ក្លិបទេសចរណ៍ខេត្ត Dong Thap - នាំផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ

(VOVWORLD) - ក្លឹបកសិករ ដែលជាគំរូដ៏វិសេសវិសាលនៃតំបន់ភូមិសាស្ត្រផ្កាឈូកក្រហម ខេត្ត Dong Thap - ជាទីកន្លែងដែលប្រជាកសិករមានគំនិត និងគោលបំណងដូចគ្នា ហើយអង្គុយជាមួយគ្នា ធ្វើការពិភាក្សា រកដំណោះស្រាយ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ស្រុកកំណើត។ ហើយតាមនោះ បណ្ដាផលិតផលរបស់ខេត្ត Dong Thap បាននាំចេញទៅដល់ដៃអតិថិជនទាំងជាតិ និងអន្តរជាតិផងដែរ។
ក្លិបទេសចរណ៍ខេត្ត Dong Thap - នាំផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ - ảnh 1ក្លិបទេសចរណ៍ Sa Dec

អញ្ជើញមកដល់ទីក្រុង Sa Dec ខេត្ត Dong Thap ភ្ញៀវទេសចរនឹងទទួលបានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍។ របៀបធ្វើទេសចរណ៍នៅទីនេះ មានលក្ខណៈខុសប្លែក បើប្រៀបធៀបនឹងខេត្ត ក្រុងនានាក្នុងតំបន់៖ គ្រួសារមួយ ផលិតផលមួយ មនុស្សម្នាក់ៗមានរបៀបទាក់ទាញភ្ញៀវទេសចរដោយឡែករបស់ខ្លួន ហើយសមាជិកនីមួយៗបានចែករំលែកភ្ញៀវទេសចរជាមួយគ្នា។ នេះគឺជាសមាជិក នៃ ក្លិបរួមគ្នាធ្វើទេសចរ នៅសង្កាត់ Tan Quy Dong ទីក្រុង Sa Dec។  ក្លឹបនេះទើបបានបង្កើតឡើងកាលពី ជិត ២ ឆ្នាំ មុន ។ នាគ្រាដំបូង ក្លិបមានសមាជិកចំនួនត្រឹមតែ ២ ទៅ ៣ នាក់ប៉ុណ្ណោះ ប៉ុន្តែនាបច្ចុប្បន្នុ ក្លិបមានសមាជិកចំនួន ២៤ នាក់ហើយ។ ប្រការដ៏ពិសេសរបស់ក្លិបនេះគឺ មនុស្សម្នាក់ៗមានផលិតផលទេសចរណ៍ផ្ទាល់ខ្លួន ដែលមិនដូចគ្នាឡើយ។ ក្នុងគំរូក្លិបនេះ មានសហគ្រាស និងមូលដ្ឋានចំនួន ១២ ដែលប្រតិបត្តិការលើវិស័យសេវាកម្មទេសចរណ៍ homestay សណ្ឋាគារ ភោជនីយដ្ឋាន និងគោលដៅទេសចរណ៍ដូចជា៖ មណ្ឌលកំសាន្តចំការផ្លែឈើ Happy Land Hung Thy ចំកាផ្កាកូឡាប និងក្រុមគ្រួសារចំនួន ១០ គ្រួ ដែលបានដាំដុះផ្កាលំអរ ផ្សារភ្ជាប់ជាមួយការទទួលភ្ញៀវទេសចរ។ លោក Tran Anh Dien សមាជិកម្នាក់ នៃក្លិបទេសចរណ៍បានចែករំលែកថា៖ “ចាប់តាំងពីពេលបង្កើតក្លិបនេះមក ល្បឿនអភិវឌ្ឍន៍នៃបណ្ដាគោលដៅទេសចរណ៍បានកើនឡើងយ៉ាងខ្លាំងក្លា ព្រោះថា តាមរយៈក្លិបនេះ សមាជិកនីមួយៗអាច ចែករំលែកបទពិសោធន៍គ្នាយ៉ាងច្រើន។ទីមួយគឺបទពិសោធន៍ អភិបាលកិច្ច ពោលគឺវរបៀបអភិបាលកិច្ចគោលដៅទេសចរណ៍។ ទីពីរគឺ ចែករំលែកអតិថិជន។ ទីបីគឺ ចែករំលែកតម្លៃ ពោលគឺគោលដៅទេសចរណ៍នីមួយៗនឹងមានតម្លៃ និងប្រៀបខ្លាំងដាច់ដោយឡែក ដែលមិនដូចគ្នាឡើយ។ ប្រការដ៏វិសេសវិសាលនៃក្លឹមនេះ គឺ សមាជិកនីមួយៗមានអត្តសញ្ញាណមួយដាច់ដោយឡែកពីគ្នាផងដែរ”។

