កន្លែងចាប់ផ្ដើមកសាងបុព្វហេតុរបស់រាជវង្សានុវង្ស Tran
LAN ANH -  
(VOV) /  
VOVWORLD_ភូមិTam Duongចំណុះឃុំ Tien Duc ស្រុកHung Haខេត្ត Thai Binh
ភាគខាងជើងវៀតណាម ជាតំបន់ដ៏ពិសិដ្ឋហើយក៍ជាកន្លែងចាប់ផ្ដើមកសាងបុព្វ
ហេតុរបស់រាជវង្សានុវង្ស Tran( ១២២៦-១៤០០ )ផងដែរ។ ជារៀងរាល់ឆ្នាំភ្ញៀវទេសចរ
ពីគ្រប់ទិសទីបានមកកាន់ទឹកដីនេះដើម្បីទស្សនាប្រជុំកេរិ៍្តតំណែលវិហារប្រាសាទ ប្រាំង្គ
តម្កល់សពរបស់បណ្ដាស្ដេចក្នុងរាជវង្សានុវង្ស Tran។
|
កន្លែងចាប់ផ្ដើមកសាងបុព្វហេតុរបស់រាជវង្សានុវង្ស Tran |
ភូមិTam Duongមុននេះមានឈ្មោះ Thai Duongហើយមានទីតាំងនៅកណ្ដាលឃុំ
Tien Duc។ កេរិ៍្តតំណែលរាជវង្សានុវង្ស TranនៅភូមិTam Duongមានស្លាកស្នាមប្រវតិ្ត
សាស្រ្តផ្សាភ្ជាប់ជាមួយរជ្ជកាល Tranរួមមានស្ដេច Tran Thai Tong Tran Thanh Tong
Tran Nhan Tong និងបណ្ដាមេទ័ពឆ្នើម Tran Thu Do Tran Hung Dao និងTran
Quang Khai។ ស្ដីពីប្រវតិ្តសាស្រ្តទកដីពិសិដ្ឋនេះ លោក Nguyen Van Bon អនុប្រធាន
គណៈកម្មការគ្រប់គ្រងកេរិ៍្តតំណែលប្រាសាទTran បានឲ្យដឹងថា៖
“ ប្រទេសមានមាតាបិតាជាតិ រីឯខេត្តមានតំបន់ដ(ពិសិដ្ឋ។ប្រជាជនខេត្ត
Thai Binhនិងស្រុកHung Haចាត់ទុកភូមិTam Duongជាតំបន់ពិសិដ្ឋរបស់ខេត្ត។ ប្រ
ជាពលរដ្ឋពីគ្រប់ទិសទីតែងតែមកទស្សនាតំបន់នេះយ៉ាងច្រើនកុះករ។តាមរយៈ
នោះគេយល់ថានៅតំបន់យើងខ្ញុំមានដីពិសិដ្ឋ ដោយមានផ្នូររបស់ស្ដេច Tranគ្រប់
ជំនាន់រាប់ទាំងព្រះមហាក្សត្រត្រីយានីនិងរាជបុត្រីនានាទៀតផង។ ប្រជាជនក៏តែង
តែអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធរាជវង្សានុវង្ស Tranនៅទីនេះផងដែរ”។
\
|
កន្លែងចាប់ផ្ដើមកសាងបុព្វហេតុរបស់រាជវង្សានុវង្ស Tran |
នៅលើដីមានផ្ទៃ៥០០០ម៉ែត្រក្រឡាវិហារបណ្ដាស្ដេចTranនិងព្រះ Tran Hung Dao
ត្រូវបានកសាងយ៉ាងប្រណិតដោយមានទីតាំងនៅកណ្ដាលឃុំ Tien Duc។ នៅទីនេះមាន
ទីសក្ការបូជាបណ្ដាស្ដេច Tran ទីសក្ការបូជាព្រះ Tran Hung Dao និងធ្នូររបស់ស្ដេច Tran
Thai Tong Tran Thanh Tong និងTran Nhan Tong។ ក្រៅពីនោះនៅមានទីធ្លាធំៗសំ
រាប់ប្រជាជនធ្វើបុណ្យទានទៀតផង។
ពិធីបុណ្យវិហារស្ដេច Tran នៅភូមិTam Duongខេត្ត Thai Binhត្រូវបានរៀបចំ
ឡើងនាខែមិគសិរជារៀងរាល់ឆ្នាំ។ ប្រជាជនក្នុងទូទាំងប្រទេសមកនេះចូលរួមពិធី
បុណ្យរួមជាមួយការលេងល្បែងប្រជាប្រិយដូចជាការដង្ហែរគ្រែស្នែង បោកចំបាប់
បង្ហោះខ្លែង ធ្វើម្ហូបពីសាច់ត្រីជាដើម។ នាថ្ងៃ១រោចនិងថ្ងៃសីលជារៀងរាល់ខែ អ្នក
ភូមិTam Duongតែងតែមកអុជធូបនៅវិហារស្ដេច Tranនេះ។ លោកស្រី Tran Thi Tham
នៅភូមិTam Duongបានឲ្យដឹងថា៖
“ នាយប់ថ្ងៃ១រោចនិងថ្ងៃសិលបរិយាកាសនៅទីនេះសប្បាយអ៊ូអរដូចមានបុណ្យ
ទាន។នៅពេលថ្ងៃ ប្រជាពលរដ្ឋទៅធ្វើការហើយដល់ពេលយប់ទើបមកអុជធូប។អាចារ្យ
មកធ្វើបុណ្យឲ្យអ្នកភូមិហើយបួងសួងឲ្យគ្រួសារគ្រប់គ្នា។ ប្រជាជនក្នុងភូមិពិសេសគឺ
អ្នកចាស់ជរាសប្បាយរីករាយណាស់”។
អស់រយៈពេល៨សតវត្សបានកន្លងផុតទៅ ផ្នូរនិងវិហារស្ដេច Tranត្រូវបានប្រ
ជាជនខេត្ត Thai Binhថែរក្សាយ៉ាងផ្ចិតផ្ចង់។ ពេលមានពិធីបុណ្យម្ដងៗ ភ្ញៀវរាប់ហ្មឺន
នាក់ពីគ្រប់ទិសទីមកកាន់ទីនេះដើម្បីអុជធូបគោរពវិញ្ញាណក្ខ័ន្ធនិងសំដែងនូវការដឹង
គុណស្ដេច Tranគ្រប់ជំនាន់ដែលមានគុណូបការដ៏ធំធេងក្នុងការកសាងនិងការពារ
ប្រទេសជាតិ៕
LAN ANH
-VOV