VINH PHONG -  
(VOVWORLD) /  
Vovworld-ស្ថិតនៅឃុំ Vinh Tien និងឃុំ Vinh Long ស្រុក Vinh Loc ខែត្រ
Thanh Hoa(ភាគកណ្តាលវៀតណាម) កំពែងរាជ្ជកាលស្តេច Hoមានចម្ងាយ
ពីរដ្ឋធានាហាណូយប្រមាណ១៥០គីឡូមែត្រ។កំពែងរាជ្ជកាលស្តេច Ho ជាកំពែងតែមួយគត់នៅវៀតណាមត្រូវបានសាងពីថ្ម។ដើម្បីត្រៀមរៀបចំឲ្យ
ការបរយុទ្ឋប្រឆាំងនឹងពូកខ្មាំងសត្រូវឈ្លានពានMing នាឆ្នាំ១៣៩៧ ស្តេច
Ho Quy Lyបានទ្រង់អោយកសាងកំពែងដោយថ្ម១នៅភូមិ An Ton ស្រុក
Vinh Loc ដែលមានចម្ងាយពីទីក្រុងThanh Hoaប្រមាណ៥០គិឡូមែត្រប៉ែក
ខាងលិច។កំពែងនេះមានច្រើនឈ្មោះដូចជាកំពែង Yen Ton កំពែង Tay Do
កំពែងTay Giaiជាដើម។ប៉ុន្តែប្រជាជនជានិច្ចកាលហៅថាកំពែងរាជ្ជកាល
ស្តេច Ho ។កំពែងនេះមានរាងបួនជ្រុងប្រវែងដោយមានបណ្តោយ
៩០០មែត្រទទឹង៧០០មែត្រកគពស់មធ្យមបី៥ដល់៦មែត្រ។
|
កំពែងរាជ្ជកាលស្តេច Ho(Internet). |
បរិមាណថ្មដែលបានប្រើប្រាស់សាងសង់កំពែងគឺ២ម៉ឺនមែត្រគិបប្រការ
ពិសេសគឺបន្ទះថ្មធ្ងន់រាប់តោននេះត្រូវបានរៀបដាក់លើគ្នាតែគ្មានធាតុ
ជាប់ណា១ឡើយទោះបីជាឆ្លងកាត់វិបតរិតនៃប្រវត្តិសាស្រ្តក៍ដោយក៍ប្រព័ន្ឋ
ជញ្ជាំងកំពែងនៅបានអភិរក្សស្ទើតែទាំងស្រុង។លោក Pham Van Chayជាអ្នក
ស្រាវជ្រាវ១រូបអំពី កំពែង រាជ្ជកាលស្តេច Ho អោយដឹងថា“ ពេលកសាង
បុប្វបុរសមានទស្សនាទានសាងសង់កំពែងបែទៅទិសកំណើត។ពោលគឺ
ផ្ទាំងថ្មមានបណ្តោយ៥មែត្រ។នេះជានិមិត្តរូបឲ្យការកើតចាស់ជំងឺការស្លាប់និង
ការកើត។ផ្ទាំងថ្មទី១កំពស់១,១ម៉ែត្រ-ទី២ កំពស់០,៩៥ ម៉ែត្រ ទី៣ប្រមាណ០,៧៥ ម៉ែត្រនិងទី៤ប្រវែង០,៣៥ ម៉ែត្រ“។កំពែង រាជ្ជកាលស្តេច Ho មានក្លោងទ្វាចំនួន៤ដែលបានកសាងបែទៅទិសខាងកើត-លិច-ត្បូងនិងជើង។ក្លោងទ្វាទាំង៤នេះ
ត្រូវបានសាងឡើងដាយមានដំបូលជាវ៉ូតតាមការកត់ចំណាំថានៅក្នុងកំពែងមាន
សំណង់ជាច្រើនត្រូវបានកសាងឡើងដូចជាវិមាន Hoang Nguyen វិាមានDien Tho
(ព្រះរាជដំណាក់របស់ស្តេច Ho Quy Ly)វត្តអារាម Thai Mieu ជាដើម។នាដើម
សតវត្សន៍ទី២០ អ្នកស្រាវជ្រាវ១រូបអំពីវប្បធម៏ឥណ្ដូចិនសញ្ចាតិបារាំង L.Bezacier
បានពិនិត្យអំពី កំពែងរាជ្ជកាលស្តេច Ho ថានេះជាវណ្ណកម្ម១ក្នុងចំណោមវណ្ណកម្ម
ល្អបំផុតនៃខឿនស្ថាបត្យកម្មវៀតណាម។
|
ក្លោងទ្វា១នៃកំពែង រាជ្ជកាលស្តេច Ho (internet). |
ស្តីពីតំលៃនៃកេរ្តិ៍តំណែល កំពែង រាជ្ជកាលស្តេច Ho អនុប្រធានគណះកម្មាធិការ
ប្រជាជនខេត្ត Thanh Hoa លោក Vuong Van Vietបានអោយដឹងថា” តំលៃលេចធ្លោ
បំផុតនៃ កំពែង រាជ្ជកាលស្តេច Ho គឺទោះបីជាឆ្លងកាត់ពេលវេលាជាង៦០០ឆ្នាំក៍
ដោយក៍រាជធានីបុរាណនេះនៅគង់វង់។ទី២គឺកេរ្តិ៍តំណែលជាការផលាស់ប្តូរនៃ
បណ្តាខឿនវប្បធម៏។ពិសេសគឺឥទ្ឋិពលនៃវប្បធម៏ចិននិងបណ្តាសាសនាទៀតផង។ទី៣គឺបច្ចេទេសសាងសង់កំពែងរបស់ដូនតាយើង “។
មកដល់កំពែង រាជ្ជកាលស្តេច Hoផ្ញៀវទេសចរនឹងត្រូវបានគយគន់បណ្តាវត្ថុតាង
ទាក់ទិនដល់រាជ្ជកាលស្តេច Hoដូចជាវត្ថុធាតិដើមធ្វើពីអិដ្ឋដុតដាយមានក្បូក្បាច
ប្រណីតដូជាក្បឿងជារាងក្បាលដាវក្បាលសត្វនាគជាដើមដែលបានប្រើតុបតែងជ្រុង
ដំបូលនៃវិមាននានាក្នុងរាជ្ជកាលស្តេច Ho៕
VINH PHONG
-VOVWORLD