Ninh Thuan - ទឹកដីប្រមូលផ្ដុំរាល់តម្លៃដ៏វិសេសវិសាល

(VOVWORLD) - Ninh Thuan គឺជាខេត្តមួយក្នុងចំណោមខេត្ត ក្រុងតិចតូច ដែលភ្ញៀវទេសចរអាចធ្វើដំណើរមកទីនេះតាមផ្លូវអាកាស ផ្លូវដែក និងសមុទ្រ។ ដោយមានលក្ខខ័ណ្ឌអាកាសធាតុមានពន្លឺថ្ងៃពេញមួយឆ្នាំ កសិផលដ៏សម្បូរបែប ផ្លូវមាត់សមុទ្រមានប្រវែងជាង ១០០ គីឡូម៉ែត្រ ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាច្រើន ខេត្ត Ninh Thuan គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ ហើយក៏ជាគោលដៅវិនិយោគដ៏មានសក្តានុពលរបស់វិនិយោគិនអន្តរជាតិលើវិស័យកសិផល កំពុងផែសមុទ្រ និងទេសចរណ៍ផងដែរ។
Ninh Thuan - ទឹកដីប្រមូលផ្ដុំរាល់តម្លៃដ៏វិសេសវិសាល - ảnh 1ឆ្នេរសមុទ្រ Binh Son-Ninh Chu (ទីក្រុង Phan Rang-Thap Cham)។ រូបថត៖ Nguyen Thanh/VNA

 

ជាមួយនឹងបាវចនា "ឈានទៅមុខ" "អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព" និង "ផ្នត់គំនិតអភិវឌ្ឍន៍ថ្មី" នាឆ្នាំ ២០០៩ ខេត្ត Ninh Thuan គឺជាតំបន់ដើមដំបូងនៅវៀតណាម ដែលបានជួលសម្ព័ន្ធក្រុមហ៊ុន Monitor របស់សហរដ្ឋអាមេរិក និង Arup របស់អង់គ្លេស ដើម្បីកសាងយុទ្ធសាស្រ្ត និងបង្កើតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទូទៅដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ ប្រែក្លាយពន្លឺព្រះអាទិត្យ និងខ្យល់ទៅជាឧត្តមភាពប្រកួតប្រជែង។  ពីផែនការដែលត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័ត ខេត្ត Ninh Thuan បានអភិវឌ្ឍន៍ដោយផ្អែកលើផ្នែកសេដ្ឋកិច្ចសសរស្តម្ភរួមមាន៖ ថាមពលស្អាត ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ ផលិតកម្ម កែច្នៃ អប់រំបណ្តុះបណ្តាល អាជីវកម្មអចលនទ្រព្យ។ តាមនោះ ខេត្ត Ninh Thuan ទទួលបានឱកាសថ្មី គុណតម្លៃថ្មី និងបច្ចេកវិទ្យាថ្មី ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ និងសកលភាវូបនីយកម្ម។ លោក Truong Van Tien ប្រធានមន្ទីរផែនការ និងវិនិយោគខេត្ត Ninh Thuan មានប្រសាសន៍ថា៖

“ទីមួយ ខេត្ត Ninh Thuan បានផ្តោតសំខាន់លើការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម បង្កលក្ខណៈងាយស្រួលបំផុតដល់វិស័យសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។ ទីពីរ ខេត្តក៏បានផ្ដោតសំខាន់លើការសុក្រិតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម ជាពិសេសគឺប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ធារាសាស្ត្រ និងផ្លូវសមុទ្រ។ គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ ខេត្តបានសម្រេចរួចរាល់កំពង់ផែដំណាក់កាលទី ១ គឺចំណត ១A ទៅកាន់កំពង់ផែអន្តរជាតិ Ca Na។ ទន្ទឹមនឹងនោះ ខេត្តទើបបានលើកសំណើរ ហើយត្រូវបានលោកនាយករដ្ឋមន្ត្រីអនុម័តលើផែនការអភិវឌ្ឍន៍អាកាសយានដ្ឋានជាតិ ក្នុងនោះមានការប្រែក្លាយអាកាសយានដ្ឋានយោធា Thanh Son ទៅជាអាកាសយានដ្ឋានស៊ីវិលផងដែរ”។

ខេត្ត Ninh Thuan មានខ្សែផ្លូវមាត់សមុទ្រប្រវែងជាង ១០០ គីឡូម៉ែត្រពី Binh Tien ទៅកាន់ Ca Na តភ្ជាប់ Khanh Hoa ជាមួយ ខេត្ត Ninh Thuan និង ខេត្ត Binh Thuan។ ទន្ទឹមនឹងនោះ គឺឧទ្យានជាតិភ្នំ Chua តំបន់បម្រុងជីវមណ្ឌលពិភពលោក ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់។ ឧទ្យានជាតិនេះមានប្រព័ន្ធអេកូឡូស៊ីព្រៃតឿស្ងួតតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលមានសួនឧទ្យាន ដុំថ្មគ្រប់រូបភាពដ៏វិសេសវិសាល ប្លែកៗ និងឆ្នេរខ្សាច់សម្រាប់សត្វអណ្តើកដាក់ពងជារៀងរាល់ឆ្នាំ។ ជាពិសេស ខេត្ត Ninh Thuan គឺជាទីកន្លែងដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុសនៅវៀតណាមគឺ៖ Binh Tien, Vinh Hy និង Binh Son Ninh Chu ដែលជាទីកន្លែងមានតំបន់ទឹក

Ninh Thuan - ទឹកដីប្រមូលផ្ដុំរាល់តម្លៃដ៏វិសេសវិសាល - ảnh 2ជ្រុងមួយនៃបឹង Ca Na។ រូបថត៖ កាសែតប្រជាជន

