VOVWORLD_គិតតាំងពីពេលផ្សាយព័ត៌មានជាលើកដំបូងជាភាសា
អង់គ្លេសនិងបារាំងនាខែកញ្ញាឆ្នាំ១៩៤៥រហូតមកដល់សព្វថ្ងៃនេះកាណាល់
ផ្សាយជាភាសាបរទេស VOV5បានផលិតកម្មវិធីផ្សាយសំលេងជា១២ភាសា
រួមមានភាសាអង់គ្លេស បារាំង ខ្មែរ ជប៉ុន រុស្ស៊ី ចិនអាល្លឺម៉ង់ ថៃ ឡាវ ឥណ្ឌូនេស៊ី
អេស្ប៉ាញ និងភាសាវៀតណាម។ VOV5មានកម្មវិធីផ្សាយសំលេងដ៏សំបូរបែប
ដោយផ្ដល់ព័ត៌មានជូនមិត្តអ្នកស្ដាប់ជាជនបរទេសនិងជនវៀតណាមរស់នៅ
ឆ្ងាយពីមាតុភូមិ។ទន្ទឹមនឹងការផ្សាយសំលេង VOV5នៅមានគេហទំព័រ
vovworld.vnក្នុងគោលបំណងធ្វើឲ្យកាណាល់ផ្សាយជាភាសាបរទេស ក្លាយទៅ
ជាស្ពានតភ្ជាប់វៀតណាមជាមួយមិត្តភក្ដិអន្តរជាតិពិតប្រាកដ។
ចំពោះមិត្តអ្នកស្ដាប់ជាច្រើននាក់ដែលរស់នៅឆ្ងាយពីស្រុកទេសនោះកម្មវិធី
ផ្សាយសំលេង VOV5បានក្លាយទៅជាអាហារស្មារតីមិនអាចខ្វះបានឡើយ។លោក
Le Van Diep ជាអាណិកជនវៀតណាមមួយរូបរស់នៅប្រទេសរុស្ស៊ីបានឲ្យដឹងថា
“ នាពេលយប់ខ្ញុំតែងតែស្ដាប់កម្មវិធីផ្សាយសំលេងសំរាប់ជនរួមជាតិវៀត
ណាមនៅឯបរទេស។ បទភ្លេងនៃកម្មវិធីនិងសំលេងរបស់អ្នកអានបានធ្វើឲ្យខ្ញុំ
នឹករលឹកដល់ស្រុកកំណើតនិងមាតុភូមិយ៉ាងខ្លាំង”។
ក្រៅពីមិត្តអ្នកស្ដាប់ជាជនជាតិវៀតណាម នៅមានជនបរទេសជាច្រើនក៏
តាមដានស្ដាប់ការផ្សាយរបស់កាណាល់ផ្សាយជាភាសាបរទេស VOV5វិទ្យុសំលេង
វៀតណាមផងដែរ។លោកTrieu A Dong ជនជាតិចិនហើយបានស្ដាប់កម្មវិធី
ផ្សាយជាភាសាចិនអ ស់រយៈពេល២០ឆ្នាំកន្លងទៅបានសំណេះសំណាលថា
“ ខ្ញុំចូលចិត្តស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុសំលេងវៀតណាមណាស់ដោយសារ
នេះជាកាណាល់សំរាប់យើងខ្ញុំស្វែងយល់បន្ថែមអំពីវៀតណាម។តាមរយៈកម្មវិធី
ផ្សាយរបស់វិទ្យុសំលេងវៀតណាមយើងខ្ញុំអាចក្ដាប់បាននូវព័ត៌មាននិងសភាព
ការប្រទេសវៀតណាមរួមជាមួយវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិរ
បស់ប្រជាជនវៀតណាមទៀតផង”។
រីឯលោកJean – Marie Monplot ជនជាតិបារាំងបានចែករំលែកថា
“ជារៀងរាល់សប្ដាហ៍វិទ្យុសំលេងវៀតណាមមាននាទីបា្រស្រ័យជាមួយមិត្ត
