ខេត្ត Quang Tri អភិវឌ្ឍន៍ទេសចរណ៍នឹកអាល័យអតីតសមរភូមិ
LAN ANH -  
(VOVworld)-Quang Tri តំបន់ដីពោពេញទៅដោយការឈឺចាប់នៃសង្រ្គាម និងជា ទីកន្លែងមានប្រព័ន្ធកេរិ៍ដំណែលបដិវត្តដ៏វិសេសវិសាល ដោយនៅរក្សាបានភាព ដើមសឹងតែទាំងស្រុង។ តាមរយៈកម្មវិធីទេសចរណ៍នឹកអាល័យ តំបន់ដីនេះ កំពុងធ្វើអាជីវកម្មលើផលិតផលទេសចរណ៍១ប្រកបដោយសក្កានុភាព រួមចំណែករក្សា
តម្លៃ ដ៏ថ្លៃថ្នូរបស់ប្រព័ន្ធកេរិ៍ដំណែលបដិវត្ត ព្រមទាំងអប់រំឲ្យជំនាន់វ័យក្មេងវៀត
ណាមផឹកទឹកនឹកដល់ប្រភពដើមផងដែរ។
|
កំពែងបុរាណ Quang Tri |
នាប៉ុន្មានថ្ងៃខែមេសានេះ អតីតយុទ្ធជនជាច្រើននាក់មានការរំជួលចិត្ត ក្តុក ក្តួលយ៉ាងក្រៃលែងពេលត្រឡប់មកកំពែងបុរាណ Quang Tri ផ្លូវក្រោមដី Vinh Moc
និងឈាបនដ្ឋាន Truong Son ជាដើម។ សមរភូមិ Quang Tri មិនត្រឹមតែជា ទី
កន្លែងវិលត្រឡាប់មកវិញរបស់អតីតយុទ្ធជនប៉ុណ្ណោះទេ ថែមទាំងជាទីមកដល់
របស់អតីត ទាហានអាមេរិកក្រោយសង្គ្រាមទៀតផង។ អតីតយុទ្ធជន Nguyen
Trong Thai អាឡោះអាល័យពេលត្រឡប់មកដល់តំបន់ដីដែលខ្លួនធ្លាប់កាន់កាំ
ភ្លើងតស៊ូនិងការពារមាតុប្រទេស។
“ខ្ញុំមានអារម្មរំជួលចិត្តយ៉ាងខ្លាំងណាស់ ពេលដែលរួមជាមួយបណ្តាអតីត
យុទ្ធជន ត្រឡប់មកទស្សនាអតីតសមរភូមិ ជាកន្លែងដែលសមមិត្តជាច្រើនបាន
ពលីជីវិត។ យើងខ្ញុំសច្ចាធ្វើគំរូដើម្បីកូនចៅជំនាន់ក្រោយយកតម្រាប់តាម”។
អតីតយុទ្ធជនដែលធ្លាប់តស៊ូប្រយុទ្ធនៅតំបន់ដី Quang Tri សុទ្ធតែមាន បំណងវិលត្រឡប់មកអតីតសមរភូមិវិញ ដើម្បីគយគន់ទន្លេ Thach Han និង អួធធុបផ្ទាល់ដើម្បីឧទ្ទិសដល់យុទ្ធមិត្ត។ អតីតយុទ្ធជន Ha Hau Pham នៅស្រុក
Song Lo ខេត្ត Vinh Phuc បានឲ្យដឹងថា៖
“មកដល់ទីនេះ ខ្ញុំមានអារម្មណ៍ក្តុកក្តួលយ៉ាងក្រៃលែង។ ពីមុននៅទីនេះ
គឺក្រណាស់ ប៉ុន្តែក្រោយរយៈពេល៤០ឆ្នាំមកដល់ទីនេះ ខ្ញុំឃើញថានៅទីនេះ
មានការអភិវឌ្ឍន៍ ជាងរាប់ពាន់ដង។ខ្ញុំសឹងតែ មើលមិនស្គាល់សោះ”។
តំបន់ដីនៅខេត្ត Quang Tri សឹងតែទាំងអស់ សុទ្ធតែមានឈាមស្រស់
របស់ ជនគ្រប់រូបលើទូទាំងប្រទេស ពលីជីវិតដើម្បីបុព្វបទឯកភាពមាតុប្រ
ទេស។ ដោយហេតុនេះ ការធ្វើទេសចរណ៍នឹកអាល័យអំពីអតីតសមរភូមិបាន
ក្លាយទៅ ជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់អតីតយុទ្ធជននិងភ្ញៀវអន្តរជាតិ។
នេះជា ប្រភេទទេសចរណ៍ថ្មីថ្មោងនេះ មានអត្ថន័យធំធេងអំពីនយោបាយ
សេដ្ឋកិច្ច និង សង្គម និងជាសាលារៀនជាក់ស្តែងបង្ហាញច្បាស់លាស់នូវគុណ
ធម៌ផឹកទឹកនឹកដល់ ប្រភពដើមរបស់ជនជាតិវៀតណាម និងជាស្ពានផ្សាភ្ជាប់
បច្ចុប្បន្នកាលជាមួយ អតីតកាល។ លោក Nguyen Huu Thang នាយកមន្ទីវប្ប
ធម៌កីឡានិងទេសចរ ណ៍ខេត្ត Quang Tri បានចែករំលែកថា៖
“ការធ្វើទេសចរណ៍នឹកអាល័យអំពីអតីតសមរភូមិ និងយុទ្ធមិត្តបានផ្តើម
ចេញ ពីមនោសញ្ចេតនារបស់អតីតយុទ្ធជនទូទាំងប្រទេស។ ពេលប្រទេសមាន
សន្តិភាព អតីតយុទ្ធជនជាច្រើន មានតំរូវការត្រឡប់មកជាមួយអតីតសមរភូមិ ។ សកម្មភាពនេះមានអត្ថន័យអប់រំខ្ពស់ ហើយខ្ញុំបានដឹងថា អតីតទាហានអាមេរិក ក៏ចង់ចូលរួមកម្មវិធីនេះផងដែរ”។
ធ្វើទេសចរណ៍នឹកអាល័យទៅកាន់កំពែងបុរាណ Quang Tri បាននាំមកឲ្យ
ភ្ញៀវទេសចរណ៍ អំពីការតស៊ូប្រយុទ្ធលើគ្រប់ជ្រុងជ្រោយ។ ការធ្វើទេសចរណ៍
នេះ ជួយឲ្យមនុស្សគ្រប់រូបមានភាពស្និទ្ធស្នាលជាង ក្នុងនិន្នាការ មនុស្សលោក
ឆ្ពោះទៅសន្តិភាពដើម្បីអភិវឌ្ឍន៍៕
LAN ANH