ឡើងកម្រក្នុងពិភពលោក។ ខេត្ត Ninh Thuan ក៏ជាទឹកដីប្រមូលផ្ដុំខឿនវប្បធម៌ដ៏វិសេសវិសាលយូរអង្វែង ជាមួយវាលទំពាំងបាយជូរ អាកាសធាតុមានពន្លឺថ្ងៃ ស្រស់បរិសុទ្ធពេញមួយឆ្នាំ។ នាបច្ចុប្បន្ននេះ នៅភូមិសាស្ត្រខេត្ត Ninh Thuan មានតំបន់ Resort រមណីយដ្ឋានសម្រាកលំហែកាយលំដាប់អន្តរជាតិដូចជា៖ Binh Tien, Vinh Hy, Long Thuan Hoan My និង Sailing Bay Ninh Chu។ តំបន់ទីប្រជុំជនថ្មីជាច្រើនត្រូវបានសាងសង់ ដោយបង្កើតបរិយាកាស និងមុខមាត់ថ្មីសម្រាប់ទីក្រុង Phan Rang-Thap Cham របស់ខេត្ត Ninh Thuan ។ 

ដោយមានឧត្តមភាព និងប្រៀបខ្លាំង ដែលនាំមកនូវតម្លៃខុសប្លែក ខេត្ត Ninh Thuan គឺជាទីកន្លែង ដែលអាចសាងសង់តំបន់ទេសចរណ៍សម្រាកលំហែកាយខុសប្លែក លំដាប់ខ្ពស់ ទាក់ទាញ ហើយមានលក្ខណៈប្រកួតប្រជែងខ្ពស់។ តាមផែនការដែលបានដាក់ចេញ ខេត្ត Ninh Thuan នឹងបង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាលយ៉ាងហោចណាស់ចំនួន ១២ ហើយក្លាយទៅជាជ្រុងមួយ នៃត្រីកោណមាសទេសចរណ៍ Nha Trang (Khanh Hoa) - Da Lat (Lam Dong) - Phan Rang (Ninh Thuan) ហើយក្លាយទៅជាតំបន់មួយ ក្នុងចំណោមតំបន់ទេសចរណ៍ស្នូលជាតិទាំង ៣។ ដល់ឆ្នា ២០៣០ ទេសចរណ៍ខេត្ត Ninh Thuan ត្រូវបានគេរំពឹងថានឹងក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ ដោយទទួលភ្ញៀវទេសចរណ៍ចំនួន ៦ លានលើកនាក់ក្នុងមួយឆ្នាំ។ លោកស្រី Pham Thi Thanh Huong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ninh Thuan បានឲ្យដឹងថា៖

“ជាមួយនឹងកម្មវិធីសកម្មភាពដែលបានដាក់ចេញ យើងខ្ញុំបានធ្វើជាសេនាធិការ ដើម្បីតម្រង់ទិសដៅសម្រាប់សហគ្រាសទេសចរណ៍ ក៏ដូចជាអង្គភាព គ្រប់ជាន់ ថ្នាក់សម្របសម្រួលជាមួយខេត្ត ក្រុង ដើម្បីជំរុញ ក៏ដូចជាបង្កើត ទីផ្សារ ទេសចរណ៍ដោយព្រមៗគ្នា។ ខេត្តកំពុងផ្តល់អាទិភាពលើការអភិវឌ្ឍ ទីផ្សារទេសចរណ៍ក្នុងស្រុក និងទីផ្សារប្រពៃណី។ ក្នុងនោះ យើងខ្ញុំផ្ដោតសំខាន់លើការបង្កើតក្រុមផលិតផលដ៏វិសេសវិសាលចំនួន ៤ ផលិតផលឧបត្ថម្ភចំនួន ៤ និងផលិតផលខុសប្លែកចំនួន ៤ ទៀតដោយផ្អែកលើប្រៀបខ្លាំងរបស់តំបន់នីមួយៗ និងខេត្តក្រុងនីមួយៗ យើងនឹងបង្កើតផលិតផល ដែលមានកម្លាំងប្រកួតប្រជែងខ្ពស់ជាង បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត”។

នារយៈពេលខាងមុខខេត្ត Ninh Thuan នឹងរៀបចំបរិយាកាសអភិវឌ្ឍន៍ថ្មី ជាមួយច្រករបៀងសេដ្ឋកិច្ច ទេសចរណ៍ និងមណ្ឌលឧស្សាហកម្មថាមពល ឧស្សាហកម្មកែច្នៃ និងសេវាកម្មកំពង់ផែសមុទ្រ Logistic ។ ជាក់ស្ដែង ភ្ញៀវទេសចរអាចធ្វើដំណើរយ៉ាងងាយស្រួលទៅកាន់ខេត្ត Ninh Thuan ព្រោះថាខ្សែផ្លូវគោក ផ្លូវដែករបស់ខេត្តនឹងតភ្ជាប់ជាមួយខ្សែផ្លូវល្បឿនលឿន និងខ្សែផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូង។ ខេត្ត Ninh Thuan ដែលជាច្រកទ្វារដោះដូរពាណិជ្ជកម្មអន្តរជាតិសម្រាប់តំបន់ភូមិភាគកណ្ដាលខាងត្បូង និងតំបន់ Tay Nguyen

ក៏នឹងកាន់តែខិតមកជិតភ្ញៀវទេសចរនៅពេលដែលព្រលានយន្តហោះ Thanh Son ត្រូវបានដាក់ឱ្យដំណើរការ។ ដោយមានគុណសម្បត្តិ និងសក្តានុភាពខុសប្លែក

ផ្សេងៗគ្នាលើវិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ច ខេត្ត Ninh Thuan បាន កំពុង ហើយនឹងក្លាយទៅជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនទាំងជាតិ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