អ្នកស្ដាប់គួរឲ្យទាក់ទាញណាស់។ ខ្ញុំចូលចិត្តស្ដាប់ផ្នែកព័ត៌មាននិងព្រឹតិ្តការ
នានានៅវៀតណាម។ កម្មវិធីផ្សាយបានជួយឲ្យខ្ញុំយល់ដឹងនូវការអភិវឌ្ឍន៍និង
ការធ្វើសមាហរណកម្មរបស់វៀតណាម”។
|
ការផលិតកម្មវិធីផ្សាយសំលេងជាភាសាខ្មែរនៅ VOV5 |
ដោយមានភារកិច្ចផ្សព្វផ្សាយព័ត៌មានជូនសហគមន៍ជនវៀតណាមរស់
នៅឆ្ងាយពីមាតុភូមិនោះកាណាល់ VOV5តែងតែស្វែងរកទិសដៅសមស្របនឹង
ការទទួលព័ត៌មានរបស់មិត្តអ្នកស្ដាប់។តាមលោកHoang Huongជាអ្នកកាសែត
ប្រធានការិយាល័យផ្សាយសំលេងសំរាប់ជនរួមជាតិវៀតណាមនៅឯបរទេសបាន
ឲ្យដឹងថា
“ ក្នុងគោលបំណងជួយឲ្យបងប្អូនអាណិកជនយល់ដឹងច្បាស់ពីសភាពការ
នៃប្រទេសជាតិគឺយើងខ្ញុំជ្រើសរើសព័ត៌មានលេចធ្លោបំផុតលើគ្រប់វិស័យដើម្បី
ផ្សាយជារៀងរាល់ថ្ងៃ។នោះគឺព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌សង្គម នយោបាយ
និងគោលនយោបាយស្រូបយកការវិនិយោគទុនពិបរទេសឬសភាពការអាណិកជន
វៀតណាមលើពិភពលោក ”។
ឧត្តមភាពរបស់កាណាល់ផ្សាយជាភាសាបរទេស VOV5គឺផ្សាយព័ត៌មានជា
១២ភាសា។ក្នុងនោះការបកប្រែមានលក្ខណៈដ៏សំខាន់សំរាប់ជនបរទេសក្ដាប់
បានខ្លឹមសារព័ត៌មាន។លោក Nguyen Tien Long នាយកកាណាល់ផ្សាយជាភាសា
បរទេស VOV5បានឲ្យដឹងថា
“ ចំពោះបញ្ហាខ្លឹមសារគឺយើងខ្ញុំកំណត់ថាត្រូវតែជ្រើសរើសព័ត៌មានឲ្យសម
ស្របនឹងមុខសញ្ញាមិត្តអ្នកស្ដាប់នីមួយៗ។មុននេះយើងខ្ញុំផ្សាយតាមរលកខ្លី
រលកមធ្យមនហើយថ្មីៗនេះគឺរលកFmនិងតាមអ៊ីនធឺណេត។ ការផ្សាយតាម
អ៊ីនធឺណេតបានជួយឲ្យការផ្សព្វផ្សាយព័ត៌មានទៅកាន់មិត្តអ្នកស្ដាប់បរទេស
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ”។
នាបច្ចុប្បន្ននេះ កាណាល់ផ្សាយជាភាសាបរទេស VOV5មានបន្ថែម
កាណាល់ផ្សាយភាសាអង់គ្លេស FM 24/7សំរាប់ជនបរទេសនៅវៀតណាមនិង
ជនវៀតណាមចេះភាសាអង់គ្លេសរួមជាមួយគេហទំព័រ vovworld.vn។ អស់រយៈ
ពេល៧១ឆ្នាំកន្លងទៅនេះ VOV5ជានិច្ចកាលផ្លាស់ប្ដូរថ្មីដើម្បីសក្ដិសមជាស្ពាន
តភ្ជាប់វៀតណាមជាមួយមិត្តភក្ដិអន្តរជាតិពិតប្រាកដ៕