ឃុនដូBitexco - និមិត្តរូបនៃសេចក្តីសំបូររុងរឿង
To Tuan -  
(vov5) /  
VOVWORLD_ភ្ញៀវទេសចរមកទស្សនាក្រុងហូជីមិញមានការ ចាប់អារម្មណ៍
ខ្លាំងជាមួយអគារច្រើនជាន់១ដែលមើលទៅដូចផ្កាឈូក១ទងកំពុងរីកនៅកណ្តាល
ក្រុង។នោះគឺអគារ Bitexco Financial Tower ដែលបានវាយតំលៃជា សំណង់
ស្ថាបត្យកម្មដ៏វិសែសវិសាលនិងជានិមិត្តរូបឲ្យសេចក្តីសំបូររុងរឿងរបស់ទីក្រុង
ហូជីមិញ។
|
អគារ Bitexco Financial Towerជា សំណង់ស្ថាបត្យកម្មដ៏វិសែសវិសាលរបស់ទីក្រុងហូជីមិញ(រូបថតdiaocvietnam.org.vn) |
ត្រូវបានកសាងឡើងនៅខ័ណ្ឌទី១ក្រុងហូជីមិញលើផ្ទៃដីជាង៦០០០មែត្រ
ក្រឡាជាមួយទុនវិនិយោគចំនួន៤០០លានដុល្លារអាមេរិក។ អគារនេះបានគូប្លង់
កសាងដោយបេតុងឆ្អឹងដែកនិងកញ្ចក់។ នៅជាន់ទី៥០នៃអគារមានចំណត
ឧទ្ឋម្ភាកចក្រ។ គំនិតគូប្លង់ Bitexco Financial Tower ចេញមកពីរូបភាពល្អស្អាតនៃ
ផ្កាឈូកដែលជានិមិត្តរូបវប្បធម៍ជាតិវៀតណាម។ តាមលោក Vu Quang Hoi ប្រធាន
សម្ព័ន្ឋក្រុមហ៊ុន Bitexco Financial Tower និងជាម្ចាស់វិនិយោគគំរោងការនេះឲ្យដឹង
ថា
ប្រការដែលយើងខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតហើយក៏ជាចំណុចពិបាកបំផុតនោះ
គឺធ្វើយ៉ាងណាកសាងសំណង់នេះជាមណ្ឌលពាណិជ្ជកម្មផងព្រមទាំងមានម៉ូត
ស្ថាបត្យកម្មប្រកបដោយលក្ខណៈវប្បធម៍ផង។ ដូច្នេះយើងខ្ញុំបានអញ្ចើញក្រុមអ្នក
ជំនាញការសំណង់ល្អៗពីកូរ៉េមកអនុវត្តគំរោងការនេះ។ ឃុនដូនេះត្រូវបានប្រើត្រឹម
ត្រូវតាមបទដ្ឋានពិភពលោកដើម្បីបំរើអតិថិជននិងអ្នកទេសចរ។
|
មកទស្សនាឃុនដូនេះប្រព័ន្ឋជណ្តើរយន្តទំនើបនឹងលើកភ្ញៀវឡើងលើកន្លែងតាមដាន Saigon SkyDeck នៅជាន់ទី៤៩ដើម្បីគយគន់ទិដ្ឋភាពទីក្រុងទាំងនាពេលយប់និងពេលថ្ងៃ(រូបថតvietnamskyline.vn) |
ឃុនដូ Bitexco Financial Tower ត្រូវបានដាក់ឲ្យប្រើប្រាស់នាថ្ងៃទី៣១ខែតុលាឆ្នាំ
២០១០។ សំណង់នេះមានកំពស់ចូលក្នុងលំដាប់ថ្នាក់ទី១១០លើពិភពលោក។
ស្ថាបត្យករមេនៃឃុនដូ Bitexcoជន ជាតិអាមេរិកលោក Zapata បានថ្លែងថាឃុនដូនេះ
ត្រូវបានគូប្លង់មិនមែនដើម្បីប្រកួតប្រជែងអំពីកំពស់ទេតែសំខាន់គឺសំដែងនូវភាព
