ការផ្លាស់ប្តូរថ្មីកាលពីឆ្នាំនោះមក

Vovworld-នាវេលាថ្ងៃត្រង់ថ្ងៃ១ខែមេសាពន្លឺព្រះអាទិត្យគ្របដណ្តប់លើជាន់
ស្មៅនៅចំពោះមុខវិមានDoc Lap។ភ្ញៀវទរសចរដែលមកទស្សនាវិមានបាន
អង្គុយសម្រាកជាច្រើនកុះករក្រោមម្លប់ឈើនៅបរិវរណនៃវិមានDoc Lap។
ក្នុងនោះមានលោក Le Van Thoa មកពីខែត្រBinh Dinh ភាគកណ្តាលវៀត
ណាម។តាមលោកថា៖កាលពីថ្ងៃទី៣០មេសាឆ្នាំ១៩៧៥មកទីក្រុងហូជិមីញ
បានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។លោកចាត់ទុកថា៖“ ​ការផ្លាស់ប្តូរនៅ
ទីក្រុងហូជិមីញគឺអស្ចារ្យណាស់។នេះគឺជាការ ផ្លាស់ប្តូរមិនធ្លាប់មានពីមុន
មក។សព្វថ្ងៃទីក្រុងគឺភ្លឺចិញ្ចាចដោយពន្លឺអគ្គិសនី។ក្រុមហ៊ុនមូលដ្ឋានផលិត​កម្មរោងចក្រជាច្រើនដុះឡើងពីបាតដៃប៉ិនប្រសប់របស់មនុសនៅទីនេះ។ “

                        

 ការផ្លាស់ប្តូរថ្មីកាលពីឆ្នាំនោះមក - ảnh 1
វិមានឯកភាព្យ(រូបថតអិនធឹណែត)

បានដឹងថា៖ដំណាក់កាល១៩៧៥-១៩៨៥ជាដំណាក់កាលដែលទី​ក្រុងបង្កលក្ខណះ
ងាយស្រួលឲ្យផលិតកម្មអភិវឌ្ឍន៍លុប​បំបាត់ចោលរបបអោបក្រសោបនិងបង្កើត
រូបសណ្ឋានគ្រប់គ្រងថ្មី។ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរជា
ជំហានៗក្នុងដំណាក់កាល១៩៨៦-១៩៩៥ទីក្រុងហូជិមីញអនុវត្តគោលមាគា៏ផ្លាស់ប្តូរ
ថ្មីតាមស្មារតីនៃសេចក្តីមហាសន្និបាតលើកទី៦របស់បក្សកម្មុយនិស្តវៀតណាម។
ក្រោយពីវៀតណាមចូលរួមអង្គការពាណិជ្ជកម្មពិភពលោក(WTO)នាឆ្នាំ២០០៦
ទីក្រុងនៅរក្សាបានកល្បឿនកំណើនយ៉ាងលឿននិងចីរភាព។សមិទ្ឋិលេចធ្លោបំផុត
ដែលទីក្រុងទទួលបានក្នុងដំណាក់កាល២០០៥-២០១០គឺជាជំហានអភិវឌ្ឍន៍ថ្មីលើ
ផ្លូវកាសាងទីក្រុងអារិយធម៌និងទំនើប។

​​​​​​​​​​​​​​​​​​​                   

 ការផ្លាស់ប្តូរថ្មីកាលពីឆ្នាំនោះមក - ảnh 2
មហាវិថីខាងកើតលិចនៅទីក្រុងហូជិមីញ(រូបថតអិមថឺណែត)

លោក Tran Anh Kiet មកពីខែត្រDong Nai ភាគខាងត្បូងវៀតណាមចាត់ទុកថា៖
ដំណាក់កាលផ្លាស់ប្ទូរខ្លាំងបំផុតនៃទីក្រុងហូជិ​មីញប្រព្រឹត្តទៅក្នុងប៉ុន្មានឆ្នាំកន្លង
មក។លោកអោយដឹងថា៖“ឆ្នាំណឆក៍ដូចជាឆ្នាំណាដែរខ្ញុំសុទ្ឋតែទៅទស្សនាទី​ក្រុង
ពី២ដល់៣ដង។ខ្ញុំឃើញថា៖ទីក្រុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាបំផុតបើប្រៀធៀប
នឹងទីក្រុងហាណូយនិទីក្រុង   Da Nang។ជីវភាពរស់នៅរបស់ប្រជាជនសេដ្ឋកិច្ចនិង
សង្គមក៍អភិវឌ្ឍន៍យ៉ាងខ្លាំង ក្លាផងដែរ។ទីក្រុងហូជិមីញជាមជ្ឈមណ្ឌលអភិវឌ្ឍន៍
យ៉ាងលឿន។ “
តាមគំនិតគិតគូរបស់គ្រូបង្រៀននិងនិស្សិតមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកទេស
Binh Duong គឺការផ្លាស់ប្តូរថ្មីនៅទីក្រុងហូជិមីញជះឥទ្ឋិពលជាផ្ទាល់ដល់ជីវភាពរស់
នៅរបស់គេ។គេអោយដឹងថា៖ទីក្រុងហូជិមីញកំពុងជាក្បាលម៉ាស៊ីនដែលជំរុញការ
អភិវឌ្ឍន៍របស់ប្រទេសទាំងមូល។ក្នុងដំណាក់កាល២០១១-២០១៥ទីក្រុងខិតខំ
សម្រេចល្បឿនកំណើន GDP ឲ្យបាន១២%ជាកំរិតខ្ពស់បំផុតបើប្រៀនឹង GDPនៃ
ប្រទេសទាំងមូល។លោកTran Van Bien គ្រូបង្រៀនរបស់សាលាអះអាងថា៖
“ ចំពោះជំនាន់វ័យក្មេងយើងខ្ញុំគឺទីក្រុងមានការផ្លាស់ប្តូរជាច្រើនណាស់។ទី១គឺ​ទីមូលដ្ឋានសម្ភារះមានភាពទំនើប។ទី២គឺជំនាន់វ័យក្មេងមានឱកាសរកបានការងារ
ធ្វើ។ទី៣គឺតម្រូវការខាងការសិក្សារៀនសូត្រដោះដូរទំនាកទំនងជាដើមត្រូវបាន
បំពេញ។ការផ្លាស់ប្តូរនេះបាននាំមកនូវតំលៃជាក់ស្តែងសំរាប់ជិវភាពរស់នៅរបស់
ជំនាន់វ័យក្មេងយើងខ្ញុំ។    “
រឿងនិទានមនុស្សទាំងចាស់ទាំងក្មេងនៅ​ថ្ងៃត្រង់ថ្ងៃ១ខែមេសានៅវិមាន​Doc Lap មិននិយាយឲ្យអស់អំ ពីការអភិវឌ្ឍន៍នៃទីក្រុងហូជិមីញក្នុងអំឡុង៣៩ឆ្នាំកន្លងមក
បានឡើយ។ការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍នេះត្រូវបានចាប់ប្រភពពីថ្ងៃទិ៣០
មេសាឆ្នាំ១៩៧៥នៅក្នុង វិមាន​Doc Lapជាប្រវត្តិសាស្រ្តនេះ។ហេតុនេះហើយវា
នាំមកនូមោទនភាពនិងក្តីសង្ឃឹមទៅលើអនាគត១មិនឆ្ងាយគឺទីក្រុងនឹងអភិវឌ្ឍន៍
យ៉ាងសក្តិសមជាជាមួយទីក្រុងផ្សេងៗនៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