Truong Sa – ឈរយ៉ាងរឹងមាំនៅចំពោះមុខរលកបោកបក់
(VOVWORLD) - នាប៉ុន្មានថ្ងៃមុននេះ៤៥ ឆ្នាំ (១៩៧៥-២០២០) ប្រជុំកោះ Truong Sa ដែលឥឡូវនេះជាស្រុកកោះ Truong Sa ខេត្ត Khanh Hoa ត្រូវបានរំដោះ។ ក្រោយរយៈពេល ៤៥ ឆ្នាំនៃការកសាង អភិវឌ្ឍនិងរីកចម្រើនមក កងទ័ពនិងប្រជាជន Truong Sa តែងតែរួបរួមគ្នា ជំនះពុះពាររាល់ការលំបាក ដើម្បីលើកកម្ពស់ជីវភាពខាងសម្ភារៈនិងខាងស្មារតី រួមចំណែកកសាងស្រុកកោះមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើន សន្តិសុខរឹងមាំ ជាពិសេស តែងតែពង្រឹងសមត្ថភាពស្មារតីប្រុងប្រយ័ត្នដោយឥតឈប់ឈរ និងត្រៀមខ្លួនជានិច្ចដើម្បីប្រយុទ្ធការពារអធិបតេយ្យភាពកោះ សមុទ្រដ៏ពិសិដ្ឋនៃមាតុប្រទេស។
ស្នាដៃរូបថត "អស្ចារ្យណាស់! Truong Sa" របស់អ្នកកាសែត My Tra |
ក្រោយរយពេល៤៥ឆ្នាំ នៃការរំដោះ មក ប្រជុំកោះ Truong Sa មិនត្រឹម តែមានខ្សាច់ ផ្កាថ្មនិងខ្យល់ ពន្លឺព្រះនៃម្លប់ដើមឈើនៃភូមិនេសាទ។ នៅលើកោះបានគ្របដណ្ដប់ ដោយដើម ឈើ ហើយរូបភាពពីដីគោកត្រូវបាន លេចឡើងតាមរយៈព្រៃចេក ផ្លែល្ហុង សត្វទា និងសត្វគោ រួមជាមួយនឹងផ្ទះប្រក់ក្បឿងក្រហម ដែលបង្កើតឡើងអារម្មណ៍សុខសាន្តត្រានដូចទៅ នឹងភូមិនានានៅដីគោកអញ្ជឹង។ អ្នកកាសែត Nguyen My Tra នៃវិទ្យុសម្លេងវៀតណាម បានចែករំលែកថា ៖ “ក្នុងអារម្មណ៍ស្រមើស្រមៃរបស់នាងខ្ញុំ Truong Sa គឺនៅឆ្ងាយណាស់ ហើយនៅទីនោះមានតែរលក ខ្សាច់ប៉ុណ្ណោះ។ ប៉ុន្តែ ពេលបានឈរជើងលើកោះ អ្វីៗ ដែលខ្ញុំឃើញគឺខុសគ្នាទាំងស្រុង។ ពណ៌បៃតងនៃដើមឈើ ទេសភាពសុខសាន្តត្រាន ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ថ្វីត្បិតតែនៅឆ្ងាយពីដីគោក និងមានការខ្វះខាតជាច្រើនក៏ដោយ ប៉ុន្តែ កម្មា ភិបាល យុទ្ធជននិងប្រជាជននៅស្រុកកោះ Truong Sa បានជំនះពុះពាររាល់ការលំបាកដើម្បីកសាងស្រុកកោះ Truong Sa មានមុខមាត់ថ្មី គ្រប់ដណ្តប់ដោយពណ៌បៃតងស្អាតនិងពេញទៅដោយកម្លាំងរស់។
