Phu Quoc - ទីក្រុងកោះដើមដំបូងរបស់វៀតណាម

(VOVWORLD) - ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០២១ តាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ស្រុក កោះ Phu Quoc ខេត្ត Kien Giang ត្រូវបានទទួលស្គាល់ជាផ្លូវការជាទីក្រុងក្រោម ឱវាទខេត្ត។ នេះក៏ជាស្រុកកោះដំបូងគេរបស់វៀត ណាមដែលក្លាយទៅជាទីក្រុង ផងដែរ។

Phu Quoc - ទីក្រុងកោះដើមដំបូងរបស់វៀតណាម - ảnh 1កោះ Phu Quoc ត្រូវបានព័ទ្ធជុំវិញដោយឆ្នេរសមុទ្រស្រស់ស្អាតនិងរហោស្ថានជាច្រើន។
(រូបថត៖ VnExpress)
ទីក្រុង Phu Quoc ត្រូវបានបង្កើតឡើងដោយមានទំហំផ្ទៃដី ធម្មជាតិទាំងស្រុងនិងចំនួនប្រជាជនសរុប ១៧៩.៤៨០នាក់របស់ស្រុក Phu Quoc។ កោះ Phu Quoc ត្រូវបានព័ទ្ធជុំវិញដោយឆ្នេរសមុទ្រស្រស់ស្អាតនិង រហោស្ថានជាច្រើន រួមជាមួយតំបន់នេសាទសម្បូរដោយសក្ដានុពល គួបផ្សំតំបន់ សមុទ្រទឹកជ្រៅដែលបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍទេសចរណ៍ ការ នេសាទ និងការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រផងដែរ។ ក្រោយរយៈពេល១៥ឆ្នាំ កសាងនិងអភិវឌ្ឍ សេដ្ឋកិច្ចរបស់ Phu Quoc តែងតែសម្រេចបានល្បឿនកំណើន ខ្ពស់ប្រកបដោយស្ថិរភាព។ នៅឆ្នាំ២០១៩ Phu Quoc បានទទួលភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិចំនួនជាង៣លាននាក់។
កាលពី៥ឆ្នាំមុន Phu Quoc ត្រូវបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលទទួលស្គាល់ ជានគរថ្នាក់ទី២។ ចាប់តាំងពីពេលនោះមក មុខមាត់កោះ Phu Quoc មានការ អភិវឌ្ឍគួរឲ្យចាប់អារម្មណ៍ តាមទិសដៅ នគរទំនើប និងតំបន់សម្រាកលំហែ កាយជាន់ខ្ពស់។ លោក Phan Van Manh នាយកក្រុមហ៊ុនទេសចរណ៍ នាគមាស Phu Quoc បានឲ្យដឹងថា៖ “ការដែល Phu Quoc ត្រូវបានទទួលស្គាល់ជាទីក្រុង ហើយជាពិសេសជា ទីក្រុងកោះដើមដំបូងរបស់វៀតណាម នឹងទាក់ទាញការយកចិត្តទុកដាក់និងការ វិនិយោគយ៉ាងខ្លាំងក្លារបស់សហគ្រាសទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាទាក់ ទាញភ្ញៀវទេសចរមកដល់ទីនេះកាន់តែច្រើនឡើងៗផងដែរ។ ការយកចិត្ត ទុកដាក់និងការវិនិយោគតាមទិសដៅត្រឹមត្រូវរបស់បក្សនិងរដ្ឋ នឹងនាំមកនូវ កម្លាំងរស់ថ្មីសម្រាប់ Phu Quoc ជាក់ជាពុំខានឡើយ”។
Phu Quoc - ទីក្រុងកោះដើមដំបូងរបស់វៀតណាម - ảnh 2ឡានខ្សែកាបដឹកអ្នកដំណើរ An Thoi - Hon Thom។ (រូបថត៖ VnExpress)
