Pho Bang ទីរួមស្រុកស្ងប់ស្ងាត់នៅលើតំបន់ខ្ពង់រាបថ្ម
Lan Anh -  
(VOVWORLD) /  
VOVWORLD_ មកទស្សនាខេត្ត Ha Giang ជាលើកដំបូង ភ្ញៀវទេសចរ
តែងតែ មាន ការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទិដ្ឋភាពព្រៃភ្នំដ៍មហិមានិង ផ្លូវ
អង្ទង់ អាំង លើជម្រាលភ្នំនានា។ ក្រៅពីរមនីយដ្ឋានដូចជា Quan Ba Yen Minh
Lung Cu Meo Vac ដែលបង្ហាញនូវសោភ័ណភាពនៃតំបន់ប៉ូលខាងជើងវៀត
ណាមនោះខេត្ត Ha Giang នៅមានទីរួមស្រុក Pho Bang ដ៍ស្រស់ស្អាតដែលគួរឲ្យ
មកទស្សនាទៀតផង។
Pho Bang ជាអតីតទីរួមស្រុកនៃស្រុក Dong Van ជាកន្លែងរស់នៅរបស់ប្រជាជន
ជនជាតិ H’mong និងជនជាតិ Hoa។ Pho Bang ធ្លាប់ជាមជ្ឈមណ្ឌលរដ្ឋបាល
សេដ្ឋកិច្ច សង្គមយ៉ាងផុលផុសនៃស្រុក Dong Van ខេត្ត Ha Giang។ ឥឡូវនេះទីរួម
ស្រុកនៃស្រុក Dong Van ត្រូវបានរើទៅម្ដុំវិដីបុរាណចំណុះឃុំ Dong Van ខេត្ត Ha
Giang វិញ។ Pho Bang មានចំងាយផ្លូវប្រមាណ១១៧គីឡូម៉ែត្រពីទីក្រុង Ha Giang
និង១៧គីឡូម៉ែត្រពីទីរួមស្រុក Yen Minh។ ពីទីក្រុង Ha Giang ទៅកាន់ Pho Bang
ភ្ញៀវទេសចរនឹងធ្វើដំណើរតាមផ្លូវចំណោតនិងបត់បែនមានឈ្មោះថា សុភមង្គល។
នៅសង្ខាងផ្លូវគឺវាលស្រែផ្កាស្រូវសាឡីនិងផ្កាស្ពៃរឿងរីកស្គុះស្គាយបង្អួតសម្រស់។
តាមលោកNguyen Van Nam ជាភ្ញៀវទេសចរមួមរូបមកពីរដ្ឋធានីហាណូយបានឲ្យ
ដឹងថា
“ ខ្ញុំមកទស្សនា Pho Bang មិនម៉ែនដោយសារទេសភាពស្រស់ស្អាតទេ។ កន្លែង
នេះទាក់ទាញយើងខ្ញុំមកទស្សនាដោយសារអ្វីទាំងអស់នៅទីរួមស្រុកនេះសុទ្ធតែ
សាមញ្ញជាពិសេសគឺប្រជាជននៅទីនេះមានទឹកចិត្តស្លូតបូតទៀងត្រង់ណាស់។
យើងខ្ញុំចូលចិត្តដើរមើលជុំវីញទីរួមស្រុកដើម្បីស្វែងយល់ជីវភាពរស់នៅរបស់
ប្រជាជន”។
|
ជីវភាពរស់នៅសុខសាន្តត្រានរបស់ប្រជាជនជនជាតិជាតិ H’mong និងជនជាតិ Hoa នៅទីនេះធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ថាពេលវាលាកនលងផុតទៅយ៉ាងយឺត |
ទីរួមស្រុក Pho Bang ស្ថិតនៅជ្រលងភ្នំមួយដោយមានភ្នំខ្ពស់ៗព័ទ្ធជំវិញ។ ទីរួម
ស្រុកនេះមានវិថីចំនួនតែពីរប៉ុណ្ណោះដែលមានផ្ទះសំបែងយ៉ាងតិចតួចស្ថិតនៅតាម
សង្ខងផ្លូវធំ។ ផ្ទះរបស់ប្រជាជននៅទីនេះភាគច្រើនត្រូវបានកសាងឡើងតាមបែប
