កេរដំណែលបន្ទាយ Thanh Chiem និងការបង្កើតឡើងអក្សរជាតិ

(VOVWORLD) - កេរដំណែលបន្ទាយ Thanh Chiem នៅឃុំ Dien Phuong ទីរួមខេត្តDien Ban ខេត្ត Quang Nam នោះត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។បន្ទាយនេះត្រូវបានចាត់ទុកជារដ្ឋធានីទី២ ជាមជ្ឈមណ្ឌលនយោ បាយយោធាសេដ្ឋកិច្ចនិងវប្បធម៌ភាគខាងត្បូងក្រោយពីតំបន់ Phu Xuan ខេត្ត Thua Thien Hue របស់ស្ដេចត្រាញ់ Nguyen។ អស់ រយៈពេល៤១៥ឆ្នាំបានកន្លងផុតទៅកេរដំណែលបន្ទាយ Thanh Chiemដែលធ្លាប់ថ្កំថ្កើងនោះឥឡូវបានខូចខាតស្ទើរតែទាំងអស់។ ប៉ុន្តែខេត្ត Quang Nam កំពុងអនុវត្តផែនការជួសជុលកសាងបន្ទាយ Thanh Chiem ឡើងវិញឲ្យក្លាយទៅជារមណីយដ្ឋានមួយកន្លែងគួរឲ្យទាក់ទាញភ្ញៀវទេសចរ។

 

        កេរដំណែលបន្ទាយ Thanh Chiem នៅឃុំ Dien Phuong ទីរួមខេត្ត Dien Ban ខេត្ត  Quang Nam នោះត្រូវបានក្រសួងវប្បធម៌កីឡានិងទេសចរណ៍ទទួលស្គាល់ជាកេរដំណែលថ្នាក់ជាតិ។ បន្ទាយនេះត្រូវបានចាត់ទុកជារដ្ឋធានីទី២ ជាមជ្ឈមណ្ឌលនយោបាយយោធាសេដ្ឋកិច្ចនិងវប្បធម៌ភាគខាងត្បូងក្រោយពីតំបន់ Phu Xuan ខេត្ត Thua Thien Hue របស់ស្ដេច ត្រាញ់  Nguyen។ អស់រយៈពេល៤១៥ឆ្នាំបានកន្លងផុតទៅកេរដំណែលបន្ទាយ Thanh Chiem ដែលធ្លាប់ថ្កំថ្កើងនោះឥឡូវបានខូចខាតស្ទើរតែទាំងអស់។ ប៉ុន្តែខេត្ត Quang Nam  កំពុងអនុវត្តផែនការជួសជុលកសាងបន្ទាយ Thanh Chiem ឡើងវិញឲ្យក្លាយទៅជារមណីយដ្ឋានមួយកន្លែងគួរឲ្យទាក់ទាញភ្ញៀវទេសចរ។

        តាមឯកសារប្រវតិ្តសាស្រ្តថានាឆ្នាំ១៦០២ស្ដេចត្រាញ់ Tien Nguyen Hoang បានបង្កើតបន្ទាយ Thanh Chiem នៅស្រុកDien Ban ខេត្ត Quang Nam។ ទីកន្លែងនេះធ្លាប់ជាមូល ដ្ឋានទ័ពជើងទឹកយ៉ាងខ្លាំងដែលវាយឈ្នះលើក្រុមនាវាទ័ពហូឡង់និងទ័ពTrinh។ ក៏នៅបន្ទាយ Thanh Chiem នេះដែរចាប់ពីឆ្នាំ១៦១៧ដល់ឆ្នាំ១៦២៥បុព្វជិត Francisco De Pina បានរៀនភាសាវៀតណាមដើម្បីផ្សព្វផ្សាយសាសនាហើយបង្រៀនភាសាវៀតណាមឲ្យសាសនទូត២រូបគឺលោកAlexandre de Rhodes ជនជាតិបារាំងនិងលោក Antonio Fonte ជនជាតិប៉ទុយ ហ្កាល។  នាគ្រានោះបុព្វជិត Francisco De Pina បានរៀបរៀងឯកសារបង្រៀន”វិធីសាស្រ្តបង្ហាញភាសាវៀតណាមជាអក្សរឡាតាំង” និង”វេយ្យាករណ៍ភាសាវៀតណាម”។ ចំពោះបញ្ហានេះតាមក្រុមអ្នកវិទ្យាសាស្រ្តវៀតណាមថាបន្ទាយ Thanh Chiem គឺជាទីកន្លែងសំរាប់បណ្ដាអ្នកផ្សព្វផ្សាយសាសនាលោកខាងលិចមកសិក្សាស្រាវជ្រាវនិងបង្កើតអក្សរជាតិមុនគេបង្អស់នៅ វៀតណាម។ ថ្លែងមតិនៅសិក្ខាសាលាវិទ្យាសាស្រ្តស្ដីពីបន្ទាយ Thanh Chiem អនុប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Quang Nam លោក Le Tri Thanh បានឲ្យដឹងថា

