ឃុំ Bat Trang ត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍នៅរដ្ឋធានីហាណូយ

(VOVWORLD) - ស្ថិតនៅតាមច្រាំងខាងឆ្វេងនៃទន្លេក្រហម ឃុំ Bat Trang ត្រូវបានស្គាល់ ដល់ដោយមានប្រពៃណីប្រវត្តិសាស្ត្រតាំងពីរយូរយាណាស់មកហើយ និងវប្បធម៌ភូមិ របរដ៏វិសេសវិសាល ដែលជាប្រៀបខ្លាំងដ៏ប្រពៃដើម្បីអភិវឌ្ឍទេសចរណ៍នៅភូមិ របរ។ ហើយនាពេលថ្មីៗនេះ ឃុំ Bat Trang ត្រូវបានទទួលស្គាល់ជាផ្លូវការជា គោលដៅទេសចរណ៍នៃទីក្រុងហាណូយ។
ឃុំ Bat Trang ត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍នៅរដ្ឋធានីហាណូយ - ảnh 1សាលាភូមិ Giang Cao (រូបថត៖ VOV5) 

  ឃុំ Bat Trang ស្ថិតនៅស្រុក Gia Lam ជាយទីក្រុងហាណូយ ដោយមាន ភូមិចំនួន១១ដោយមានចំនួនប្រជាជនប្រមាណ៨៥០០នាក់។ Bat Trang មានកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រវប្បធម៌ចំនួន៩ ដូចជាវត្ត Tieu Giao សាលាភូមិ Bat Trang ប្រាសាទ Mau និងវត្ត Kim Truc ជាដើម។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៥៩ Bat Trang មានមោទនភាពទទួលស្វាគមន៍លោកប្រធានហូជីមិញអញ្ជើញមកទស្សនា។ នៅ ទីនេះ លោកប្រធានបានទូន្មានថា៖ “ភូមិ Bat Trang ត្រូវធ្វើយ៉ាងម៉េចដើម្បីក្លាយ ទៅជាភូមិគំរូមួយនៅប្រទេសវៀតណាមថ្មី-សាធារណៈរដ្ឋសង្គមនិយមវៀតណាម”។ ធ្វើត្រាប់តាមពាក្យទូន្មាននោះ ក្នុងអំឡុងពេល៦០ឆ្នាំកន្លងទៅ កម្មា ភិបាលនិងប្រជាជន Bat Trang គ្រប់ជំនាន់ សុទ្ធតែខិតខំប្រឹងប្រែងអភិវឌ្ឍភូមិ អោយក្លាយទៅជាភូមិរបរប្រពៃណីនិងភូមិទេសចរណ៍គំរូមួយ។ Bat Trang ក៏ ជាកន្លែងដែលតន្ត្រីករ Nam Cao បោះពុម្ភបទចម្រៀង Tien quan ca (កងទ័ព ឈានទៅមុខ) ពោលគឺចម្រៀងជាតិវៀតណាម ជាលើកដំបូង។ លោកស្រី Vu Thi Hai Yen ប្រធានការិយាល័យវប្បធម៌ព័ត៌មានស្រុក Gia Lam បានអោយដឹងថា៖

        “Bat Trang មានតម្លៃវប្បធម៌ទាំងរូបិយ៍និងអរូបិយ៍។ តម្លៃវប្បធម៌រូបិយ៍នោះ រួមមានភូមិបុរាណ ផ្ទះបុរាណ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌និងផលិតផល កុលាលភាជន៍របស់បណ្ដាសិប្បករ។ យើងខ្ញុំបានដាក់សំណុំឯកសារជូនស្ថាប័ន មានសមត្ថកិច្ចដើម្បីស្នើរអោយទទួលស្គាល់របរកុលាលភាជន៍ជាប្រពៃណីនៅភូមិ Bat Trang ជាបេតិកភ័ណ្ឌវប្បធម៌អរូបិយ៍ថ្នាក់ជាតិ។ បេតិកភ័ណ្ឌអរូបិយ៍មួយ ទៀតនោះគឺពិធីបុណ្យ Bat Trang ម្ហូបអាហារ Bat Trang និងសិប្បករ Bat Trang។ ទីនេះពិតជាគោលដៅទេសចរណ៍គួរអោយទាក់ទាញចំពោះភ្ញៀវ ទេសចរទាំងជាតិនិងអន្តរជាតិ”។

ឃុំ Bat Trang ត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍នៅរដ្ឋធានីហាណូយ - ảnh 2 ផ្សារគ្រឿងភាជន៍ភូមិ Bat Trang

