កោះLy Son-ឋានសួត៍ទេសចរណ៍នាពេលអនាគត

Vovworld- កោះLy Sonលេចឡើង​នៅលើ​ផ្ទៃ​ទឹកសមុទ្រ ប្រហែល១០គីឡូមែត្រ
ក្រឡា។ កោះនេះ​មាន​ប្រជាជន​រស់​នៅ​តែ​២​ម៉ឺន​នាក់​។លើកោះមានកេរ្ត៍ដំណែល
ថ្នាក់ជាតិនោះគឺសាលាភូមិ An Haiនិងវត្ត Hang។ទន្ទឹមនឹងនោះនៅទីនេះបណ្តា
បុរាណវិទូក៍នៅបានរកឃើញស្លាក់ស្នាមនៃវប្បធម៌Sa Huynh ពី​២៥០០ដល់
៣០០០ឆ្នាំមុនសម័យកាលបច្ចុប្បន្ននេះផងដែរ។


            

កោះLy Son-ឋានសួត៍ទេសចរណ៍នាពេលអនាគត - ảnh 1
កោះLy Son(រូបថត​VNA)


លើកោះនៅមានវត្តអារាមទីសក្ការះចំនួន២៤កន្លែង  ជាពិសេអារាមAm Linh​ជា
ទីសក្ការះបណ្តាយុទ្ឋជននៃក្រុមជើងទឹក Hoang Saមុននេះ។លោកតាVo Hien Dat ជាអ្នកកោះ១រូបអោយដឹងថា៖អារាមAm Linhជាកន្លែងមកដល់របស់ភ្ញៀវទេសចរ
ស្ទើតែទាំងអស់។លោកអោយដឹងថា៖“ អារាមAm Linh បានមានពីយូរយារៗណាស់
មកហើយ។គេមិន ដឹងច្បាស់ថា៖ជីដូនជីតាយើងបានសាងសង់អារាមនេះតាំងពី
កាលពណាទេ។ក្នុងដំណាក់កាលអាណានិគមបារាំងគ្រប់គ្រង​ អារាមនេះត្រូវទម្លាក់
គ្រាប់បែកបំផ្លាញ ។ដល់ឆ្នាំ២០០៨​  រដ្ឋវៀតណាមបានវិនិយោគសាងសង់ឡើងវិញ។
ឥឡូវនេះវា​ក្លាយទៅជាកសិណសាក្សីនៃការប្រយុទ្ឋ។    “

​​​​​​​​​​​​            
                    

កោះLy Son-ឋានសួត៍ទេសចរណ៍នាពេលអនាគត - ảnh 2
ការប្រឡងទូកនៅកោះ Ly Son(រូបថត​VNA)
​​​​​​​​​​​​​​​​                   

កាលពីសតវត្សរ៍ទី១៧​ ប្រជាជនLy Son ច្រើនជំនាន់បានទៅប្រជុំកោះHoang​ Saដើម្បី
វាស់វែងគូផែនទី  ធ្វើអាជីវកម្មមច្ឆាផល សាងសង់វ​ត្តអារាមនិងលើកផ្ទាំងសិលាចារិត
អះអាងអធិបតេយ្យភាពតាមព្រះរាជសាររបស់ស្តេចរាជ្យកាល Nguyen។ដោយហេតុ
នេះLy Son ​ជាតំបន់ដី១មានកេរ្ត៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌និងកេរ្ត៍ដំណែលស្តីពី​
ប្រជុំកោះ HoangSa និងប្រជុំកោះ​ Truong Sa របស់វៀតណាមជាច្រើន។

ក្រៅពីកេរ្ត៍ដំណែលប្រវត្តិសាស្រ្តនានានោះ​​  សោភ័ណ្ឌភាពល្អស្អាតរបស់ កោះ Ly Son
គឺដោយសារត្រូវបានធម្មជាតិប្រទានអោយ។នោះគឺរូងភ្នំ Cau-រូងភ្នំ Co និងស្លាក់ស្នាម
នៃភ្លើងភ្នំដែលបានបញ្ឈប់សកម្មភាព។ល។លោក Tran​​ Ngoc Nguyen ​ប្រធានគណះ
កម្មាធិការប្រជាជនស្រុកកោះ Ly Sonអោយដឹងថា៖រដ្ឋអំណាចនិងមន្ទីវប្បធម៌ទេសចរ
ណ៍និងកីឡាQuang Ngai​​​​  បានឆ្លៀតយកប្រៀបខ្លាំងធម្មជាតិទាំងនេះ ក្នុងការពង្រីក
ទេសចរណ៍សមុទ្រគ្រប់ប្រភេទ។ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើនជាង
ទៀត​​Ly Son  ត្រូវបង្កើនការវិនិយោគ  ពង្រីកភោជនីយដ្ឋាន សណ្ឋាគារ​​  ប្រព័ន្ឋផ្លូវ
គមនាគម​​  ជាពិសេសគឺការងារជួសជុលកែលំអកេរ្ត៍ដំណែលប្រវត្តិសាស្រ្តនិងបង្កើន
ការផ្សព្វផ្សាយអំពីសក្តានុភាពទេសចរណ៍នៃកោះលើមធ្យោបាយឃោសនាមហាជន
ទៀតផង។ លោក Tran​​ Ngoc​ Nguyen ​អោយដឹងថា៖“ រដ្ឋអំណាចស្រុកបានផ្សព្វផ្សាយ
និងអំពាវនាវឲ្យក្រុមហ៊ុនមួយចំនួនបើកមណ្ឌលទេសចរណ៍បរិស្ថានផ្កាថ្ម។ខេត្តបាន
បញ្ជាណែនាំស្រុកនិងផ្នែកវប្បធម៌ទេសចរណ៍បង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍សំរាប់
ស្រុក។នោះជាមូលដ្ឋានដំបូងសំរាប់ស្រុកធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព៏ន្ឋនៅ
ស្រុក   និងបង្កើតចំណុចពិសេសដោយ​ឡែកសំរាប់ផ្នែកទេសចរណ៍ Ly Son។”

​​​​​​​​​​​                   

កោះLy Son-ឋានសួត៍ទេសចរណ៍នាពេលអនាគត - ảnh 3
ភ្ញៀវទេសចរបរទេសនៅកោះLy Son (រូបថត​VNA)

ក្នុងប៉ុន្មានឆ្នាំជិតៗនេះសកម្មភាពទេសចរណ៍នៅកោះLy Sonមានភាពអ៊ូអរដោយសារ
ការធ្វើដំណើរទៅមកជាមួយដីគោកមានភាពងាយស្រួល។ស​ក្តានុភាពទេសចរណ៍ដ៍ធំធេង
របស់ Ly Son បាននិងកំពុងឆ្លៀតយកដើម្បីអភិវឌ្ឍន៍អោយខ្លាំងក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