VINH PHONG -  
(VOVWORLD) /  
Vovworld-លេចឡើងលើផ្ទៃទឹកសមុទ្រប្រវែង៦០០ម៉ែត្រនិងទទឹងប្រហែល
២០០ម៉ែត្រកោះ Nam Yetមានសណ្ឋានមូលប្រវែង។នៅទីនេះគេរកឃើញ
ប្រភេទដើមឈើនានាប៉ុន្តែដើមដូងគឺជាដើមដុះច្រើនជាងគេ។វរសេនីយ៍ទោ
PhanVan Dichអនុប្រធានភស្តុភា១៤៦ជាជន១រូបដែលបានប្រកបការងារលើ
កោះជិត៣០ឆ្នាំមកហើយបានចែករំលែកថា៖គ្មានទីកន្លែងណាលើកោះ Truong Saដែលដើមដូងបែជារីកលូតលាស់ល្អដុះដាលដូច្នេះឡើយ។លោកអោយដឹង
ថា៖“ពេលយើងខ្ញុំទៅកាន់កោះនេះ ដើមដូងបានមានវត្តមាននៅទីនេះរួចទៅ
ហើយ។ជនចាស់ជរារៀបរាប់ថា៖ប្រភេទដើមឈើនេះត្រូវបាននាំមកដាំពី
ដីគោក។ដើមដូងកាន់តែច្រើនឡើង ។ក្នុងដំណើរទៅបំពេញការងារនៅកោះ
ខ្ញុំឃើញថា៖ ដើមដូងរីកលូតលាស់ល្អពី១ថ្ងៃទៅ១ថ្ងៃ។ “
|
រូបថត Vovworld |
ពិតជាពិបាករាប់អោយអស់ចំនួន ដើមដូងដែលបានដាំលើកោះនេះបាន។កម្មាភិបាលបយុទ្ឋជននិងប្រជាជននៅទីនេះថែទាំដើមដូងយ៉ាងម៉ត់ចត់
ណាស់។វរសេនីយ៍ទោ Nguyen Van Tam ស្នងការនយោបាយក្រុមទី១លើកោះ
Nam Yet អោយដឹងថា៖យើងខ្ញុំយកចិត្តទុកដាក់ដល់ការដាំដុះដើមដូងលើកោះ
យ៉ាងច្រើន។ជារៀងរាល់ឆ្នាំបណ្តាកម្មាភិបាលនិងយុទ្ឋជនដំាំដើមដូងនៅឱកាស
២គឺនិទាឃរដូវនិងខណះដែលកម្មាភិបាលយុទ្ឋជនសម្រេចកាតព្វកិច្ចចាកចេញ
ពីកោះ។លោករៀបរាប់ថា៖“ ខ្ញុំទៅប្រកបការងារនៅកោះបាន២ឆ្នាំហើយនិងដាំ
ដើមដូងបាន៦ដើម ។ក្រុមរបស់យើងខ្ញុំដាំបន្ថែមដើមដូងចំនួន១៤ដើម។ការ
ថែទាំទាមទារអោយមានពេលវេលាជាច្រើន។ “
|
រូបថត Vovworld |
ដើមដូងលើកោះNam Yet រីកលូតលាស់ល្អទ្រាំទ្រជាមួយអាកាសធាតុដ៍តឹងរឹង។
វរសេនីយត្រី Bui Van Thanh ស្នងការនយោបាយនៃក្រុមទី៣នៅ កោះNam Yet
អោយដឹងថា៖ “នៅក្រុមទី៣យើងខ្ញុំដាំដើមដូងបានជិត១០០ដើម។ក្នុងនោះមាន
ដើមខ្លះបានចេញផ្លែហើយ។យើងខ្ញុំបេះដូងក្នុងឱកាសបុណ្យតេតឬពេលមាន
ប្រតិភូមកពីដីគោកទស្សនាកោះ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅដើមដូងចេញផ្លែយ៉ាង
ច្រើនណាស់។ “
ដើមដូងលើកោះ Nam Yetនៅងើបច្ររងារដើម្បីការពារកោះដូចជាបណ្តាយុទ្ឋជន
ដែលបញ្ចេញកំលាំងកាយក្នុងកិច្ចការពារអធិបតេយ្យភាពនៃមាតុប្រទេស៕
VINH PHONG
-VOVWORLD