នាបច្ចុប្បន្ន នៅទីក្រុង Phu Quoc មានគម្រោងការណ៍សរុបជាង៣២០ ក្នុង នោះ ដាក់ឲ្យដំណើរការបាន៤៧គម្រោងការណ៍។ រាល់សំណង់មានលំដាប់ អន្តរជាតិក្នុងវិស័យទេសចរណ៍ដូចជា រម្មណីយដ្ឋានសម្រាកលំហែកាយអន្តរជាតិ JW Marriott Phu Quoc Emerald Bay Vinpearl Land Vinpearl Safari ឬ៏ Casino Phu Quoc... បានប្រែក្លាយកោះពេជ្រនេះទៅជា “ឋានសួគ៍ទេសចរណ៍”។ ទន្ទឹម នឹងនោះ ការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍នៅជុំវិញកោះ ការធ្វើដំណើរ តាមផ្លូវសមុទ្រនិងផ្លូវអាកាស បានជួយតភ្ជាប់កោះ Phu Quoc ជាមួយប្រទេសជាតិ ទាំងមូលនិងអន្តរជាតិផងដែរ។ ប្រជាជននៅកោះពេជ្រនេះ សុទ្ធតែសប្បាយ រីករាយយ៉ាងក្រៃលេង នៅពេលដែល Phu Quoc ក្លាយទៅជាទីក្រុងក្រោមឱវាទ ខេត្ត Kien Giang ហើយសង្ឃឹមថា ទីក្រុងនឹងបន្តមានការរីកចម្រើនយ៉ាងល្អជាង ទៀត។ លោក Dinh Quang Thieu ពលរដ្ឋម្នាក់នៅទីរួមស្រុក Duong Dong បានចាត់ទុកថា៖         “ខ្ញុំមានមោទនភាពយ៉ាងខ្លាំងណាស់ ដោយសារ Phu Quoc នាសព្វថ្ងៃបាន ក្លាយទៅជាទីក្រុងហើយ ក្រោយពីការខិតខំប្រឹងប្រែងនិងការអភិវឌ្ឍជាច្រើន។ ខ្ញុំសង្ឃឹមថា ក្នុងប៉ុន្មានឆ្នាំខាងមុខ Phu Quoc នឹងកាន់តែរីកចម្រើនថែមទៀត”។
លោក Mai Van Huynh លេខារងប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត Kien Giang បានបញ្ជាក់ថា ខេត្តនឹងមានដំណោះស្រាយជាច្រើនដើម្បីនាំ Phu Quoc បន្តអភិវឌ្ឍឡើងកំពស់ថ្មី។ លោកបានឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំនឹងដោះស្រាយការលំបាកអំពីក្បាលម៉ាស៊ីនគ្រប់គ្រង ដោយ បន្លាស់ពីទម្រង់គ្រប់គ្រងអង្គភាពរដ្ឋបាលថ្នាក់ស្រុកគឺ អាជ្ញាធរជនបទ ទៅជា ទម្រង់អាជ្ញាធរនគរ ដោយមានមុខងារនិងភារកិច្ចសមស្របជាង។ ទីពីរគឺបង្ក លក្ខណៈងាយស្រួលសម្រាប់ការកសាងរមណីយដ្ឋានសម្រាកលំហែកាយមាន គុណភាពខ្ពស់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម-ហិរញ្ញវត្ថុដោយមានលំដាប់តំបន់ផងដែរ”។
ការបង្កើតទីក្រុង Phu Quoc មិនត្រឹមតែបង្កើតឡើងកម្លាំងចលករដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃខេត្ត Kien Giang ប៉ុណ្ណោះទេ ថែមទាំង ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៃតំបន់ដីសណ្ដទន្លេ Cuu Long ទាំងមូល ទៀតផង។ លើសពីនេះទៅទៀត ប្រការនេះមានអត្ថន័យដ៏សែនសំខាន់អំពី នយោបាយ ការពារជាតិ-សន្តិសុខ សំដៅអះអាងនូវអធិបតេយ្យភាពកោះសមុទ្រ ហើយបង្កើតឡើងឋានៈដ៏រឹងមាំរបស់វៀតណាមក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើ ពិភពលោក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