បច្ចុប្បន្ននេះ Truong Sa មានអគ្គិសនី សាលារៀន និងស្ថានីយ៍សុខាភិបាលផងដែរ។ នៅលើកោះមានទាំងផ្ទះរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងសំណង់ជាច្រើន ដូចជាផ្ទះវប្បធម៌ និងផ្ទះសំណាក់រដ្ឋធានីជាដើម។ ទាំងអស់នេះ ហាក់ដូចជាផ្ទាំងទស្សនីយភាពរបស់ភូមិសុខសាន្តត្រានមួយនៅដីគោកអញ្ជឹង។ មិនត្រឹមតែប៉ុណ្ណោះ វត្តអារ៉ាមនៅលើកោះឃុំមានដូចជា កោះ Truong Sa ធំ, កោះ Song Tu, កោះ Sinh Ton, កោះ Nam Yet និងកោះ Son Ca ជាដើម ត្រូវបានជួសជុលសម្រាប់បម្រើជីវភាពខាងព្រលឹងវិញ្ញាណរបស់ប្រជាជននិងអ្នកនេសាទនៅទីនេះផងដែរ។ ព្រះតេជព្រះគុណ Thich Tam Thanh នៅវត្ត Sinh Ton មានពុទ្ធដីការថា៖ “កន្លែងណាដែលមានជនជាតិវៀតណាមរស់នៅ គឺកន្លែងនោះមានដំបូលវត្តអ៉ារាម ហើយនៅទីណាដែលជាទឹកដីអធិបតេយ្យរបស់មាតុប្រទេសគឺនៅទីនោះមានព្រះសង្ឃវៀតណាម។ ស្នូរជួងពីវត្តអ៉ារាមហាក់ដូចជាធ្វើឱ្យមនុស្សភ្ញាក់ដឹងខ្លួន បំបាត់រាល់ទុក្ខវេទនា ហើយក៏ជាកម្លាំងពលំធ្វើឲ្យកម្មាភិបាល យុទ្ធជននិងប្រជាជននៅទីនេះនឹងនរចិត្តផង ដើម្បីបំពេញភារកិច្ចការពារទឹកដីរបស់ប្រទេសជាតិ”។
ស្រុកកោះ Truong Sa មានកោះអណ្តែតទឹក កោះលិចទឹកជាច្រើន។ កោះអណ្តែតមានផ្ទៃដីធំទូលាយ គ្រប ដណ្តប់ដោយដើមឈើបៃតងស្រស់ស្អាត ហើយកោះលិច គឺមានផ្ទះដែលមានទីតាំងស្ថិតនៅកណ្តាលវាលថ្មប៉ប្រះទឹកផ្កាថ្ម ដែលមានទទឹងរាប់សិបគីឡូម៉ែត្រ។ កោះអណ្តែតទឹកហាក់ដូចជាដំបូលរួមរបស់កងទ័ពនិងប្រជាជននៅកណ្តាលសមុទ្រអញ្ជឹង។ នេះក៏ជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទនឹងនរចិត្តច្បាមជាប់សមុទ្រនិងក្សាអធិបតេយ្យភាព កោះសមុទ្ររបស់មាតុប្រទេស។ ក្នុងចំណោមកោះអណ្តែតទឹកនៅប្រជុំកោះ Truong Sa គឺមានកោះ Truong Sa (ដែលគេធ្លាប់ហៅថា កោះ Truong Sa ធំ) ត្រូវបានគេចាត់ទុកថាជា “រដ្ឋធានី” ដែលមានផ្ទៃដីធំជាងគេ និងមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុតក្នុងចំណោមកោះទាំងនោះ។ នៅលើកោះនេះ មានទីប្រជុំជន Truong Sa ស្ថិតនៅស្រុក Truong Sa ខេត្ត Khanh Hoa។ ទីនេះ រួមមានទាំងអាជ្ញាធរតំបន់ មានកងទ័ព មានមូលដ្ឋានអប់រំ មានស្ថានីយ៍ឧតុនិយម និងស្ថានីយ៍សុខាភិបាលជាដើម។ ជាពិសេសកោះ Truong Sa ធំ ក៏មានព្រលានយន្តហោះ ដែលអនុញ្ញាតឱ្យមានការចុះចតដឹកអ្នកដំណើរឬជើងហោះហើរពេលមានអាសន្នអាចចុះចតនិងឡើងលើកោះបាន។ កោះនេះក៏មានសំណង់ផ្សេងទៀត ដូច ជា