ដោយមានបាវចនាថា “រួមគ្នាកសាង រួមគ្នាធ្វើអភិបាលកិច្ច រួមគ្នាទទួលផលប្រយោជន៍” នោះ សមាជិកនីមួយៗក្នុងក្លិបសុទ្ធតែមានគោលបំណងចង់អភិវឌ្ឍតាមទិសដៅប្រកបដោយចីរភាព ហើយបញ្ជាក់ពីពាណិជ្ជសញ្ញាទេសចរណ៍របស់ទីក្រុងផ្ការាប់ពាន់ទង Sa Dec។ លោក Tran Huu Tai សមាជិកម្នាក់នៃក្លិបបានចែករំលែកថា៖ “នៅពេលជួបប្រជុំគ្នា យើងខ្ញុំតែងតែស្រុះចិត្តគំនិតគ្នា។ យើងខ្ញុំបានសាមគ្គីគ្នាជាធ្លុងមួយ។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានខិតខំប្រឹងប្រែងនាំផលិតផលទេសចរណ៍ដល់ភ្ញៀវទេសចរផងដែរ”។

ប្រធានក្លិបរួមគ្នាធ្វើទេសចរណ៍នៅទីក្រុង Sa Dec លោក Pham Thanh Hung បានចែករំលែកថា៖ ប្រការស្នូលក្នុងការកសាងក្លិបគឺ ផ្ដោតសំខាន់លើវប្បធម៌ និងសង្គម ដើម្បីធ្វើជាមូលដ្ឋានបង្កើតតម្លៃសេដ្ឋកិច្ច។ នាបច្ចុប្បន្ននេះ ក្លិបបាន ប្ដេជ្ញាចិត្ត សាមគ្គីគ្នា និងច្នៃប្រឌិតក្នុងការត្រិះរិះ រួមគ្នាធ្វើជាអ្នកមានសម្រាប់ខ្លួនឯង និងមនុស្សគ្រប់រូប ព្រមទាំងរួមចំណែកកសាងគំរូទេសចរណ៍សហគមន៍នៅទីក្រុង Sa Dec ឲ្យក្លាយទៅជាភូមិវប្បធម៌ទេសចរណ៍មួយ ក្នុងចំណោមភូមិវប្បធម៌ទេសចរណ៍ទាំង ១០ នៅទូទាំងប្រទេស។ រួមដៃជាមួយអាជ្ញាធរមូលដ្ឋានកសាង ទីក្រុង Sa Dec ឲ្យក្លាយទៅជាទីក្រុងទេសចរណ៍ផ្ការាប់ពាន់ប្រភេទស្និទ្ធិស្នាល ស្រឡាញភ្ញៀវ និងជំនាញ។

ក្លិបទេសចរណ៍ខេត្ត Dong Thap - នាំផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ - ảnh 2ក្លិបទេសចរណ៍ Sa Dec បានចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក

ដើម្បីការពារនិងពង្រីកសមិទ្ធិផល ដែលសម្រេចបាននោះ ក្លិបទេសចរណ៍កំពុងឆ្ពោះទៅរកការផ្សារភ្ជាប់រវាងបណ្ដាសមាជិក និងបងប្អូនសហគមន៍ជាមួយគ្នា ព្រមទាំងក្លាយទៅជាដៃគូគួរឲ្យជឿទុកចិត្តរបស់វិនិយោគិន ដែលមានគំនិតដូចគ្នា និងសក្កានុពល ដើម្បីកសាងក្លិបប្រកបដោយចីរភាព។ លោក Pham Thanh Hung ប្រធានក្លិបបានឲ្យដឹងថា៖ “ក្នុងនាមជាប្រធានក្លិប ខ្ញុំត្រូវរក្សាផលប្រយោជន៍របស់សមាជិកឲ្យស្មើគ្នា ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយូរអង្វែង។ ជាក់ស្ដែង យើងខ្ញុំបានពិភាក្សាគ្នា ដើម្បីផលប្រយោជន៍របស់សមូហភាព និងសមាជិកគ្រប់រូប។ ដូច្ចេះហើយ យើងខ្ញុំបានខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍ផងដែរ”។

ក្នុងរយៈពេលកន្លងទៅ ទោះបីជាជំងឺកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ក៏ដោយ ប៉ុន្តែសមាជិកគ្រប់រូបនៃក្លិបបានទាញយកឱកាស ដើម្បីជួសជុល កែលម្អគោលដៅទេសចរណ៍ឡើងវិញ សំដៅទទួលភ្ញៀវទេសចរអញ្ជើញមកទស្សនាទីក្រុងផ្ការាប់ពាន់ប្រភេទក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ លក្ខណៈដ៏វិសេសវិសាលរបស់ខេត្ត Dong Thap ជាមួយគំរូក្លិបទេសចរណ៍បានរីកសាយភាយ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្ដែង រួមគ្នាពូនជ្រុំ រួមគ្នាកសាងពាណិជ្ជសញ្ញា ហើយរួមគ្នាទទួលផលប្រយោជន៍ ដើម្បីផ្សព្វផ្សាយរូបភាព និងមនុស្សនៅតំបន់ភូមិសាស្ត្រផ្កាឈូកក្រហម Dong Thap ដល់មនុស្សគ្រប់រូបនៅទូទាំងប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