        ឃុំ Bat Trang មានភូមិប្រកបរបរធ្វើគ្រឿងភាជន៍ជាប្រពៃណីដ៏ល្បីល្បាញ ចំនួន២គឺភូមិ Bat Trang និងភូមិ Giang Cao ដោយមានគ្រួសារធ្វើផលិតកម្ម អាជីវកម្មគ្រឿងភាជន៍ប្រមាណ១០០០ គ្រួ។ ផលិតផលិតកុលាលភាជន៍និង សេរ៉ាមិក Bat Trang ត្រូវបាននាំចេញទៅកាន់ទីផ្សារធំៗលើពិភពលោកដូចជា៖ បារាំង ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី អ៊ីតាលី ជាដើម។ នាបច្ចុប្បន្ន ឃុំ Bat Trang មាន សិប្បករចំនួន១២០នាក់ ដែលជាឃុំមានចំនួនសិប្បករច្រើនបំផុតលើទូទាំង ប្រទេសផងដែរ។

        ក្នុងឱកាសទទួលបានកិត្តិនាមជាគោលដៅទេសចរណ៍នៃទីក្រុងហាណូយនោះ ឃុំ Bat Trang បានបើកសម្ពោធបណ្ដុំវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ប្រកបដោយបទដ្ឋាន ដើម្បីបម្រើភ្ញៀវទេសចរ ព្រមទាំងបើកសម្ពោធលំហតាំង បង្ហាញផលិតផលកុលាលភាជន៍របស់សិប្បករឆ្នើម To Thanh Son និងបើក សម្ពោធផ្ទះបុរាណ Trang An ផងដែរ។ លោក Hoang Quoc Viet ប្រធានក្រុម ប្រឹក្សា ភិបាលនៃក្រុមហ៊ុនទេសចរណ៍ឆ្លាតវៃ Bat Trang បានអោយដឹងថា៖

        “Bat Trang បានបំពាក់ប្រព័ន្ធម៉ាស៊ីនអត្ថាធិប្បាយដោយស្វ័យប្រវត្តិជា ភាសាបរទេសចំនួន១២ ដែលដំណាលពីរឿងរ៉ាវនានាស្ដីពីភូមិ។ អញ្ចឹងភ្ញៀវទៅ ដល់ទីណាក៏អាចស្ដាប់ ឲការអត្ថាធិប្បាយដល់កន្លែងនោះដែរ។ ប្រព័ន្ធនេះទទួលបានប្រសិទ្ធភាព ខ្ពស់នៅមណ្ឌលអក្សរសាស្ត្រ Van Mieu Quoc Tu Giam និងបរមរាជវាំង Hue”។

ឃុំ Bat Trang ត្រូវបានទទួលស្គាល់ជាគោលដៅទេសចរណ៍នៅរដ្ឋធានីហាណូយ - ảnh 3គ្រឿងភាជន៍ Bat Trang  

        នាពេលកន្លងទៅ ទីក្រុងហាណូយបានជួយសម្រួលយ៉ាងសកម្មដល់ឃុំ Bat Trang ក្នុងការអភិវឌ្ឍទេសចរណ៍។ លោកស្រី Nguyen Thi Minh Hanh ប្រធាន ការិយាល័យមន្ទីរទេសចរណ៍ហាណូយ បានអោយដឹងថា៖

        “ភូមិ Bat Trang និងភូមិ Van Phuc ជាភូមិរបរចំនួន២ដែលត្រូវបានទីក្រុង ហាណូយវិនិយោគក្នុងរយៈពេលយូរអង្វែង។ មន្ទីរទេសចរណ៍ធ្លាប់បានអញ្ជើញ ប៉ុស្តិ៍ទូរទស្សន៍ CNN របស់អាមេរិកមកដល់ Bat Trang ដើម្បីផ្សព្វផ្សាយពីទេស ចរណ៍នៅទីនេះ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក មន្ទីរទេសចរណ៍ហាណូយបាន បញ្ជូនក្រុមធុរជនជាច្រើនមកដល់ Bat Trang ដើម្បីស្រាវជ្រាវ តភ្ជាប់ និងជួយ ឧបត្ថម្ភដល់សិប្បករនិងអ្នកភូមិ សំដៅបង្កើតឡើងផលិតផលដែលអាចឆ្លើយ តបនឹងតម្រូវការរបស់ភ្ញៀវទេសចរ”។

        ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បរិមាណភ្ញៀវទេសចរមកដល់ Bat Trang សម្រេច បានចំនួន២សែននាក់ជាប្រចាំឆ្នាំ ក្នុងនោះភ្ញៀវអន្តរជាតិស្រូបយក២០%។ ការ ដែលគោលដៅទេសចរណ៍ Bat Trang ត្រូវបានដាក់អោយធ្វើសកម្មភាពនោះ គឺជាឱកាសដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយពីលក្ខណៈដ៏វិសេសវិសាលនៃភូមិរបរ នេះ អភិរក្សនិងពង្រីកតម្លៃនៃភូមិរបរប្រពៃណីដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍ ទេសចរណ៍ តាមនោះកសាង Bat Trang ក្លាយទៅជាភូមិរបរទេសចរណ៍មួយក្នុង ចំណោមភូមិរបរទេសចរណ៍គំរូនៃរដ្ឋធានីហាណូយនិងទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