បង្ហាប់ដីជាបាតនិងជញ្ជាំងដែលមានអាយុជាង១០០ឆ្នាំមកហើយ។ ដោយសារនេះ
ជាកន្លែងរស់នៅរបស់ជនជាតិ H’mong និងជនជាតិ Hoa បានជានៅទីរួមស្រុក Pho
Bang គ្មានផ្ទះឈើដូចនៅតំបន់ផ្សេងៗក្នុងស្រុក Dong Van ដែលមានជនជាតិ Dao
Tay Nùng នោះឡើយ។ ផ្ទះធ្វើអំពីដីចាស់ៗនៅទីនេះធ្វើឲ្យអ្នកទេសចរមានចំណាប់
អារម្មណ៍ចំពោះអតីតកាលនិងភាពស្ងប់ស្ងាត់។ តាមលោក Mua San Say ជាអ្នកទី
រួមស្រុក Pho Bang បានសំណេះសំណាលថា
“ផ្ទះនៅទីនេះសុទ្ធតែជាផ្ទះសាងសង់តាមបែបប្រពៃណីដោយមានសសរធ្វើអំពី
ឈើ ជញ្ជាំងធ្វើអំពីដី។ យើងខ្ញុំចូលចិត្តរស់នៅក្នុងផ្ទះប្រពៃណីជាង។ នៅក្នុងផ្ទះធ្វើ
អំពីដីក្នុងរដូវរងារវាកក់ក្ដៅណាស់ រីឯនៅអំឡុងពេលរដូវក្ដៅគឺវារហើយស្រួលទៅ
វិញ។ប្រសិនបើមានឈើនិងក្បឿងគ្រប់គ្រាន់ហើយគឺការបង្ហាប់ដីធ្វើជញ្ជាំងសម្រាប់
ផ្ទះមួយខ្នងអស់រយៈពេលមួយខែ“។
ជីវភាពរស់នៅសុខសាន្តត្រានរបស់ប្រជាជនជនជាតិជាតិ H’mong និងជនជាតិ
Hoa នៅទីនេះធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៍ថាពេលវាលាកនលងផុតទៅយ៉ាង
យឺត។ ពេលមកទស្សនាផ្ទះបុរាណទាំងនោះអ្នកទេសចរតែងតែជួបយាយចាស់ៗ
អង្គុយនៅក្បែរចង្ក្រានភ្លើងធ្វើការប៉ាក់ដេរខោអាវតាំងពីព្រឹករហូតដល់យប់។ ពេល
មានភ្ញៀវមកលេង ម្ចាស់ផ្ទះតែងតែអញ្ចើញភ្ញៀវពិសាទឹកតែឬស្រាពោត។ ប្រជាពល
រដ្ឋ នៅ Pho Bang ក៏ឧទេ្ទសនាមជាមួយភ្ញៀវទេសចរអំពីម្ហូបជាបរពៃណីរបស់ជន
ជាតិខ្លួនដែរ។ អ្នកស្រី Lan May Di ជនជាតិ Hoa នៅទីរួមស្រុក Pho Bang ដែលកំពុង
ធ្វើមុខម្ហូបសណ្ដែក xi បានឲ្យដឹងថា
“នេះជាសណ្ដែក xi ហូបឆ្ងាញ់ណាស់។ ស្ងោរឲ្យផុយរួចដាក់ម្ទេស ជីក្រអូបនិង
គ្រឿងទេសផ្សេងៗដូចជាថាវក្វា ផ្កាកូចកាក់និងអំបិល។ ម្ហូបនេះពិសារជាមួយបាយ
ស បបរនិងបាយដំណើប។ គេធ្វើម្ហូបសណ្ដែក xi សំរាប់ហូបក្នុងឱកាសបុណ្យចូល
ឆ្នាំហើយគ្រាន់តែធ្វើនៅរដូររងារដោយនៅរដូវក្ដៅធ្វើមិនបានឡើយ”។
ប្រជាពលរដ្ឋ នៅ Pho Bang ភាគច្រើនធ្វើស្រែនិងដាំដុះផ្កាកុឡាប។ នៅរដូវផ្កា
រីកនៅក្នុងជ្រលងពៅរពេញទៅដោយពណ៌ចំរុះស្រស់ស្អាតនិងពិដោរក្រអូបនៃផ្កា
កុឡាបគ្រប់ប្រភេទ។ របរដាំដុះផ្កាបាននាំមកនូវប្រាក់ចំណូលគ្រាន់បើរួមចំណែក
លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនក្នុងទីរួមស្រុក៕
Lan Anh
-VOVWORLD