ក្រុង Da Lat-បេះដូងនៃដំបន់ទេសចរណ៍វៀតណាម
LE PHUONG -  
(VOV WORLD) /  
|
ក្រុង Da Lat(រូបថតInternet) |
Vovworld- Da Latត្រូវបានចាត់ទុកជាក្រុងបុប្ផារីកគ្រប់ទីកន្លែងដោយសារទី
នេះជាដំបន់ដាំផ្កាធំបំផុតនៅវៀតណាម។ដោយហេតុនេះកន្លែងមកទស្សនា
ដំបូងដែលភ្ញៀវទេសចរមិនមើលរំលងនោះគឺសួនឧទ្យានផ្កាទីក្រុង។ គេ
សង្កេតឃើញថា មាន គ្រប់ប្រភេទផ្កាដែលក្នុងនោះមានពូជផ្កានាំចូលពីប្រទេស
ក្រៅជាច្រើនបានដុះដាលនៅទីនោះដូចជា អូគីដេ Mimoda ។
ក្រុង Da Latមានទេសភាពដ៏ស្រស់ត្រកាលរបស់ បុប្ផារីកគ្រប់ទីកន្លែងនៅអម
សង្ខាងផ្លូវ និងផ្ទះនិមួយៗទៀតផង។ Nguyen Minh Anh ជាភ្ញៀវទេសចរមកពី
ទីក្រុងហូជីមិញចែករំលែកថា៖” នៅទីនេះមាន បុប្ផាគ្រប់បែបយ៉ាងក្នុងនោះមាន
ប្រភេទផ្កា ដែលខ្ញុំមើលឃើញ ជាលើកដំបូង។ ខ្ញុំចូលចិត្គគយគន់ បុប្ផានៅទីនេះ
ណាស់ “។
|
ផ្កាក្លោកក្រុង Da Lat(រូបថតInternet) |
បណ្តាក្រុមហ៊ុនដឹកអ្នកដំណើរ បានបើកទួរទេសចរណ៍ជាច្រើនទៅកាន់Da Lat
ដូចជាទួរជារៀងរាល់ថ្ងៃទួរបោះជំរំ ឡើងភ្នំឬទួរទេសចរណ៍បរិស្ថាន។ល។បង
Nguyen MinhPhongជាកម្មាភិបាលនៃក្រុមហ៊ុនទេសចរណ៍Viettripអោដឹងថា៖
“ ពេលមកដល់ក្រុង Da Lat-ភ្ញៀភាគច្រើនចូលចិត្តទៅទស្សនា Lang Biang។ពីព្រោះថាគេចងស្របយកអាកាសធាតុ ត្រជាក់បរិសុទ្ឋលើកំពូលភ្នំ ។បើសិន
ជាចូលរួមទួរទស្សនាវាលស្រែជនបទភ្ញៀទេសចរអាចរៀនបានរបៀបដាំផ្ការបស់
អ្នក Da Latនិងទទួលទានកាហ្វេនៅទីនេះទៀតផង“។
មិនចូលរួមទួរទេសចរណ៍តែភ្ញៀវទេសចរជាច្រើននាក់បានជ្រើសរើសទៅទេស-
ចរណ៍ដោយខ្លួនឯងដើម្បីស្វែងរកប្រការគួរឲ្យទាក់ទាញនៅដំបន់ដីចំឡែក១។
Rick ជាភ្ញៀវទេសចរ១រូបមកពីអាមេរិកអោយដឹងថា៖“ ជីវភាពរស់នៅនៅទី
នេះមានប្រការចំឡែកជាច្រើន។ខ្ញុំបានទៅកាន់ក្រុង Da Lat ជាច្រើនលើកហើយ។ថ្ងៃស្អែកខ្ញុំនឹងទៅទស្សនាកន្លែងនៅជំវិញទីក្រុងដោយការជិះម៉ូតូ ។ពេលខ្លះដើរ
វង្វេងផ្លូវប៉ុន្តែខ្ញុំមានឱកាសរកឃើញប្រការថ្មីថ្មោងជាច្រើន “។
|
ល្បាក់ទឹកនៅក្រុង Da Lat(រូបថតInternet) |
ពេលចាកចេញពីទីនេះភ្ញៀវទេសចរម្នាក់ៗសុទ្ឋតែនឹករលឹកអំពីក្រុងសន្សើម១នៅ
កណ្តាលដំបន់ខ្ពង់រាបវៀតណាម៕
LE PHUONG
-VOV WORLD