Van Lam-ភូមិធ្វើគ្រឿងប៉ាក់របស់ខែត្រ Ninh Binh
KY LAN -  
(VOV) /  
Vovworld- ក្រោមរាជកាលបណ្តាស្តេចTranនៅសតវត្សរ៍ទី១៣បណ្តាអ្នកភូមិVan Lam
បានរៀនរបរធ្វើគ្រឿងប៉ាក់ជរហើយ។វិហារចំណាស់១ដែលធ្វើសក្ការបូជាស្ថាបនិក
របរនេះត្រូវបានសាងសង់ឡើងនៅក្បែរកំពង់ទូកTam Coc។
ជារៀងរាល់ឆ្នាំនាថ្ងៃទី១៥តាមច័ន្ទគតិអ្នកភូមិរៀបចំបុណ្យរំលឹកគុណដល់ដូនតារបរ។
លោកVu Thanh Lam ជនចាស់ជរា១រូបក្នុងភូមិអធិប្បាយថា៖“តាមដំណាលថា៖លោក
យាយTran Thi Dung ភរិយារបស់មន្រ្តីជាន់ខ្ពស់Tran Thu Do បានបង្រៀនអ្នកភូមិដាំមន
ចញ្ចឹមដង្កូវនាងត្បាញក្រណាត់និងធ្វើគ្រឿងប៉ាក់។បណ្តាផលិតផលប៉ាក់ដំបូងមាន
រូបរាងជាសត្វបក្សាបក្សីផ្ទឹមកំណាព្យបំរើព្រះរាជវាំង។សព្វថ្ងៃគ្រឿងប៉ាក់របស់ភូមិ
Van Lamមានវត្តមាននៅទីផ្សារនានាលើសកលលោក។ “
នៅវិហារថនេះអ្នកភូមិមិនត្រឹមតែធ្វើសក្ការះបូជា លោកយាយTran Thi Dungប៉ុណ្ណោះ
ទេថែមទាំងលោកតា Dinh Xuan Nghenhនិងលោកតា Dinh Xuan Xoanជាបណ្តាជនា
ដើមសតវត្សរ៍ទី២០បានផ្សាយចូលផូមិនូវរបរដែលបាននាំចូលពីប្រទេសបារាំង។
|
រូបថត អិនធឺណែត |
នៅកំពង់ទូកTam Coc នារីជាច្រើននាក់អង្គុយប៉ាក់ខណះដែលរង់ចាំភ្ញៀវទសចេរ។របរ
ប៉ាក់ជារបរ១ដែលបានផ្សាយពីជំនាន់១ទៅជំនាន់១នៅភូមិVan Lam។ជនគ្រប់រូបសុទ្ឋ
តែចេះប៉ាក់រាប់ទាំងបុរសផងដែរ។និងបច្ចេកទេសវិជ្ជាជីវះរបស់គេទទួលបានកំពូល
ប៉ិនប្រសប់។លោកស្រីNguyenThi Lua សិប្បការីនី១នាក់ចែករំលែកថា៖”គំរូប៉ាក់និមួយៗ
ត្រូវការការងារដទៃគ្នា។បើប្រសិលជាមានក្បូក្បាច់រចនាច្រើនគប្បីទាមទារឲ្យមាន
ពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនដែរ។ប្រការសំខាន់គឺធ្វើម្ចាស់លើបច្ចេកទេស។ “
|
រូបថត អិនធឺណែត |
នៅVan Lamសព្វថ្ងៃមានគ្រសារជិត៧០០គ្រួធ្វើរបរប៉ាក់។បងស្រីVu ThiDau អ្នកធ្វើ
របរប៉ាក់១នាកើអោយដឹងថា៖” កាលនៅតូចលោកតាលោកយាយឪពុកម្តាយបាន
បង្រៀនខ្ញុំនូវបច្ចេកទេសសារវន្តនសរបរប៉ាក់។កាន់តែធ្វើច្រើនកាន់តែប៉ិនប្រសប់។
គំរូគឺសប្បូរបែបណាស់។ប៉ុន្តែខ្ញុំអាចធ្វើតាមបាន។ “
គ្រឿងប៉ាក់របស់ភូមិVan Lamទទួលបានការនិយមចូលចិត្តរបស់ភ្ញៀវទេសចរជាតិនិង
អន្តរជាតិទៀតផង។ផកលិតផលប៉ាក់បាននាំចេញទៅទីផ្សារជប៉ុនអាមេរិកអល្លឺម៉ងនិង
បារាំង។ល។ដើម្បីបំពេញតម្រូវការរបស់អតិថិជនបណ្តាសិប្បករVan Lam បានច្នៃប្រឌិត
គំរូជរខុសពីគ្នាជាង២០០ដើម្បីតុបតែងសំលៀកបំពាក់ភួយខ្នើយជាដើម។
រួមជាមួយការអភិវឌ្ឍន៍របសើសង្គមរបរគ្រឿងប៉ាក់របស់ភូមិVan Lamក៍ត្រូវបានអភិវឌ្ឍន៍
ពី១ថ្ងៃទៅ១ថ្ងៃ។ពីឥឡូវនេះបណ្តាភ្ញៀវទេសចរដែលចង់ទៅតស្សនាស្វែងយល់អំពី
ជីវភាពរស់នៅរបស់អ្នកភូមិអាចសម្រាកនៅភោជនាល័យដែលអ្នកភូមិរៀបចំឡើងតាម
បំណងរបស់ខ្លួន៕
KY LAN
-VOV