កេរ្តិ៍ដំណែល Ngoa Van៖ វិលត្រឡប់មកប្រភពដើមជាតិ
(VOVWORLD) - Yen Tu (អៀន ទឹ) និង Ngoa Van (ង្វា វ៉ិន) ជារមណីយដ្ឋានចំនួន២ ស្ថិតនៅតំបន់ Dong Trieu (ខេត្ត Quang Ninh) ដែលសុទ្ធតែមានអត្ថន័យ ដ៏ពិសេសក្នុងដំណើរការបួសរៀននិងចូលបរិនិព្វានរបស់ព្រះបាទ Tran Nhan Tong (ត្រឹនញឹនតុង) (ឆ្នាំ១២៥៨-ឆ្នាំ១៣០៨) ជាព្រះមហា ក្សត្រ ដែលបានលះបង់ចោលរាជបល្ត័ង្គដើម្បីពូនជ្រុំឲ្យព្រលឹង វប្បធម៌របស់ប្រជាជាតិវៀតណាម។ ប្រសិនបើ Yen Tu ជាកន្លែងបួសរៀនរបស់ព្រះបាទ ទ្រង់នោះ គឺ Ngoa Van ជាកន្លែងចូលបរិនិព្វានរបស់ព្រះបាទដែលបាន បង្កើតឡើងនិកាយសមាធិ Truc Lam Yen Tu (ទ្រូក ឡឹម អៀន ទឺ) ដែល ជាមោទនភាពរបស់ពុទ្ធសាសនាវៀតណាម។
ប្រជាជនមកអុជធូបទៀននៅវត្ត Ngoa Van (រូបថត៖ VOV) |
វត្ត Ngoa Van ត្រូវបានកសាងឡើងនៅលើចង្កេះភ្នំ Bao Dai បែរមុខ ទៅសមុទ្រ ហើយត្រូវបានគ្របដណ្ដប់ដោយពពកសពេញមួយឆ្នាំ។ នេះជាទី បញ្ចប់ចុងក្រោយក្នុងដំណើរការបួសរៀន ទេសន៍និងចូលបរិនិព្វាន របស់ព្រះបាទ Tran Nhan Tong។ បេតិកភណ្ឌខាងស្មារតីដ៏ធំបំផុតដែល ព្រះអង្គមរតកមក គឺនិកាយសមាធិ Truc Lam Yen Tu ដែលផ្សាភ្ជាប់ទឹ្រស្ដីពុទ្ធ សាសនាជាមួយនឹងជីវភាពរស់នៅរបស់ប្រជាជន។ លោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vu Minh Giang អនុប្រធានក្រុមប្រឹក្សាបេតិកភណ្ឌ វប្បធម៌ជាតិបានវាយតម្លៃថា ទោះបីជារយៈពេលជាង៧សតវត្សបានកន្លង ផុតទៅហើយក្ដី ប៉ុន្តែសតិអារម្មណ៍របស់ព្រះបាទ Tran Nhan Tong នៅតែ រក្សាលក្ខណៈមនុស្សសាស្ត្រដដែល ហើយសមស្របនឹងនិន្នាការអភិវឌ្ឍ របស់ប្រទេសជាតិនាបច្ចុប្បន្ន។ លោកបានបកស្រាយថា៖
“មុននោះមាននិកាយសាសនាជាច្រើនត្រូវបានបង្កើតឡើង ប៉ុន្តែព្រះ បាទ Tran Nhan Tong បានបង្រួបបង្រួមនិកាយទាំងនោះ ដើម្បីបង្កើតឡើង ពុទ្ធសាសនា Truc Lam ដោយបញ្ចូលក្នុងនោះនូវតម្លៃជាច្រើននៃវប្បធម៌ វៀតណាមធ្វើជាមូលដ្ឋានគ្រឹះ។ ក្រៅពីនោះ ក៏មានទស្សនវិជ្ជាជីវិតជា ច្រើន។ មានន័យថា ព្រះពុទ្ធនៅក្នុងចិត្តហើយភ្ញាក់វិចារណញ្ញាណរបស់ យើង”។
សំណង់ស្រាវជ្រាវផ្នែកបុរាណវិទ្យាបានបញ្ជាក់ថា ក្នុងរយៈពេលពាក់ កណ្ដាលសតវត្សទី១៤ Ngoa Van បានក្លាយទៅជាបណ្ដុំសំណង់ពុទ្ធសាសនាដ៏ ធំទូលាយ ដែលត្រូវបានកសាងឡើងនៅជុំវិញ កំពូលភ្នំ Ngoa Van ក្នុងនោះមានប្រាសាទ ចេតី ដែលជាទីកន្លែង តម្កល់សរីរិកធាតុរបស់ព្រះបាទ Tran Nhan Tong។ ព្រះតេជគុណ Thich Dao Hien អនុប្រធានអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមខេត្ត Quang Ninh បានអោយដឹងថា៖
