Thang Long-ហាណូយ។

Vovworld-នាឆ្នាំ១០១០​ស្តេច​Ly Thai To  បានមានព្រះ​រាជក្រិតរើរាជធានី Hoa Lu
ខែត្រ Ninh Binh ទៅកាន់រាជវាំង Dai La  បើកចេញប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំនៃ
ទីក្រុងហាណូយ។តាមការដំណាលថា៖ពេលយាងមកដល់តំបន់ដីនេះព្រះអង្គបាន
ទតបាន​មើលឃើញសត្វនាគ១ក្បាលហោះឡើង។ព្រះអង្គបានសម្រេចផ្ទេរឈ្មោះ
 រាជវាំង Dai La  ទៅជា Thang Long(ពោលគឺនាគហោះឡើង)។ស្តីពីរាជវាំងDai La
ព្រះ​រាជក្រិតនេះបានសរសេរថា៖ទឹកតាំងភូមិសា្រស្រ្តនាគ បែរមុខទៅរកទន្លេមេខ្នង
ផ្អែកភ្នំ។ដោយទស្សនវិស័យរបស់ខ្លួនស្តេច​Ly Thai Toបានជ្រើសរើសទីកន្លែងនេះ
ដើម្បីកសាងមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ចនិងវប្បធម៌១។រ​ហូតមកដល់សព្វថ្ងៃ
នេះការជ្រើសរើសដ៍ត្រឹមត្រូវនេះនៅទទួលបានការស្ងើចសរសើរពី គ្រប់ជំនាន់
ប្រជាជនវៀតណាម ។


​​​​​​​​​​                       

Thang Long-ហាណូយ។ - ảnh 1
រោងមហោស្រពហាណូយ(រូបថត អិនធឺណែត)

នាឆ្នាំ២០១០ជាឱកាសទីក្រុងហាណូយរំលឹកខួបលើកទី១ពាន់នៃទិវាបង្កើតការដែល
ស្នាមប្រវត្តិសាស្រ្តជាច្រើនបានរកឃើញនៅបរមរាជវាំងThang Longបានសរអោយ
ឃើញថា៖Thang Long-ហាណូយតែងតែជាមជ្ឈមណ្ឌលរដ្ឋបាលនយោបាយសេដ្ឋកិច្ច
និងវប្បធម៌ក្រោមរាជកាលសក្តិភូមិវៀតណាមជាច្រើន។បណ្ឌិត Nguyen Van Son នាយកមជ្ឈមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំង Thang Long អោយដឹងថា៖“បរមរាជវាំង
 Thang Long បានអភិវឌ្ឍន៍ក្នុងរយះពេល១៣០០ឆ្នាំក្រោមរាជកាល​Ly-Tran-Le-Mac
–Nguyen និងក្រោមរបប​អាណានិគមបារាំង។តំបន់ដីពោរពេញទៅដោយប្រវត្តិ​សាស្រ្ត
នេះ​តែងតែជារាជធានីនៃប្រទេស Dai Vietនិងសព្វថ្ងៃក្លាយទៅជារដ្ឋធានីនៃសាធរណ
រដ្ឋសង្គមនិយមវៀតណាម។  “
នាឆ្នាំ១៨០២ Nguyen Anh ដឹកនាំកំលាំងចេញដំណើរពីភាគ​ខាងត្បូងទៅទន្រ្ទានកាន់
កាប់ Thang Longមុនពេល​ស្វ័យប្រកាសជាស្តេចត្រាញ់។រាជធានីត្រូវបានរើទៅ
Phu Xuan-Hue។ក្រោយនោះក្រោមរាជកាលស្តេចMinh Mangស្តេចទី២នៃរាជកាល
Nguyen) នាឆ្នាំ១៨៣១Thang Longត្រូវបាន​ហៅថាហាណូយ។និងទីក្រុង​នេះក្លាយទៅ
ជារដ្ឋធានី​នៃឥណ្ឌូចិនរបស់អាណានិគមបារាំងនាឆ្នាំ១៩០២ហើយជា រដ្ឋធានី​នៃ
សាធារណរដ្ឋប្រជាធិ​បតេយ្យវៀតណាមកាលពីឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៧៦និង
សាធារណរដ្ឋសង្គមនិយមវៀតណាមនាសព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​                  

Thang Long-ហាណូយ។ - ảnh 2
វិហាកាតូលិចហាណូយ(រូបថត អិនធឺណែត)

ដើម្បី​កសាងទីក្រុងហាណូយក្លាយទៅជារដ្ឋធានីអរិយធម៌និងទំនើបរដ្ឋសភាវៀត
ណាមបានចេញសេចក្តីសម្រេចចិត្តស្តីពីការបើកទូលាយព្រំប្រទល់រដ្ឋបាលនៃទីក្រុង
ហាណូយ។កាលពីថ្ងៃទី១សីហា២០០៨​ផ្ទៃដីនៃទីក្រុងបានកើនជាង៣ដងភ្ជាប់ជាមួយ
ខែត្រHa Tay ទាំងស្រុង​   ស្រុកMe Linhខែត្រ Vinh Phuc​និងផ្នែក១នៃខែត្រHoa Binh។ក្នុងឱកាសប្រកាសជាសាធារណះផែនការរៀបចំពង្រីក​រដ្ឋ​ធានីហាណូយដល់ឆ្នាំ
២០៣០និងទស្សន​វិស័យដល់ឆ្នាំ២០៥០នា​យករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung  បានលើកច្បាស់ថា៖“ដោយមានផ្ទៃដីជាង៣ពាន់ម៉ែត្រក្រឡា ហាណូយជា
ទីក្រុង១​ក្នុងចំណោ​​មទីក្រុងធំបំផុតនៅលើសកលលោក។ដោយសារមានការពង្រីក
នេះទីក្រុងមានដីធ្លីជាច្រើនដើម្បី​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច វប្បធម៌និងនយោបាយ
ទៀតផង។ហាណូយបើកទូលាយនឹងជារដ្ឋ​ធានីនៃប្រទេស១មានចំនួនប្រជាជន
ប្រមាណ១២០លាននាក់ រដ្ឋ​ធានីនៃប្រទេស១ទំនើប អារិយធម៌្យ និងឧស្សាហូ
បនីយកម្ម។   “
៦ឆ្នាំបន្ទាប់ពីការបើកទូលាយ ការផ្លាស់ប្តូរជាច្រើនបាន​ប្រព្រឹត្តទៅនៅរដ្ឋ​ធានីនៃ​ប្រទេសវៀតណាមប៉ុន្តែហាណូយនៅជាមជ្ឈមណ្ឌល​នយោបាយវប្បធម៌និងរដបាល
ព្រមទាំង ព​ង្រីកបាន​​រាល់តំលៃវិទ្យាសាសិល្បះសេដ្ឋកិច្ចនៃប្រទេស​ជាតិដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