កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រព្រៃឈើភូមិ Nhot នៅខេត្ត Son La
(VOVWORLD) - កេរ្កិ៍ដំណែលប្រវត្តិសាស្ត្រព្រៃឈើភូមិ Nhot ស្ថិតនៅឃុំ Gia Phu ស្រុក Phu Yen ខេត្ត Son La មានផ្ទៃដីជាង ៣០០ ហិកតា។ កេរ្កិ៍ដំណែល នេះរួមមានតំបន់ព្រៃឈើភូមិ Nhot និងទីសក្ការៈបូជាលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ តំបន់ព្រៃឈើភូមិ Nhot ត្រូវបានទទួលស្គាល់ជាកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្តនាថ្ងៃទី ៤ ខែមីនា ឆ្នាំ២០០៨។
ព្រៃឈើភូមិ Nhot (រូបថត៖ sonla.gov.vn) |
Phu Yen គឺជាភូមិសាស្ត្រដ៏សំខាន់មួយដែលមានផ្លូវផ្សាភ្ជាប់ជាមួយតំបន់បដិវត្តន៍ Viet Bac។ ព្រៃឈើ Nhot គឺជាអាស័យដ្ឋានមួយក្នុងខ្សែផ្លូវដ៏សំខាន់ក្នុងអំឡុងយុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤ ស្ថិតលើភូមិសាស្ត្រខេត្ត Son La។ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៥៤ លោកនាយឧត្តមសេនីយ Vo Nguyen Giap បានដឹកនាំកងទ័ពជាច្រើនក្រុមបានធ្វើដំណើរទៅកាន់សមរភូមិ Dien Bien Phu ។ ក្រុមកងព័ពបានឆ្លងកាត់កំពង់ចម្លង Binh Ca និងខ្នងភ្នំ Khe ទៅកាន់ភូមិសាស្ត្រខេត្ត Phu Yen ហើយបានបង្អង់ដំណើរនៅព្រៃឈើក្នុងភូមិ Nhon ។ ក្រោយពីជ័យជំនះ Dien Bien Phu “ដ៏ភ្លូកទឹកភ្លូកដី” គឺជាសញ្ញាសម្គាល់ដ៏ត្រចះត្រចង់ក្នុងសតវត្សរ៍ទី ២០ របស់ប្រជាជាតិវៀតណាម។ ដើម្បីតបស្នងសងគុណចំពោះគុណបំណាច់ដ៏ធំធេងរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ ប្រជាជនក្នុងតំបន់បានដាក់ឈ្មោះ ឲ្យតំបន់ព្រៃនេះដោយផ្សារភ្ជាប់ជាមួយមនោសញ្ចេតនាដូចជា “ព្រៃលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap” “ព្រៃលោកតា Giap” “ព្រៃលោកឧត្តមសេនីយ៍ Giap” ។ លោក Hoang Van Hoi អ្នកភូមិម្នាក់បានឲ្យដឹងថា៖ “មណ្ឌលកេរ្កិ៍ដំណែលលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ពិតជា ស្រស់ស្អាត ហើយរដ្ឋបានសាងសង់ទីគោរពសក្ការៈបូជាលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap យ៉ាងធំទូលាយ។ កាលពីមុន លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងកងទ័ពធ្លាប់រស់នៅ និងចូលរួមយុទ្ធនាការ Dien Bien Phu ដោយផ្ទាល់នៅទីនេះផងដែរ”។
តំបន់ព្រៃឈើលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap មានប្រព័ន្ធរុក្ខជាតិ និងសត្វសម្បូរបែប ហើយព្រៃត្រូវបានអភិរក្សនៅគង់វង្សដដែល។ នេះក៏ជាអាស័យដ្ឋានក្រហមមួយនៃការអប់រំប្រពៃណីបដិវត្តន៍ សម្រាប់យុវជនជំនាន់ក្រោយ។ លោក Dinh Manh Khuyen អ្នកភូមិម្នាក់ដែលរស់នៅក្បែរព្រៃឈើបាននិយាយថា៖ “ចាប់តាំងពីឆ្នាំ ១៩៩៣ មកគ្រួសារខ្ញុំបានរស់នៅក្នុងព្រៃនេះ ដើម្បីមើលថែ និងការពារព្រៃ។ អ្នកភូមិស្រុកនៅទីនេះមិនត្រឹមតែមានទំនួលខុសត្រូវខ្ពស់ក្នុងការការពារព្រៃឈើប៉ុណ្ណោះទេ ថែមទាំងចាត់ទុកទីនេះគឺជាព្រៃដ៏ពិសិដ្ឋ និងដើម្បីថែរក្សាប្រភពទឹកស្អាត និងបរិស្ថានបៃតងសម្រាប់អ្នកភូមិទៀតផង។ ក្នុងព្រៃមានដើមឈើធំៗ និងផ្កាច្រើនប្រភេទ។ នានិទាឃរដូវលឺសំលេងចាបយំល្វើយៗប្រប្រដូចជាបទភ្លេងដ៏ពិរោះនៅក្នុងព្រៃ។ ក្នុងនិទាឃដូវ ផ្ដាបានរីកស្គុះស្គាយ ហើយភ្ញៀវទេសចរអាចមកថតរូបយ៉ាងស្រស់ស្អាតនៅទីនេះ”។