“ភ្នំ Ngoa Van មានតម្លៃដ៏ពិសេសណាស់ដែលគ្មាននៅកន្លែងផ្សេងៗ នោះឡើយ។ ព្រះបាទ Tran Nhan Tong បានជ្រើសរើសយាងទៅបួស ហើយចូលបរិនិព្វាន ដោយសារនេះជាស្រុកកំណើតនៃរាជ វង្ស Tran។ ប្រសិនបើនៅឥណ្ឌាមានកន្លែងស័កសិទ្ធិទាំង៤ដែលផ្សាភ្ជាប់ នឹងព្រះជីវិតនៃព្រះសម្មា សម្ពុទ្ធនោះ គឺនៅវៀតណាម កំពូលភ្នំ Ngoa Van ក៏ត្រូវបានចាត់ ទុកជាកន្លែងដ៏ស័កសិទ្ធិបំផុតដោយបានសម្គាល់ឃើញពេលវេលាដែល ព្រះបាទចូលបរិនិព្វាននិងក្លាយទៅជាព្រះពុទ្ធ។ ជាពិសេសនៅទីនេះនៅតែ ថែរក្សាវត្ថុតាងជាច្រើនចាប់តាំងពីរាជវង្ស Tran កន្លងមក ដូចជា ប្រអប់ផ្កា ឈូកមាស ដែលទើបតែបានរកឃើញក្នុងឆ្នាំ២០១៩ហើយទទួលស្គាល់ ជារតនៈសម្បត្តិជាតិ”។
ចេតីតម្កល់សរិរិកធាតុរបស់ព្រះបាត Tran Nhan Tong |
មុននេះ ដើម្បីឡើងដល់កំពូលភ្នំ Ngoa Van ផ្លូវតែមួយគត់គឺដើរតាម ផ្លូវលំមួយដ៏ធំល្មមសម្រាប់មនុស្សម្នាក់តែប៉ុណ្ណោះ ហើយត្រូវតែឆ្លងកាត់ ជ្រោះទឹកជ្រៅៗ។ ដល់ឆ្នាំ២០១៦ ទីរួមខេត្ត Dong Trieu បានកៀងគរដើម ទុនពីសង្គម កសាងខ្សែកាបព្យួរដើម្បីជួយសម្រួលដល់ការធ្វើដំណើរ។ លោក Nguyen Van Son ប្រធានគណៈគ្រប់គ្រងតំបន់កេរ្តិ៍ដំណែលជាតិរាជ វង្ស Tran បានឲ្យដឹងថា៖ “នៅតំបន់កេរ្តិ៍ដំណែលជាតិពិសេសនៃរាជវង្ស Tran និងតំបន់កេរ្តិ៍ ដំណែល Yen Tu គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានបណ្ដាក់ ទុនកសាងខ្សែផ្លូវថ្មីមួយនៅតាមបណ្ដោយផ្លូវលុំចាស់ៗ ដែលជាផ្លូវធម្ម យាត្រារបស់ស្ដេច Tran កាលពីមុននេះ។ ហើយដល់បច្ចុប្បន្ន ខ្សែផ្លូវនេះ ត្រូវបានសម្រេចរួចរាល់ហើយ តាមនោះបង្កលក្ខណៈងាយស្រួលសម្រាប់ មហាជននិងភ្ញៀវទេសចរមកដល់តំបន់កេរ្តិ៍ដំណែលទាំងពីរនេះ”។
Ngoa Van មិនត្រឹមតែមានទេសភាពដ៏ស្រស់បំព្រងនៃតំបន់ Dong Trieu និងភ្នំ Bao Dai ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដ៏ស័កសិទ្ធិដោយ រក្សាបាននូវចេតីតម្កល់សរិរិកធាតុរបស់ព្រះបាទដែលបានបង្កើតឡើងនិកាយ Truc Lam Yen Tu សមាធិទៀតផង។ ក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវឆ្នាំថ្មីនេះ Ngoa Van តែងតែទទួលស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា ព្រមទាំងផ្ទៀងស្ដាប់រឿងនិទានស្ដីពីព្រះមហាក្សត្រមួយព្រះអង្គដែលបានលះបង់រាជបល័្លងដើម្បីយាងតំបន់ជនបទបង្រៀនប្រជាជនដាំស្រូវ ទេសន៍ ព្រះធម៌ បួសរៀននិងក្លាយទៅជាព្រះពុទ្ធ៕