបានឲ្យដឹងថា
“វាលស្រែMuong Loមានផ្ទៃដៃប្រមាណ៣០០០ហិកតា។ក្នុងមួយឆ្នាំៗ
យើងខ្ញុំធ្វើស្រូវ២រដូវ។ដោយបានអាកាសធាតុអំណោយផល បានជាឆ្នាំណា
ក៏ទទួលបានផលដំណាំជាច្រើនលើសលុបដែរហើយប្រជាជនមានស្បៀង
អាហារគ្រប់គ្រាន់ ជីវភាពរស់នៅត្រូវបានលើកស្ទួយជាលំដាប់។ក្នុងរយៈ
ពេលប៉ុន្មានឆ្នាំកន្លងទៅនេះនៅពេលស្រូវទុំគឺមានអ្នកទេសចរជាច្រើន
កុះករហូរមកទស្សនា Muong Lo”។
|
វាលស្រែMuong Lo |
បងប្អូនជនរួមជាតិជនជាតិThai ខ្មៅនៅ Muong Loនៅរក្សាបាននូវ
វប្បធម៌ដ៏សំបូរបែបនៃជាតិខ្លួនដែលក្នុងនោះមានវប្បធម៌ម្ហូបអាហារផង។
មកទស្សនាMuong Loភ្ញៀវទេសចរត្រូវបានភ្លក្សម្ហូបជាច្រើនមុខមានជា
អាទិ៍បាយដំណើបញ៉ាំជាមួយត្រីព្រែក ណែមជូរ សាច់ជ្រូកប្រឡាក់ សាច់អាំង
និងសាច់ក្រក។ប៉ុន្តែពិសេសបំផុតគឺមុខម្ហូប Khau cam ដែលធ្វើពីបាយ
ដំណើបរួចប្រឡាក់ពណ៌ខៀវ ក្រហម ពណ៌ស្វាយនិងពណ៌លឿង។ពណ៌ទាំងនេះ
សុទ្ធតែត្រូវបានកែច្នៃពីស្លឹកឈើក្នុងព្រៃ។ស្ដីពីអត្តន័យនៃបាយដំណើបចំរុះ
ពណ៌នេះ សប្បការិនី Dieu Thi Sieng ជនជាតិThai ខ្មៅនៅភូមិ Deu ទីពីឃុំ
Nghia Dan ទីរួមខេត្តNghia Lo បានឲ្យដឹងថា
“Khau cam lanhជាបាយដំណើបពណ៌ក្រហមដែលជានិមិត្តរូបឲ្យបំណង
ប្រាថ្នា។ Khau cam lam ជាបាយដំណើបពណ៌ស្វាយជានិមិត្តរូបនៃផែនដីសំបូរ
ធូរធា។Khau cam huong ជាបាយដំណើបពណ៌លឿងជានិមិត្តរូបឲ្យស្បៀងអាហារ
និងសំលៀកបំពាក់គ្រប់គ្រាន់។Khau khieuជាបាយដំណើបពណ៌ខៀវនិមិត្តរូប
នៃពណ៌បៃតងរបស់ព្រៃឈើប៉ែកពាយព្យ។ រីឯKhau non ជាបាយដំណើប
ពណ៌សនិមិត្តរូបនៃក្ដីស្នេហាបរិសុទ្ធស្មោះត្រង់។ជាមួយមុខម្ហូបបាយដំណើប
ចំរុះពណ៌នេះជនជាតិ Thai ចង់បានសេចក្ដីសុខសេចក្ដីចំរើន សំបូរធូរធា
និងសុភមង្គល”។
មកទស្សនា Muong Lo ភ្ញៀវទេសចរត្រូវនឹងបានទស្សនាការសំដែងសិល្បៈ
ដែលលេចធ្លោគឺរបាំ Xoe រួមជាមួយសំលេងខែន ឃ្មោះយ៉ាងសប្បាយរីករាយ។
ចំពោះជនជាតិ ThaiការរាំXoeគឺជាចំណីស្មារតីដែលមិនអាចខ្វះបានឡើយ
ក្នុងឱកាសបុណ្យទាននានា។ស្ដីពីរបាំ Xoeនេះសិប្បករ Lo Van Bienជនជាតិ
Thai ខ្មៅមួយរូបនៅសង្កាត់Trung Tam ទីរួមខេត្តNghia Lo ខេត្តYen Bai
បានឲ្យដឹងថា “របាំ Xoeជួយនាំមនុស្សខិតជិតមកនឹងគ្នាដោយសំដែង
នូវសមភាពក្នុងជីវភាពរស់នៅ។ដោយហេតុនោះជនជាតិThaiតែងតែរៀប
ចំការរាំ Xoe ក្នុងឱកាសបុណ្យអាពាហ៍ពិពាហ៍ បុណ្យឡើងផ្ទះនិងពិធីជប់
លាងផ្សេងៗ”។
មកទស្សនាវាលស្រែMuong Lo ចំណុះទីរួមខេត្តNghia Lo ខេត្តYen Bai
អ្នកផង នឹងបានចូលរួមពិធីបុណ្យជាប្រពៃណីជាច្រើនដូចជាបុណ្យសុំរដូវ
អំណោយផល បុណ្យ Xip xi ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌
ដ៏ល្អប្រសើរបស់ជនជាតិThai ទៀតផង៕
DINH TUAN – VINH PHONG
-VOVWORLD