ខែឧសភា ទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមីញ

(VOVWORLD) -  ខេត្ត Nghe An ជាខេត្តមួយស្ថិតនៅភាគកណ្តាល ដែលពោរពេញទៅដោយខ្យល់និងពន្លឺព្រះអាទិត្យ គឺជាកន្លែងបង្កើតឡើងវីរបុរសនិងឥស្សរៈជនល្បីឈ្មោះ ជាច្រើនក្នុងនោះមានលោកប្រធានហូជីមិញផងដែរ។ ស្រុក Nam Dan ខេត្ត Nghe An ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ គឺជាកន្លែងសម្រាប់ថែរក្សាវត្ថុអនុស្សាវរីយ៍ ឯកសារ និងវប្បធម៌ប្រវត្តិសាស្រ្តស្តីពីកុមារ ភាពរបស់លោកប្រធានហូជីមិញ។

ខែឧសភា ទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមីញ - ảnh 1ផ្ទះតូចមួយ ដំបូលប្រក់ស្បូវ នៅលើដីជីតា ដែលជាកន្លែងលោកប្រធានហូជីមិញបានប្រសូតនិងរស់នៅរហូតដល់លោកមានអាយុ ៥ ឆ្នាំ

ស្ថិតនៅចម្ងាយ ប្រមាណ ១៥ គីឡូ ម៉ែត្រ ពីទីក្រុង Vinh ខេត្ត Nghe An គឺជាតំបន់កេរ្តិ៍ដំណែល Kim Lien ដែលមានទីតាំង ស្ថិតនៅឃុំទាំងពីរ គឺឃុំ Kim Lien និងឃុំ Nam Giang នៃស្រុក Nam Dan។ តំបន់កេរកំណែលនេះមានទំហំជាង ២០៥ ហិកតា  ក្នុងនោះ លេចធ្លោបំផុតគឺ មណ្ឌលកេរ្តិ៍ដំណែល Hoang Tru ជាស្រុកកំណើតខាងម្តាយរបស់លោកប្រ ធានហូជីមិញ និងមណ្ឌលកេរ្តិ៍ដំណែលភូមិ Sen ជាស្រុកកំណើតខាងឪពុករបស់លោកប្រធានហូជីមិញ  និងតំបន់ផ្នូរលោកយាយ Hoang Thi Loan ដែលជាម្តាយរបស់លោកប្រធាន ហូជីមិញ។

ភូមិ Hoang Tru ដែលជាស្រុកកំណើតខាងម្តាយរបស់លោកប្រធានហូជីមិញ ដែលមានផ្ទៃដី៣.៥០០ម៉ែត្រ ក្រឡា។ មានចំងាយប្រហែល ២ គីឡូម៉ែត្រពីភូមិ Hoang Tru គឺភូមិ Sen ជាកន្លែងផ្សាភ្ជាប់នូវកុមារភាពរបស់លោកប្រធានហូជីមិញ។ ទោះបីជាបានឆ្លងកាត់រយៈពេលឡើងពេលចុះនៃសតវត្សរ៍ក៏ដោយ ក៏រូបភាពចាស់ៗនៃភូមិ Sen នៅតែត្រូវបានរក្សាទុករហូតមកដល់បច្ចុប្បន្ន។ ជាពិសេសផ្ទះ ៥ ខ្នង មានដំបូលប្រក់ស្បូវកំពុងលាក់ខ្លួននៅក្រោមម្លប់ដើមឫស្សីបៃតង គឺជាកន្លែងស្នាក់នៅរបស់លោក Nguyen Sinh Sac -ឪពុករបស់លោកប្រធានហូជីមិញ។ ផ្ទះនេះត្រូវបានផ្សាភ្ជាប់ជាមួយលោកប្រធានហូជីមិញពីឆ្នាំ ១៩០១- ១៩០៦។ នៅទីនេះ លោកប្រធានហូជីមិញ បានជួបជាមួយឥស្សរជន អ្នកស្នេហាជាតិជាច្រើន ហើយពិនោះ លោកក៏បានបង្កើតនូវសតិអារម្មណ៍ស្នេហាជាតិ។

