កន្លែងរក្សាទុកនូវវណ្ណះកម្មសិល្បះគំរូ
TO TUAN -  
(Vovworld) /  
Vovworld-នាសព្វថ្ងៃ សារមន្ទីរវិចិត្រសិល្បះវៀតណាមមានទំហំប្រមាណជាង៤ពាន់៧រយម៉ែត្រក្រឡានិងជាកន្លែងដែលតម្កល់ទុកថែរក្សា វណ្ណះកម្មសិល្បះ
មិនអាចគិតថ្លៃ តាំងពីសម័យ បុរេប្រវត្តិសាស្រ្តមក ជាង២ម៉ឺនវត្ថុបុរាណ។ នោះ
ជាវណ្ណកម្មគំរូនៃរាជកាល Ly- រាជកាលTran(សតវត្សរ៍ទី១១-ទី១៥)វណ្ណកម្ម
ចម្លាក់ Cham Pa និងរូបសំណាក់ធ្វើពីឈើនៅវត្តអារាមនានាទៀតផង។ជា
ពិសេស រូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីម១ពាន់ភ្នែក១ពាន់ដៃដែលបានដាក់តាំង
នៅបន្ទប់តាំងបង្ហាញនៅទីលានធំត្រូវបានចាត់ទុកជាកំពូលនៃសិល្បះឈើចម្លាក់
វៀតណាម។នៅ ទីនេះក៏ដាក់តាំងគំនូរប្រជាប្រិយ៍ឈើចម្លាក់Dong Ho-គំនូរប្រជា
ប្រិយ៍Hang Trongនិងវណ្ណកម្មវិចិត្រកម្មក្នុងដំណាក់កាលប្រវត្តិសាស្រ្តផ្សេងៗរបស់
ប្រទេសជាតិផងដែរ។Nguyen VanPhong ទស្សនិកជន១នាក់ចែករំលែកថា៖“ វត្ថុ
តាងនៅទីនេះគឺសម្បុបែបណាស់។ខ្ញុំចូលចិត្តក្បាច់ក្រឡោតនិងគំនូរចម្លាក់បុរាណ
នៅទីនេះណាស់។ដើម្បីធ្វើបានវណ្ណកម្មដូច្នេះជនបុរាណត្រូវតែមានការប៉ិនប្រសប់
ជាពិតប្រាកដ។ “
|
គំនូររបស់វិចិត្រករ To Ngoc Van |
បន្ទប់ដាក់តាំងបង្ហាញវណ្ណកម្មរបស់បណ្តាវិត្រករដែលបញ្ចប់ការសិក្សានៅសាលា
ជាន់ខ្ពស់វិចិត្រកម្មឥណ្ឌូចិនទាក់ទាញទស្សនិកជនមកទស្សនាជាច្រើនកុះករជានិច្ច។នោះជាវណ្ណកម្មវិចិត្រកម្ម គំនូរព្រែ គំនូរខ្មុកម្រាក់គំរូរបស់បណ្តសវិចិត្រករល្បីឈ្មោះ
ដូចជា៖ Nguyen Gia Tri-Nguyen Tu Nghiem-To Ngoc Van-Tran Van Can។ល។
លោកស្រី Dao Minh Nguyetកម្មាភិបាលការិយាល័យដាក់បង្ហាញអប់រំនៃសារមន្ទីរ
វិចិត្រសិល្បះវៀតណាមអោដឹងថា៖“ បន្ទប់តាំងបង្ហាញវណ្ណកម្មវិចិត្រកម្មបុរាណនិង
វណ្ណកម្មចម្លាក់បុរាណទាក់ទាញភ្ញៀវមកស្វែងយល់ជាច្រើនកុះករ។ជាពិសេសភ្ញៀវ
បរទេសចូលចិត្តមកទស្សនាវណ្ណកម្មខ្មុកម្រាក់។នេះជាវណ្ណកម្មវិចិត្រកម្មពិសេសដែល
មានតែនៅវៀតណាមប៉ុណ្ណោះ។ “
|
វត្ថុបុរាណនៅសារមន្ទីរ(រូបថតVNA) |
ក្នុងបំណងទាក់ទាញមហាជន កាលពីឆ្នាំ២០០២មក សារមន្ទីបានបើកបន្ថែមបន្ទប់រក
ឃើញ។ទីនេះទស្សនិកជនជាសិស្សានុសិស្សនិងនិស្សិតអាចចូលមើលដោយមិនគិត
ប្រាក់។នាយកមន្ទីរវិចិត្រសិល្បះវៀតណាមលោកPham Van Tienអោយដឹងថា៖“ មុននេះ
សារមន្ទីជាទីកន្លែងសំរាប់មុខសញ្ញាមួយចំនួនមកស្វែងយល់ស្រាវជ្រាវតែប៉ុណ្ណោះ។នា
បច្ចុប្បន្ន តាមត្រិះរិះថ្មីលើសកលលោកសារមន្ទីរ វិចិត្រសិល្បះវៀតណាមបានបើកទ្វា
ទទួលមហាជនមកទស្សនា។ សារមន្ទីរ មិនត្រឹមតែជាកន្លែងមកស្រាវជ្រាវសិក្សារៀន
សូត្រប៉ុណ្ណោះទេថែមទាំងជាកន្លែងមកលេងកំសាន្តសំរាប់មុខសញ្ញាមួយចំនួនទៀតផង។“
នាបច្ចុប្បន្ននេះប្រព័ន្ឋតាំងបង្ហាញនៅសារមន្ទីត្រូវបានសុក្រិតនិងបង្កើតភាពថ្មីថ្មោងតទៅ
ទៀតដោយការសាងសង់បន្ទប់សោត្សទស្សន៍ទំនើបជួយទស្សនិកជនយល់បន្ថែមសកម្ម
ភាពនៃសារមន្ទីរ។ដោយការខំប្រឹងប្រែងនានាពោលខាងលើសារមន្ទីរវិចិត្រសិល្បះវៀត
ណាមបន្តអះអាងជាទីកន្លែងមកគួរឲ្យទាក់ទាញចំពោះភ្ញៀវនៅក្នុងប្រទេសនិងមិត្តភក្តិ
អន្តរជាតិទៀតផង៕
TO TUAN
-Vovworld