   “តំលៃប្រវតិ្តសាស្រ្តនិងវប្បធម៌របស់បន្ទាយ Thanh Chiem កាន់តែបានអះអាងនិងលើកតម្កើងពីមួយថ្ងៃទៅមួយថ្ងៃ។ កន្លងទៅនេះខេត្តបានសកម្មសហការជាមួយគ្រប់ក្រសួងស្ថាប័ននិងបណ្ដាអ្នកវិទ្យាសាស្រ្តក្នុងការអនុវត្តន៍សំណង់សិក្សាស្រាវជ្រាវជាច្រើនអំពីប្រធានបទបន្ទាយ Thanh Chiem និងអក្សរជាតិក្នុងគោលបំណងអភិរក្សនិងពង្រីកគ្រប់តំលៃប្រវតិ្តសាស្រ្តនិងវប្បធម៌របស់បន្ទាយនេះ”។

កេរដំណែលបន្ទាយ Thanh Chiem និងការបង្កើតឡើងអក្សរជាតិ - ảnh 1សាលាភូមិ Thanh Chiem 

        អស់រយៈពេលជាង៤១៥ឆ្នាំបានកន្លងផុតទៅបន្ទាយធ្លាប់ថ្កំថ្កើងមួយនេះបានលិចកប់ក្នុងដីដោយនៅសល់តែសំណង់មួយចំនួនដូចជាវត្ត Long Hung និងសាលាភូមិ Thanh Chiem ប៉ុណ្ណោះ។ ថ្មីៗនេះរដ្ឋអំណាចខេត្តបានបង្កើតផែនការមេលើតំបន់ជាបរិវេណបន្ទាយ Thanh Chiem ដែលមានផ្ទៃ១២០០០ម៉ែត្រក្រឡាដើម្បីជួសជុលនិងកសាងឡើងវិញ។ នៅទីនេះនឹងស្ដារឡើងវិញនូវវិមានរដ្ឋបាល អាគារតាំងបង្ហាញឯកសារវត្ថុតាង សិលាចារឹកអក្សរកំណត់ទីតាំងបន្ទាយ Thanh Chiem និងនិមិត្តរូបអក្សរជាតិ។ តាមលោក Ho Xuan Tinh នាយករង មន្ទីរវប្បធម៌កីឡានិងទេចសរណ៍ខេត្ត Quang Namបានឲ្យដឹងថា

          “ចំពោះកេរដំណែលដែលរលាយស្ទើរតែទាំងអស់នេះគឺការងារអភិរក្សជួបការលំបាកយ៉ាងខ្លាំង។ នៅចំពោះមុខយើងនឹងកសាងអាគារតាំងបង្ហាញឯកសារនិងវត្ថុតាងពីបន្ទាយនិងអក្សរជាតិ។ សំណង់ទី២ដែលគួរតែកសាងនោះគឺស្ដូបលើកតម្កើងអក្សរជាតិរាប់ទាំងបណ្ដា សាសនទូតលោកខាងលិចនិងជនវៀតណាមដែលមានសគុណបង្កើតនិងអភិវឌ្ឍន៍អក្សរជាតិរហូតមកដល់សព្វថ្ងៃ”។

        ក្នុងឱកាសរំលឹកខួបលើកទី៤១៥ទិវាបង្កើតបន្ទាយ Thanh Chiem និងទទួលប័ណ្ណទទួលស្កាល់ជាកេរមរតកថ្នាក់ជាតិ នឹងមានរៀបចំសកម្មភាពបុណ្យទានជាច្រើនដើម្បីលើកតម្កើងតំលៃរបស់អក្សរជាតិនិងការដឹងគុណចំពោះបុព្វបុរសក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