ក្រៅពីផ្ទះរបស់លោក Nguyen Sinh Sac មក នៅមានផ្ទះអ្នកជិតខាងនៅជិតគ្រួសាររបស់លោកនាគ្រានោះ ដូចជា ផ្ទះរបស់លោក Vuong Thuc Quy ជាគ្រូបង្រៀន និងលោក Nguyen Sinh Nham ដែលជាជីតា ជា ដើម។ លោក Huy Hoang  នៅទីក្រុង Son La បានចែករំលែកថា៖ “នេះជាលើកទី ២ ហើយដែលខ្ញុំបានទៅទស្សាមណ្ឌលកេរ្តិ៍ដំណែល Kim Lien និងបានទៅទស្សនាផ្ទះរបស់ប្រធានហូជីមិញ។ មកទីនេះ ខ្ញុំនិងក្រុមគ្រួសារមានអារម្មណ៍ក្តុកក្តួលណាស់។ មកលេងស្រុកកំណើតរបស់លោកប្រធានហួជីមិញ យើងខ្ញុំមិនត្រឹមតែបានស្វែងយល់អំពីជីវិត បុព្វហេតុនិងស្មារតីបដិវត្តន៍របស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងយល់កាន់តែច្បាស់ថែមទៀតអំពីជីវិតសាមញ្ញដែលបានឆ្លុះបញ្ចាំងពីមនុស្សដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមនិងពិភពលោក។ ខែឧសភាជាខែនៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ ហេតុដូច្នេះ នេះក៏ជាឱកាសសម្រាប់ប្រជាជនទាំងអស់ មកទីនេះ អុជធូបរំលឹកដល់វិញ្ញាណក្ខ័ន្ធរបស់លោកប្រធានហូជីមិញ"។

ខែឧសភា ទៅទស្សនាស្រុកកំណើតរបស់លោកប្រធានហូជីមីញ - ảnh 2 ភ្ញៀវទេសចរកំពុងទស្សនាភូមិ Sen ជាស្រុកកំណើតរបស់លោកប្រធានហូជីមិញ

សព្វថ្ងៃនេះ តំបន់កេរ្តិ៍ដំណែល Kim Lien មិនត្រឹមតែជាចំណុចលេចធ្លោ នៃវិស័យទេសចរណ៍របស់ខេត្ត Nghe An ប៉ុណ្ណោះទេ ប៉ុន្តែទីនេះក៏ជា “អាស័យដ្ឋានក្រហម” របស់ភ្ញៀវទេសចរ ដែលបានមកទស្សនាតំបន់ដីនេះម្តងៗផងដែរ។ ទីតាំងនេះ ក៏បានជួយភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសស្វែងយល់អំពីជីវិត អាជីព និងស្មារតីបដិវត្តរបស់លោកប្រធានហូជីមិញ។ លោកស្រី Nguyen Thanh Thuy ប្រជាជនមួយនាក់រស់នៅខេត្ត Nghe An បានចែករំលែកថា៖ “ក្នុងខែឧសភានេះ ថ្ងៃទី ១៩ ខែឧសភា គឺថ្ងៃខួបកំណើតរបស់លោកប្រធានហូជីមិញ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើន នឹងធ្វើដំណើរទេសចរណ៍មកទស្សនាកន្លែងដែលលោកប្រធានបានប្រសូត្រនិងធំដឹងក្តី ក៏ដូចជាតបស្នងសងគុណចំពោះលោកប្រធាន។  ក្នុងនាមជាកុលបុត្រ បុលធីតា កើតនៅស្រុកកំណើតរបស់លោកប្រធានហូជីមិញ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានបន្តស្មារតីស្នេហាជាតិនិងគំរូរបស់លោកប្រធាន ដើម្បីដើម្បីកសាងស្រុកកំណើតនេះ កាន់តែសម្បូរ ធូធារ”

ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃខែឧសភា ភ្ញៀវទេសចរដែលមកទស្សនាស្រុក Nam Dan កាន់តែច្រើន ព្រោះថា អ្នកណាក៏ចង់មកដល់ចំកន្លែងដែលលោកបានបានប្រសូតនិងធំដឹងក្តីដែរ។ តាមសង្ខាងផ្លូវ ស្រះទឹកផ្កា ឈូកកំពុងរីកស្គុះស្គាយ ក្លិនក្រអូបបរិសុទ្ធសាយភាយថ្លៃថ្លា ថ្លៃថ្នូរដូចជាភាពស្រស់ស្អាតនៅក្នុងដួងព្រ លឹងរបស់អគ្គមគ្គុទេសដ៏អស្ចារ្យរបស់ប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