អមតៈនៃសំណង់តាមរយៈរូបភាពផ្កាឈូកកំពុងរីកលើផ្ទៃមេឃនិងរូបភាពចំណត
ឧទ្ថម្ភាកចក្រមើលទៅដូចដួនផ្កាប់ពីលើដែលជាចំណុចវិសែសវិសាលមួយក្នុងខឿនវប្បធម៍វៀតណាមទៅវិញ។ តាមការគូប្លង់ឃុនដូ Bitexco Financial Tower មាន៦៨
ជាន់។ កំពស់គិតពីដីឡើងដល់កំពូលឃុនដូគឺ២៦២ម៉ែត្រ។កញ្ចក់លំអរាប់ពាន់ផ្ទាំង
នាំចូលពីប្រទេសបែលហ្ស៊ីកនិងកែឆ្នៃនៅកូរ៉េខាងត្បូងហើយកញ្ចក់និមួយៗមានម៉ូត
ខុសពីគ្នា។នៅក្នុងឃុនដូគេលៃទុកផ្ទៃ៣៧៧០០ម៉ែត្រការ៉េសំរាប់ការិយាល័យ
១១០០០ម៉ែត្រក្រឡាជាមជ្ឈមណ្ឌលពាណិជ្ជកម្មសេវាកម្មនិងលេងកំសាន្ត។មក
ទស្សនាឃុនដូនេះប្រព័ន្ឋជណ្តើរយន្តទំនើបនឹងលើកភ្ញៀវឡើងលើកន្លែងតាមដាន
Saigon SkyDeck នៅជាន់ទី៤៩ដើម្បីគយគន់ទិដ្ឋភាពទីក្រុងទាំងនាពេលយប់និងពេល
ថ្ងៃ។ លោកDo Quoc Le ជាបុគ្គលិកម្នាក់នៃឃុនដូ Bitexco Financial Tower បានឲ្យដឹង
ថារួមជាមួយកំពស់គួរឲ្យចាប់អារម្មណ៍របស់ឃុនដូគឺកន្លែងតាមដាននៅទីនេះក៏ត្រូវ
បានកត់ត្រាក្នុងសៀវភៅទេសចររណ៍នៃប្រទេសជាច្រើនលើសកលលោក។តាម
រយៈនោះភ្ញៀវអន្តរជាតិស្គាល់ដឹងក្រុងហូជីមិញនិងប្រទេសវៀតណាមច្បាស់ថែម
ទៀត។ សំណង់នេះបង្ហាញឲ្យឃើញថាជនជាតិវៀតណាមមានបញ្ញាវៀងវៃនិង
កំលាំងគ្រប់គ្រាន់ដើម្បីសក្តិសមនឹងការអភិវឌ្ឍន៏នៅកំរិតអន្តរជាតិ។
|
ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះឃុនដូ Bitexco Financial Tower ជាកន្លែងបាញ់កាំជ្រួចផ្កាសារទឆ្នាំថ្មី(រូបថតnewszing) |
ក្រឡែកមើលពីចំងាយទោះបីឈរនៅជ្រុងជ្រោយណាក៏ដោយអ្នកផងនឹងឃើញឃុន
ដូ Bitexco Financial Tower មានរូបរាងដូចផ្កាឈូកក្រពុំមួយទងដុះលើផ្ទៃមេឃ។ ក្នុង
ឱកាសបុណ្យទាននានាពន្លឺ Laser ឆ្លុះបញ្ចាំងលើជញ្ជាំងកញ្ចក់ព័ទ្ឋជុំវិញឃុនដូនោះ
បានបង្កើតឡើងនូវគំនូពណ៌ចំរុះដ៏ល្អស្អាតនៅកណ្តាលទីក្រុង។ ក្នុងប៉ុន្មានឆ្នាំកន្លង
ទៅនេះឃុនដូ Bitexco Financial Tower ជាកន្លែងបាញ់កាំជ្រួចផ្កាសារទឆ្នាំថ្មី។
ទិដ្ឋភាពនេះនឹងដក់ជាប់ក្នុងអារម្មណ៏ភ្ញៀវអំពីការរិកចំរើនខ្លាំងនិងភាពសំបូររុងរឿង
របស់ទីក្រុងហូជីមិញក្នុងដំណើសមាហរណកម្មអន្តរជាតិ៕
To Tuan
-vov5