ខែមិនានៅ Tay Nguyen ជារដូវនៃពិធីបុណ្យវិសេសវិសាលជាច្រើន
VOV5 -  
(VOVWORLD) -ខែមិនានៅ Tay Nguyen គឺ ពោរពេញទៅដោយពន្លឺ ព្រះអាទិត្យនិងខ្យល់ បក់ល្ហើយៗ ដែលបានភ្ញៀវទេសចរស្ងើចសរសើរជាពេលវេលាល្អ បំផុតហើយពេលវេលានេះក៏ជាពេលវេលាប្រព្រឹត្តទៅនូវពិធីបុណ្យជាច្រើនរបស់ជនរួម ជាតិបណ្តាជនជាតិនៅទីនេះ។ ជនរួមជាតិបណ្តាជនជាតិ Tay Nguyen ដូចជា Bah Nar, Jơ Rai, Xo Dang, M’Nong និង Ede សុទ្ធតែជ្រើសរើសនិទាឃរដូវធ្វើជារដូវ ប្រព្រឹត្តទៅពិធីបុណ្យយ៉ាងសប្បាយរីករាយនិងបួងសួងសុំសេចក្តីសុខចម្រូងចម្រើន រដូវ អំណោយផលនិងជីវភាពរស់នៅប្រកបនូវសុភមង្គល។
រដូវពិធីបុណ្យរបស់ជនរួមជាតិបណ្តាជនជាតិ Tay Nguyen ចាប់ផ្តើមពីដើមឆ្នាំនិង អូសបន្លាយដល់ចុងខែមិនា។ ក្នុងអំឡុងពេលនេះ ជនរួមជាតិនឹងជួបជុំគ្នានៅផ្ទះ Rong ជាផ្ទះវប្បធម៌របស់ភូមិដើម្បីរៀបចំពិធីសែនព្រេនទេវតា រួមទាំងសកម្មភាពវប្បធម៌ ព្រលឹងដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីនៃតំបន់ Tay Nguyen។
សម្រាប់ជនជាតិ Xo Dang ពិធីបុណ្យនានាដើមនិទាឃរដូវជាឱកាសដើម្បីអ្នកភូមិ គ្រប់គ្នានាំគ្នាច្រៀងផង វាយគងឃ្មោះផងនិងដំណាលឡើងវិញនូវទេវកថាអំពីជនជាតិ ខ្លួនក៏ដូចជាប្រភពដើមរបស់តំបន់ Tay Nguyen។ ពិធីបុណ្យរបស់ជនជាតិ Xo Dang គឺ តែងតែទាក់ ទិនដល់ជីវភាពខាងកសិកម្ម ក្នុងនោះមានពិធីបុណ្យអំណរស្រូវថ្មី ពិធីថ្វាយ ទេវតាស្រូវដែលប្រទានពរនូវរដូវអំណោយផល។ គ្រឿងដង្វាយ សែនព្រេនទេវតាមាន សាច់ជ្រូក បាយដាំពីអង្កប្រមូលពីរដូវថ្មី។ ក្នុងពិធីសែនព្រេននៅផ្ទះ Rong ព្រឹទ្ធាចារ្យ ភូមិនឹងឧទ្ទិសកុសលសុំទេវតាប្រ ទានពររដូវអំណោយផលនិងមនុស្សគ្រប់រូបក្នុងភូមិ ស្រុកបានរស់នៅប្រកបដោយភាពសុខសាន្តត្រាន។ លោក A Khao ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖
“អ្នកភូមិនឹងរៀបចំការវាយគង ឃ្មោះ។ ក្រុមគ្រួសារនីមួយៗនិងសាច់ញាត្តិបាន អញ្ជើញគ្នាទទួលទានបាយថ្មី សាច់មាន់ សាច់ជ្រូក។ ក្នុងរយៈពេលពីរថ្ងៃប្រព្រឹត្តទៅ ពិធីបុណ្យ អ្នកភូមិទាំងអស់ត្រូវតាមបង្កប់បញ្ជារបស់ព្រឹទ្ធាចារ្យភូមិ ហើយនាំគ្នាចូលរួម ពិធីបុណ្យយ៉ាងសប្បាយរីករាយ”។