វិមានអនុស្សាវរីយ៍រំលឹកវិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ វិមានអនុស្សាវរីយ៍រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី និងវត្ត Truong Sa ជាដើម ដែលបានសាងសង់ឡើងបម្រើជីវភាពខាងព្រលឹងវិញ្ញាណរបស់ប្រជាជននៅលើកោះ។ កោះមួយទៀត ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកដែលមកដល់ Truong Sa ម្តងៗ នោះគឺកោះ Nam Yet។ ដោយមានផ្ទៃដីដែលមានទំហំតិចជាង ១ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែកោះនេះ មានដើមដូងតូចនិងធំប្រហែល ៤០០ ដើម មានពូជដូងផ្សេងៗគ្នា ក្នុងនោះមានដើមដូងប្រមាណ ២០០ ដើមកំពុងបានប្រមូលផ្លែ។
យុទ្ធជនវៀតណាមនៅលើកោះ Son Ca (រូបថតៈ Vinh Phong) |
វរសេនីយ៍ឯកបំរុងអតីតមេបញ្ជាការកោះ Nam Yet បានឲ្យដឹងថា៖ “ដើមដូងដែលមានម៉ាកយីហោវៀត ណាមរបស់យើងគឺផ្សាភ្ជាប់ជាមួយតំបន់ជនបទជាច្រើននៅភាគខាងជើង ភាគកណ្តាល ភាគខាងត្បូង វៀតណាមដែរ។ ហេតុដូច្នេះ រូបភាពដើមដូង មានលក្ខណៈស្និទ្ធស្នាលជាមួយយុទ្ធជននិងប្រជាជននៅទីនេះណាស់។ មើលទៅដើមដូង ដូចជាមើលឃើញស្រុកកំណើតរបស់ខ្លួនដែរ ។ មុនពេលចាកចេញពីកោះ សមមិត្តម្នាក់ៗ តែងតែដាំដើមដូងមួយដើម ដើម្បីទុកជាអនុស្សាវរីយ៍ កត់ត្រានូវទំនួលខុសត្រូវរបស់ខ្លួនក្នុងការកសាងទេសភាពសម្រាប់ កោះ”។
មិនដូចកោះអណ្តែតទឹកទេ កោះលិចទឹកដូចជា Nui Le, Len Dao, Co Lin និង Toc Tan គឺមានផ្ទៃដីតូចជាង និងមានស្ថានភាពរស់នៅលំបាកជាង។ មើលពីចម្ងាយ កោះលិចទឹកទាំងនេះហាក់ដូចជា រូបបង្គោល ស៊ើនឈរជង្រឹ្គងនៅកណ្តាលសមុទ្រអញ្ជឹង។ ដោយសារតែកោះនេះលិច គ្មានដី ហេតុដូច្នេះ យុទ្ធជននៅលើ កោះ អាចដាំតែបន្លែនៅក្នុងផើងឬថាសប៉ុណ្ណោះ។ ទឹកសាបដែលប្រើនៅលើកោះនេះភាគច្រើនមកពីទឹកភ្លៀងនិងដឹកពីដីគោកមកដល់កោះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយទទួលបានការយកចិត្តទុកដាក់ពីប្រទេសជាតិទាំងមូល កោះ Truong Sa កាន់តែរីកចម្រើននិងជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទទៅសមុទ្រនិងច្បាមជាប់សមុទ្រ។ ទន្ទឹមនឹងនេះ គឺជាជំនឿរបស់ប្រជាជនទូទាំងប្រទេសជាតិ ដើម្បីការពារទឹកដីដ៏ពិសិដ្ឋរបស់ប្រជាជាតិវៀត ណាម៕