លេចធ្លោនៅក្នុងព្រៃគឺជាវិហារសក្ការៈបូជាលោកឧត្តមសេនីយ៍ Vo Nguyen Giap ។ វិហារសក្ការៈបូជាស្ថិតនៅទីតាំងខ្ពស់បំផុតក្នុងមណ្ឌលកេរ្កិ៍ដំណែលព្រៃ។ មណ្ឌលវិហារសក្ការៈបូជា លោកឧត្តមសេនីយ៍ Vo Nguyen Giap មានទំហំជាង ៨០០០ ម៉ែត្រការ៉េជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងពេញលេញ ដូចជាវិហារ ប្រព័ន្ធភ្លើងបំភ្លឺ ស្ពាន ផ្កា រុក្ខជាតិលំអរ ចំណតរថយន្ត មណ្ឌលសេវាកម្ម មជ្ឈមណ្ឌលតាំងបង្ហាញ ឧទ្ទេសនាមផលិតផល និងសម្ភារៈមួយចំនួនទៀត។ ចំណែកឯវិហារសក្ការៈបូជា លោកឧត្តមសេនីយ៍ Vo Nguyen Giap មានទំហំ ១៥០ ម៉ែត្រការ៉េ ក្នុងនោះមានអាសនៈសក្ការៈបូជាលោកឧត្តមសេនីយ៍ Vo Nguyen Giap និងលោកប្រធានហូជីមិញនៅចំកណ្ដាល។ ផ្នែកខាងស្តាំជាទីសក្ការៈបូជាមេទ័ព ហើយផ្នែកខាងឆ្វេងជាទីសក្ការៈបូជាកងទ័ពដែលបានពលីជីវិត។ លោក Mui Van Ly កម្មាភិបាលគណៈគ្រប់គ្រងវិហារសក្ការៈបូជាលោកឧត្តមសេនីយ៍ Vo Nguyen Giap បានឲ្យដឹងថា៖ “វិហារសក្ការៈបូជាត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ២០២០ ហើយត្រូវបានរៀបចំ សម្ពោធដំណាក់កាលទី ១ នាថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ និងដំណាក់កាលទី ២ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ដោយទាក់ទាញបានការចូលរួមរបស់ប្រជាជនយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរបានវាយតម្លៃខ្ពស់ចំពោះសណ្ឋានដី និងទីតាំងនៃគោលដៅនេះ។ ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានដឹកនាំកងទ័ពពី Nghia Lo ឆ្លងកាត់ខ្នងភ្នំ Lung Lo មកបង្អង់ដំណើរនៅទីនេះផងដែរ”។
វិហារសក្ការៈបូជាលោកឧត្តមសេនីយ៍ Vo Nguyen Giap គឺជាទីកន្លែងថែរក្សាវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃ ហើយជាគោលដៅទេសចរណ៍ខាងវិញ្ញាណ ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ស្វែងយល់។ នេះក៏ជាទីកន្លែងទទួលស្វាគមន៍ក្រុមភ្ញៀវមកពីគ្រប់ទិសទី ដែលអញ្ជើញមកមូលដ្ឋានបំពេញការងារ និងទស្សនា។
ទីគោរពសក្ការៈបូជាលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថត៖ កាសែត Son La) |
ខេត្ត Son La បានប្រគល់ការងារឲ្យស្រុក Phu Yen អនុវត្តន៍គម្រោងការពារព្រៃឈើ ជួសជុលកែលម្អឡើងវិញ និងពង្រីកតម្លៃនៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រតស៊ូប្រឆាំងពួកអាណានិគមន៍បារាំងនៅព្រៃភូមិ Nhot ឃុំ Gia Phu។ ការជួសជុល កែលម្អ និងពង្រីកតម្លៃកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រព្រៃភូមិ Nhot គឺជាសកម្មភាពដ៏មានអត្ថន័យ ដោយបានបង្ហាញពីគុណធម៌ “ផឹកទឹក នឹកដល់ប្រភពដើម” របស់ប្រជាជាតិ និងមនោសញ្ចេតនារបស់ប្រជាជនចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដើម្បីប្រែក្លាយទីតាំងនេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ទាក់ទាញ ក៏ដូចជាទីកន្លែងអប់រំ ប្រវត្តិសាស្ត្រ ប្រពៃណីជាតិផងដែរ៕