ជីវភាពរស់នៅរបស់ជនជាតិនេះតែងតែតភ្ជាប់ជាមួយសកម្មភាពវប្បធម៌ប្រពៃណី
|
ជនជាតិ Jo Rai និង Bah Nar នៅ Tay Nguyen នាប៉ុន្មានថ្ងៃដើមឆ្នាំតែងតែនាំគ្នា រៀបចំពិធីបុណ្យ Lih (ឬហៅថាពិធីបុណ្យអំណរគុណ ពិធីបុណ្យបួងសួងសុំសេចក្តី សុខ)។ បុណ្យ Lih មានតាំងពីយូរណាស់មកហើយ ដែលបានរៀបចំឡើងសំដៅ អរព្រះគុណទេវតាដែលប្រទានពរនូវរដូវអំណោយផល និងថ្លែងអំណរគុណចំពោះ ឪពុកម្តាយដែលថែទាំបីបាច់និងអ្នកដែលមានគុណបំណាច់សម្រាប់ក្រុមគ្រួសារ។ ពិធី បុណ្យផ្សេងៗគឺអ្នកភូមិនឹងរួមកម្លាំងរួមទ្រព្យដើម្បីធ្វើ រីឯពិធីបុណ្យ Lih គ្រាន់ តែធ្វើតាមលក្ខណៈគ្រួសារតែប៉ុណ្ណោះ។
សម្រាប់ជនជាតិ Ede ខែមិនាមកដល់ក៏ជាពេលវេលាសម្រាប់អ្នកភូមិគេរៀបចំ ពិធីបុណ្យបួងសួងសុំមេឃភ្លៀងនិងពិធីបុណ្យចងមេត្រីភាព។ ក្នុងឱកាសនេះ ព្រឹទ្ធា ចារ្យនិងអ្នកភូមិបានរៀបចំគ្រឿងដង្វាយសម្រាប់សែន រួមមានបាយដំណើប បាយ សាច់ជ្រូកនិងស្រាពាង។ លោក Ae H’ngưk នៅភូមិ Ea Kueh ស្រុក Cư M’gar ទីក្រុង Buon Ma Thuot បានឲ្យដឹងថា៖
“ពិធីបួងសួងសុំភ្លៀងជាពិធីសែនសំខាន់មួយរបស់ជនជាតិ E De។ យើងខ្ញុំ សែនទេវតា ដើម្បីឧទ្ទិសកុសលសុំរដូវអំណោយផល គ្មានគ្រោះធម្មជាតិ ដើមកាហ្វែ ប្រមូលបានផលច្រើន។ ពិធីបុណ្យនេះត្រូវបានយើងខ្ញុំរក្សាតាំងពីច្រើនជំនាន់មក ពោលពីតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ”។
ដើមនិទាឃរដូវ ជាពេលវេលាដែលបណ្តាជនជាតិនៅ Tay Nguyen រៀបចំសកម្ម ភាពពិធីបុណ្យព្រលឹងមួយចំនួនដូចជា ពិធីបុណ្យសែន ផ្នូ។ ពោលគឺពិធីបុណ្យនេះ ត្រូវ បានរៀបចំឡើងដើម្បីសែនព្រេនព្រ លឹងអ្នកក្រោមផ្នូនិងទេវតា ដោយគោលបំណង សុំ ទេវតាព្រទានពរឲ្យព្រលឹងអ្នកស្លាប់។ ក្រោយពេលបានសែនហើយនោះ គេជឿថា ព្រ លឹងអ្នកស្លាប់បានអស់ចិត្ត ទទួលនូវបួងសួង ហើយមនុស្សម្នាបាននាំគ្នាពិសារម្ហូបអាហារនិង ចូល រួមសម្តែងសីល្បៈសប្បាយរីករាយ។ អំណររដូវថ្មី អំណរផ្ទះ Rong អំណររដូវ អំណោយ ផល សុទ្ធតែជាពិធីបុណ្យដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីដែល សម្តែងនូវ ស្មារតីសាមគ្គីភាពរបស់សមាជិកទាំងអស់ក្នុងសហគមន៍។ ជាពិសេស សម្តែងនូវ ស្មារតីជិតស្និទ្ធនិងការតបស្នងប្រពៃណីពីយូរណាស់មកហើយរបស់ជន Tay Nguyen ៕
VOV5