គីឡូម៉ែត្រលេខសូន្យ-ទីចេញដំណើររបស់ផ្លូវលំ ព្រេង ហូជីមិញ។

Vovworld-ថ្ងៃទី២៧វិច្ឆិកា១៩៧២ខណះដែលការតស៊ូប្រឆាំងចក្រពក្តិអាមេរិកឈាន
ចូលដំណាក់កាលសម្រេចកំណត់នោះ​បណ្តាកម្មាភិបាលនិងយុទ្ឋជនកងពលលេខ
៥៥៩បើក​ការដ្ឋានសាងសង់ខ្សែផ្លូវ ក្នុងបំណងផ្តល់ជំនួយសំរាប់សមរភូមិភាគខាង
ត្បូងវៀតណាមដោយរថយន្តដើម្បីត្រៀមរៀបចំឲ្យយុទ្ឋនាការហូជីមិញរំដោះភាគ
ខា​ងត្បូងឯកភាពប្រទេសជាតិ។ផ្លូវនេះជាផ្នែក១នៃផ្លូវលំព្រេងហូជីមិញដែលតភ្ជាប់
 ទីរួមស្រុក Lat ស្រុក Tan Ky ខែត្រNghe An ជាមួយស្រុកLoc Ninh ខែត្រBinh Phuoc
ភាគកណ្តាលវៀតណាម។តា​មឧត្តមសេនីយ៍​ត្រី Vo Soប្រធានស្នងការនយោបាយ
កងពល Truong Son (កងពលលេខ៥៥៩)ជាជនដែលបានចូលរួមការសាងសង់ផ្លូវ​
នេះថា៖នាគ្រាដំបូងមានតែ​យុទ្ឋជនចំនួន៥០០នាក់ចូលរួមការធ្វើផ្លូវ​នេះប៉ុណ្ណោះ។ក្រោយនោះយើងខ្ញុំទទួលបានការ​ជួយឧបត្ថម្ភរបស់យុទ្ឋជនវិស្វកម្មជនស្ម័គ្រចិត្តនិង
អ្នកតំបន់រាប់ម៉ឺននាក់។ដីថ្មរាប់ពាន់ម៉ែត្រគីបត្រូវបានជីកគាស់ដឹកជញ្ជូនទៅបំរើការ
សាងសង់ស្ពានរាប់សិបត្រូវបានសាងសង់ឡើងវិញដើម្បីបង្កើតខ្សែផ្លូវសម្ងាត់ដែល
អនុញ្ញាតដឹកជញ្ជូនកងពលធំរាប់សិបនិងទំនិញភស្តុភាររាប់លាន តោនទៅសមរភូមិ
ភាគខាងត្បូងវៀតណាម។ឧត្តមសេនីយ៍ត្រីVo Soអោយដឹងថា៖“ នៅដំណាក់កាល
នេះ ទីរួមស្រុក Latនៅមានភាពរហោស្ថានពីព្រោះនេះគឺជាតំបន់ព្រៃភ្នំ១។ពីទីកន្លែង
នេះរថយន្តដឹកយុទ្ឋជននិងទំនិញទៅកាន់ភាគខាងត្បូងវៀតណាមដោយសម្ងាត់។នោះគឺជាបណ្តាយុទ្ឋជនមកពីភាគខាងត្បូង ប៉ុន្តែប្រជុំនៅភាគខាងជើង ។​ជាងអ្នក
ណាៗទាំងអស់ពួកគេចង​វិលត្រឡប់មក ភាគខាងត្បូងដើម្បីរំដោះប្រទេសជាតិ។ “

​​​​​​​​​​​​​​​                            

គីឡូម៉ែត្រលេខសូន្យ-ទីចេញដំណើររបស់ផ្លូវលំ ព្រេង ហូជីមិញ។ - ảnh 1

ដោយមានបណ្តយ១៧ពាន់គីឡូម៉ែត្រខ្សែផ្លូវនេះរួមមានប្រព័ន្ឋផ្លូវបណ្តោយចំនួន៥
និងខ្សែផ្លូវទទឹងចំនួន២១តភ្ជាប់ជាមួយសមរភូមិនានា។ឧត្តមសេនីយ៍Vo So​ចែក
រំលែកថា៖“ផ្លូវនេះបានរួមចំណែកបើកទូលាយផ្លូវលំព្រេងហូជីមិញ។តាមមតិរបស់
អតីត​អគ្គលេខាបក្សកម្មុយនិស្តវៀតណាមលោកLe Duanថា៖ផ្លូវលំហូជីមិញបាន
ឈានចូលប្រវត្តិសាស្រ្តដូចជាកត្តាសម្រេចកំណត់​ក្នុងការតស៊ូរំដោះជាតិនិង​វាក៍បាន
រួមចំណែកយ៉ា​ងសកម្មក្នុងកិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិផងដែរ។    “

                       

គីឡូម៉ែត្រលេខសូន្យ-ទីចេញដំណើររបស់ផ្លូវលំ ព្រេង ហូជីមិញ។ - ảnh 2
បុ្រព័ន្ឋផ្លូវលំហូជីមិញ

លើផ្លូវលំព្រេងនេះកងទ័ពTruong Sonបានទទួលជោគជ័យខណះដែលដឹកជញ្ជូនទៅ
កាន់ភាគខាងត្បូងវៀតណាមនូវអាវុធគ្រាប់ររំសេវនិងស្បៀងអាហារបានជិត៤៤៥
តោនក៍ដូចជាប្រេងសាំងជិត៥៨លានតោនរួ​មចំណែកក្នុង​ជ័យជំនះនានិទាឃរដូវឆ្នាំ
១៩៧៥រំដោះភាគខាងត្បូងឯកភា​ពប្រទេសជាតិ។ក្រោយសង្រ្គាមផ្លូវលំTruong Son-
ផ្លូវហូជីមិញ-ក្លាយទៅជាផ្លូវសសៃឈាមដែលតភ្ជាប់ភាគខាងជើងជាមួយភាគខាង
ត្បូងវៀតណាមបំរើសបុព្វហេតុឧស្សាហូប​នីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។នាថ្ងៃទី២៧មេសា១៩៩០ គីឡូម៉ែត្រលេខសូន្យត្រូវបានចុះក្នុងបញ្ជីកេរ្តិ៍ដំណែល​
ប្រវត្តិសាស្រ្តជាតិ។លើផ្ទៃដីចំនួន៦០០ម៉ែត្រក្រឡាបន្ទ​ប់​ប្រពៃណី១ត្រូវបានសាងសង់
ឡើងដើម្បីអភិរក្សវត្ថុតាងសង្រ្គាមនានា។ជារៀងរាល់ឆ្នាំរមណីយ៍ដ្ឋាននេះទាក់ទាញ
ភ្ញៀវទេសចរនៅក្នុងនៅក្រៅប្រទេសមកទស្សនាជាច្រើនកុះករ។

                       

គីឡូម៉ែត្រលេខសូន្យ-ទីចេញដំណើររបស់ផ្លូវលំ ព្រេង ហូជីមិញ។ - ảnh 3
រសេនីយ៍ឯក Ngan Chai ឧទ្ទេសនាមអំពីវត្ថុតាងសង្រ្គាម(រូបថតVOV)។

តាមវរសេនីយ៍ឯក Ngan Chai នា​យកសារមន្ទីរ ផ្លូវហូជីមិញថា៖សំណង់១នឹងបាន
សាងសង់ឡើងនៅក្នុងបរិវេណនៃរមណីយដ្ឋាននេះដើម្បីរំលឹកគុណដល់វិញ្ញាណក្ខន្ត
បណ្តាយុទ្ឋជនដែលបានពលីជីវិតលើផ្លូវនេះ​។វរសេនីយ៍ឯកNgan Chaiចែករំលែកថា៖
“គីឡូម៉ែត្រលេខសូន្យសព្វថ្ងៃ​នេះ​បានក្លាយទៅជា កេរ្តិ៍ដំណែល​ប្រវត្តិសាស្រ្តពិសេស
។ដើម្បីពង្រីករាល់តំលៃប្រវត្តិសាស្រ្តនោះត្រូវការមានការចូលរួមរបស់រដ្ឋអំណាចគ្រប់
ជាន់ថ្នាក់និងគ្រប់ស្ថាប័ន។ដោយសារមានកា​រជួយឧប​ត្ថម្ភពីរដ្ឋការជួសជុលកែលំអរ
ត្រូវបានដំណើរការសំដៅប្រែទីកន្លែងនេះទៅជារមណីដ្ឋានទេសចរណ៍១។ប្រការ
សំខាន់គឺជំនាន់វ័យក្មេងមានបន្ថែមអាស័យដ្ឋាន​១ដើម្បីអប់រំប្រពៃណីជាតិការតស៊ូ
ប្រឆាំងច​ក្រពក្តិអាមេរិកសង្រ្គោះជាតិក៍ដូចជាជាពលិកម្មរបស់កងទ័ព Truong Son
ទៀតផង។   “
និមិត្តរូបនៃឆន្ទះរបស់ប្រជាជនវៀតណាមក្នុងការប្រយុទ្ឋដើម្បីឯករាជ្យនិងសេរីភាពក្នុង
អតីតកាលផ្លូវលំព្រេងហូជីមិញសព្វ​ថ្ងៃជាផ្លូវឆ្លងប្រទេសជាតិសំខាន់១ដែលរួមចំណែក
ធា​នាសន្តិសុខ​កិច្ចការពារប្រទេស​ក៍ដូចជាការអភិកវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេស
ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