កន្លែងដែលរក្សាទុកអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិវៀតណាម

​​​​​​​​​​​​           

កន្លែងដែលរក្សាទុកអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិវៀតណាម - ảnh 1
រូបថVNA

Vovworld-សារមន្ទីជាតិវិទ្យាវៀតណាមគឺស្ថិតនៅវិថី Nguyen Van Huyenមានចម្ងាយ
ពីមជ្ឈមណ្ឌលក្រុងហាណូយប្រមាណ៨គីឡូម៉ែត្រ។កាលពីបង្កើតនាឆ្នាំ១៩៩៧មក​  សារមន្ទីក្លាយទៅជាកន្លែងមកដល់គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរនៅក្នុងនិង
ក្រៅប្រទេស។វត្ថុនានាដែលបានដាក់តាំងបង្ហាញនៅទីនេះឆ្លុះបញ្ចាំងបានគ្រប់ជ្រុង
ជ្រោយនៃវប្បធម៌រូបីរ៍និងអរូបីរ៍ក៍ដូចជាចំណុចលេចធ្លោនៃជីវភាពរស់នៅរបស់ប្រជាជន
វៀតណាម។តាមបណ្ដិតLuu Hung  នាយករងសារមន្ទីថា៖នេះជាមោទនភាព១ខណះ
ដែលសារមន្ទីផ្សេងៗមិនទទួលបានការទាក់ទាញភ្ញៀវទេសចរមកទស្សនា។លោកអោយ
ដឹងថែមទៀតថា ៖   ពេលចាប់បដិសន្ឋិសារមន្ទីជាតិវិទ្យាវៀតណាមជួបប្រទះនឹងការសាក
ល្បងធំ១គឺធ្វើសកម្មភាពក្នុងកាលះទេសះដែលសារមន្ទីជាច្រើនមិនទទួលបានភ្ញៀវមក
ទស្សនានិងមិនពង្រីកបានប្រសិទ្ឋភាពរបស់ខ្លួនទេ។សារមន្ទីបានធ្វើសកម្មភាពផងនិង
ផ្លាស់ប្តូរថ្មីសកម្មភាពផង។    “

​​​​​​​​​​​​​​​​​             

             
កន្លែងដែលរក្សាទុកអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិវៀតណាម - ảnh 2
រូបថVNA

មណ្ឌលតាំងបង្ហាញត្រូវបានកសាងជារាងស្គរសំរិទ្ឋលើផ្ទៃដីប្រមាណ២៥០០ម៉ែត្រក្រឡា
។​នៅសារមន្ទីមានសម្រាំងស្តីពីជនជាតិវៀតណាមទាំង៥៤ដូចជា​​ ជនជាតិ Kinh-ជនជាតិ
Thai-ជនជាតិE de-ជនជាតិ​ខ្មែរជាដើម។សាមន្ទីរក្សាទុក តាំងបង្ហាញ​វត្ថុវប្បធម៌ និង
ឯកសាររបស់ ជនជាតិវៀតណាមទាំង៥៤។វ​ត្ថុតាងទាំងនេះត្រូវបានដាក់ តាំងបង្ហាញ
តាមប្រធានបទនៃជនជាតិនិមួយៗ​អំពីវប្បធម៌   ជីវភាព  ឧបករណ៍ប្រើប្រាស់ឧបករណ៍
ភ្លេង។ល។អ្នកមគ្គុទេស១នាក់អោយដឹងថា៖ “នៅប្រទេសវៀតណាមមានជនជាតិទាំង​៥៤ដែលបានចែកជាក្រុម ភាសាចំនួន១១​ដែលក្នុងនោះមាន ក្រុម ភាសាViet- ក្រុម
ភាសាMuong-ក្រុម ភាសាThai-ក្រុម ភាសាខ្មែរក្រុម ភាសាTayនិងក្រុម ភាសាNung ។ល។
ក្រុម ភាសានិមួយៗមានចំណុចវប្បធម៌ពិសេសរៀងៗខ្លួន។   “

                    

កន្លែងដែលរក្សាទុកអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិវៀតណាម - ảnh 3
រូបភាពផ្ទះរបស់ជនរួមជាតិ Cham នៅសារមន្ទីជាតិវិទ្យាវៀតណាម
រូបថVNA

ភ្ញៀវទេសចរអង់គ្លេស១នាក់មានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលបានទស្សនាឧបករណ៍
នេសាទធម្មតារបស់ជនវៀតណាមដែលបានដាក់តាំងបង្ហាញនៅទីនេះ។បងចែករំលែក
ថា៖  “   យើង មើលឃើញ ជនខ្លះៗជិះកង់ដឹកសំណាញ់នេសាទជនខ្លះទៀតប្រើសំណាញ់
ទៅនេសាទ។យើងខ្ញុំចង់ស្វែងយល់របៀប​នេសាទត្រីរបស់ពួកគេពីខែមិថុនាដល់ខែកញ្ញា។ “

ដោយរបៀបតាំងបង្ហាញវត្ថុតាងប្រកបដោយលក្ខណះវិទ្យាសាសស្រ្តរួមជាមួយការរៀបចំ
សកម្មភាពដ៍សម្បូបែបដូច​ជាការសំដែងតុក្តាទឹកនិងបុណ្យទាននានាបានបង្កើតអារម្មណ៍
ចំឡែកថ្មីដល់ទស្សនិកជន។បងស្រីLuong Ngoc Huong ជាជន១នាក់ដែលមកទស្សនា
សារមន្ទីជាច្រើនលើកជាច្រើនសារអោយដឹងថា៖“ នៅទីនេះខ្ញុំរៀនបានចំណេះដឹងជាច្រើន
អំពីស្ថាបត្យកម្ម របៀបរស់នៅនៃបណ្តាជនជាតិ។តាមរយះកម្មវិធីពិសេស ខ្ញុំយល់បាន
ទំនៀមទំលាប់  ដែល មិនធ្លាប់ដឹង។    “

​​​​​​​​​​​​​                  

កន្លែងដែលរក្សាទុកអត្តសញ្ញាណវប្បធម៌នៃ បណ្តាជនជាតិវៀតណាម - ảnh 4
រូបថVNA

ក្នុងរយះពេល៦ខែដើមឆ្នាំ២០១៣នេះមនុស្សប្រមាណ២សែន៥ម៉ឺននាក់បានមកទស្សនា
សារមន្ទី​​  កើន៦%បើប្រៀបធៀបនឹងរយះពេលដូចគ្នាពីឆ្នាំ២០១២។ភ្ញៀវទេសចរជាច្រើន
បាន​សំដែងការពេញចិត្តហើយពិគ្រោះយោបល់សំរាប់ភ្ញៀវទេសចរផ្សេងទៀតគួរមក
ទស្សនាសារមន្ទីជនជាតិវិទ្យាក្នុងទួរទេសចរណ៍របស់ខ្លួននៅក្រុងហាណូយទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